Saturday, December 8, 2012

កម្មវិធី SnapPea សម្រាប់​ត្រួត​ពិនិត្យ Android device តាម​កុំព្យូទ័រ

ប្រិយមិត្ត​ប្រហែល​ធ្លាប់​បាន​ស្គាល់​រួច​ មក​ហើយ​នូវ​កម្មវិធី​សម្រាប់​ត្រួត​ពិនិត្យ​ឯកសារ​ដែល​មាន​នៅ​លើ smartphone/tablet ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Anodroid ដូច​ជា “91 PC suite”, MobileGo និង Kies ជា​ដើម។ កម្មវិធី​ទាំង​នេះ​មាន​អត្ថប្រយោជន៍​គឺ​បាន​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​អ្នក ​ប្រើ​អាច​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​ដូច​ជា delete, update, backup/restore ទៅ​លើ Contact, Text Message, Apps, Music, Picture និង Video នៅ​លើ​ទូរស័ព្ទ​ប្រើ Android OS បាន។ រីឯ​ទំព័រ​នេះ Sabay សូម​លើក​យក​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​មាន​លក្ខណៈ​គ្រប់គ្រង​ដូច​គ្នា​នឹង​ កម្មវិធី​ខាង​លើ មាន​ឈ្មោះ​ថា SnapPea មក​បង្ហាញ​ជូន​អំពី​ការ​ប្រើប្រាស់​ជា​មួយ Samsung Galaxy S III។
-ដំបូង​ត្រូវ​ដំឡើង​កម្មវិធី SnapPea នេះ​ចូល​ទៅ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន តែ​ប្រសិន​ពុំ​ទាន់​មាន​ប្រិយមិត្ត​អាច​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក។
-ក្រោយ​ពី​ដំឡើង​រួច សូម​ភ្ជាប់ Galaxy S III របស់​អ្នក​តាម​ខ្សែ USB។  (ចំណាំ៖ មុន​នឹង​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ ត្រូវ enable មុខងារ USB debugging ជា​មុន​សិន។ ឧទាហរណ៍៖ នៅ​លើ Galaxy S III ត្រូវ​ចូល​ទៅ Setting → Developer options រួច​ធីក​ទៅ​លើ​ឃ្លា “USB debugging”)
-ក្រោយ ​ពី​ភ្ជាប់​ហើយ យើង​នឹង​ឃើញ​មាន​ផ្ទាំង​កម្មវិធី SnapPea នៅ​លើ​កុំព្យូទ័រ​បង្ហាញ​រូប​ផ្ទៃ​អេក្រង់ (screen) របស់​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​។ យើង​ក៏​អាច​ភ្ជាប់​កម្មវិធី​នេះ​ប្រើ​បាន​តាមរយៈ Wi-Fi បាន​ផងដែរ តែ​ត្រូវ​ឲ្យ​កុំព្យូទ័រ និង smartphone/tablet ផ្ជាប់​ទៅ​ Network ដូច​គ្នា។
-នៅ​ពេល​នេះ យើង​អាច​បញ្ជា​គ្រប់គ្រងទៅ​លើឯកសារ​ទាំង​អស់​ដែល​មាន​នៅ​លើ​​ឧបករណ៍​ smartphone/tablet បាន​ហើយ​ដែល​មាន​ដូច​ជា៖
-ប្លុក Welcome៖ អាច​ឲ្យ​យើង backup/restore ដូច​ជា (Contacts, Text messages, Call history និង Apps) បាន ដោយ​ចុច​លើប៊ូតុង Backup -> Continue -> Next -> start backup។
-ប្លុក Contacts៖ សម្រាប់​គ្រប់គ្រង​ទៅ​លើ​បញ្ជីឈ្មោះទូរស័ព្ទ (លុប, កែប្រែ និង បន្ថែម) បាន។
-ប្លុក Text messages៖ គ្រប់គ្រងលើ សារ ចេញ/ចូល ដូចជា (​ផ្ញើរសារចេញ, បើកមើលសារ​ចាស់ៗ)។
-ប្លុក Apps៖ សម្រាប់គ្រប់គ្រងលើ​កម្មវិធីដូច​ជា (install, uninstall, export ធ្វើ​ជា​ប្រភេទឯកសារ “apk” សម្រាប់ដំឡើង​ប្រើ​នៅ​ពេល​ក្រោយបាន និង Move to SD card សម្រាប់​ប្ដូរទីតាំងកម្មវិធី​ពីមេម៉ូរីម៉ាស៊ីន ទៅ​ក្នុង​មេម៉ូរីកាតវិញ)។ (ចំណាំ៖ កម្មវិធី​ខ្លះមិនដំណើរការ​នៅ​លើ MemoryCard ទេ)។
-ប្លុក Music៖ មាន​ដូច​ជា (Import ​song សម្រាប់បន្ថែម​បទ​ចម្រៀង​ចូល, Delete សម្រាប់​លុបចេញ, Export សម្រាប់​ចម្លង​បទ​ចម្រៀង​ចេញ និង Set ringtone សម្រាប់​កំណត់​សំឡេង​រោទិ៍​ )។
-ប្លុក Picture៖ គ្រប់គ្រងដូចជា បន្ថែមរូបភាព, លុប, ចម្លង​ចេញ និង​អាច​ឲ្យ​វាបង្ហាញ​រូបភាព​ម្ដងមួយៗ(slideshow)។
-ប្លុក Videos៖ ផ្ទុក​នូវ​វីដេអូដែលដែល​គេ​អា​ច​បើក​មើល, ​អាច​បន្ថែមវីដេអូ​, លុប និង​ចម្លង​ចេញ​បាន​ផង​ដែរ។
-ប្លុក Download៖ មាន “1Mobile Apps និង  Google Play” សម្រាប់រក​មើល​កម្មវិធីដែល​មាន​នៅលើ​ Online Store ហើយ​អាច​ទាញយក​មក​ដំឡើង​នៅ​លើ​ទូរស័ព្ទ​បាន។
សាកល្បង ​ប្រើ​ម្ដងមើល៍ ងាយស្រួលគ្រប់គ្រងអត់? ប្រសិនប្រិយមិត្ត​ស្គាល់កម្មវិធីផ្សេងទៀត ដែល​មានមុខងារ​ដូច​គ្នា​នេះ អាច​ចែករំលែក​តាម​ប្រអប់​ comment ខាង​ក្រោម​បាន។
បន្ត​ស្វែងយល់​ពី​គន្លឹះ​ខ្លីៗ​ទៀត សូម​ចុច​ត្រង់​នេះ…

វិធី​ចែក​រំលែក​អ៊ីនធឺណិត​កុំព្យូទ័រ​ឲ្យ Smartphone ប្រើ​តាម WiFi

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ ការ​ប្រើ​ប្រាស់ hotspot ដែល​អាច share អ៊ីនធឺណិត​ពី smartphone ឲ្យ​ទៅ​កុំព្យូទ័រ​ប្រើ​ប្រាស់​ហើយ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ចង់ share ពី​កុំព្យូទ័រ​ឲ្យ smartphone អាច​ប្រើ​បាន​វិញ​នោះ តើ​ត្រូវ​ធ្វើ​របៀប​ណា។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​របៀប​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ ពី​កុំព្យូទ័រ​ទៅ smartphone ដោយ​ប្រើ​ប្រាស់​កម្មវិធី Connectify Pro ដែល​មានទំហំ 7.3MB។ ចង់​ដឹង​​ថា​ត្រូវ​ធ្វើ​របៀប​ណា សូម​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
១) ត្រូវ​ប្រើ​កម្មវិធី Connefctify Pro តែ​ប្រសិន​ពុំ​ទាន់​មាន​អាច​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក។ (បញ្ជាក់៖ បើ​សិន​ប្រិយមិត្ត​ពេញចិត្ត ហើយ​ចង់​គាំទ្រ​កម្មវិធី​នេះដើម្បី​ឲ្យ​មាន​ជំនាន់​ក្រោយ​ៗ​ទៀត ប្រិយមិត្ត​អាច​ទិញ​​យក​ទៅ​ប្រើប្រាស់)
២) បន្ទាប់​មករកមើល ConnectifyHotspotInstaller.exe  រួច​ double click ដើម្បីដំឡើង​ ដោយរង់​ចាំមួយរយៈពេល បន្ទាប់ពី​ដំឡើង​រួច​វានឹង តម្រូវឲ្យយើង Restart កំព្យូទ័រ។
៣) បន្ទាប់ពី restart រួចហើយ ​រក​មើល icon នៅ​ផ្នែក​ខាង​ក្រោម​ចំហៀង​ខាង​ស្ដាំ (icon tray) ដោយ​ចុច​លើវាម្ដង​ បន្ទាប់​មក​បើកឯកសារ keygent.exe ដើម្បី​ចំលង​អ៊ីម៉េល និងលេខស៊េរី ទៅ​ដាក់​ក្នុង​កម្មវិធីដើម្បី​ activate។ ផ្ទាំង​កម្មវិធី Hotspoted នឹង​ផុសឡើង នៅ​ត្រង់​នេះយើង​ត្រូវ​បំពេញព័ត៌មាន​ទៅ​ក្នុង​​ប្រអប់ Hotspot Name ដើម្បី​កំណត់​ឈ្មោះ និងប្រអប់ Password ដើម្បី​កំណត់​លេខ​កូដ​សំងាត់​នៅ​ពេល smartphone ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ។
៤) ចុង​ក្រោយ​ចុច​លើ​ប៊ូតុង Start Hotspot ដើម្បី​ដំណើរការ។  (ចំណាំ៖ រាល់កុំព្យូទ័រ​ត្រូវតែ​មាន Wireless ទើប​អាច​ប្រើ​បាន ហើយ​ត្រូវ​ enable ជា​មុន​សិន​មុន​នឹង​ប្រើ)
សាកលុ្បង​ធ្វើម្ដងមើល៍ តើបានផលអត់?
យល់​ដឹង​ពី គន្លឹះខ្លីៗ សូមចុចត្រង់នេះ…