Wednesday, January 9, 2013

ខេមមីសសម្រាប់សាលារៀន ជំនាន់ ១.០ ត្រូវបានដាក់ អោយប្រើប្រាស់ ដោយឥតគិតថ្លៃ នៅកម្ពុជា

ម៉ែន អាល្លឺម៉ង់ - ថ្ងៃនេះ ក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់ សូមប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវ
ការនូវ ខេមមីស (CAMEMIS) សម្រាប់សាលារៀន ជំនាន់ ១.០ ដែលជាប្រព័ន្ធគ្រប់គ្រងអប់រំឥត
គិតថ្លៃ និងមានមុខងារសព្វបែបយ៉ាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម។
ខេមមីស (CAMEMIS)  ជាប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ    ដែលបានបង្កើតឡើងដើម្បីជួយដល់
សាលារៀនចាប់ពីថ្នាក់មតេយ្យ    រហូតដល់វិទ្យាល័យ ដើម្បីធ្វើស្វ័យប្រវត្តិកម្មនូវនីតិវិធី និងព័ត៌
មានរដ្ឋបាល ដូចជា ការចុះឈ្មោះសិស្ស កាលវិភាគសិក្សា វត្តមាន កម្រិតសិក្សា ការប្រឡង ពិន្ទុ
សៀវភៅសិក្ខាគារិក។ល។

ខេមមីស (CAMEMIS) ជាគម្រោងផ្តួចផ្តើមឡើងដោយក្រុមហ៊ុនវីខិនសូហ្វ អាល្លឺម៉ង់។ សូហ្វែរ
នេះ ផ្តល់ជូនដោយឥតគិតថ្លៃ 100% ប៉ុន្តែមានមុខងារពេញលេញអាចប្រកួតប្រជែងជាមួយសូ
ហ្វែរ ដែលមានអាជ្ញាប័ណ្ណដទៃទៀត សម្រាប់បំពេញសេចក្តីត្រូវការរបស់សាលារៀន ថែមទាំង
មាន ផ្ទាំងប្រើប្រាស់មានលក្ខណៈវិសេសវិសាលថែមទៀតផង។ ផ្ទាំងប្រើប្រាស់នេះមានលក្ខណៈ
ដូចជាការប្រើប្រាស់ កម្មវិធីនៅលើកុំព្យូទ័រដែរ ដែលធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួល
ក្នុងការធ្វើការងារជាមួយ ខេមមីស។
អំពីខេមមីស (CAMEMIS)
ទស្សនៈវិស័យ
ទស្សនៈវិស័យរបស់ខេមមីស គឺមានប្រព័ន្ធគ្រប់គ្រងអប់រំមួយមានមុខងារសព្វបែបយ៉ាង និង
សុវត្ថិភាព ដែលត្រូវបានប្រើប្រាស់ដូចជាសេវាសង្គមមួយ ដូចសេវាសង្គមសាធារណៈដទៃទៀត
សម្រាប់ រាល់ស្ថាប័នអប់រំគ្រប់ប្រភេទនៅលើពិភពលោក។
បេសកកម្ម
បេសកកម្មរបស់យើង គឺធ្វើអោយមានសេ្ថរភាពនូវប្រព័ន្ធគ្រប់គ្រងអប់រំ ដោយបន្តការអភិវឌ្ឍន៍
និងគាំទ្រដល់ស្ថាប័នអប់រំឥតឈប់ឈរ ដោយមានតម្រូវការចូលរួមពីសហគមន៍ប្រើប្រាស់ក្នុង
ប្រទេសនីមួយៗ ដែលនឹងធ្វើអោយខេមមីស ក្លាយជាប្រព័ន្ធគ្រប់គ្រងអប់រំសមស្របនឹងបទដ្ឋាន
របស់ប្រទេស ទាំងនោះ។
គោលបំណង
ដើម្បីផ្តល់នូវប្រព័ន្ធគ្រប់គ្រងអប់រំស្របតាមបទដ្ឋាន មានមុខងារសព្វបែបយ៉ាង និងសុវត្ថិភាព
ដល់ប្រទេសទូទាំងពិភពលោក ដើម្បីធ្វើអោយខេមមីស មានភាពងាយស្រួសក្នុងការប្រើប្រាស់
គ្រប់គ្រង  ថែទាំ នៅលើប្រព័ន្ធកុំព្យូទ័រប្រភេទណាក៏បានដើម្បីអាចអោយខេមមីស ត្រូវបានប្រើ
ប្រាស់ យ៉ាងទូលំទូលាយដូចជាសេវាសាធារណៈ ទោះបីជាស្ថាប័នអប់រំនោះមានទំហំប៉ុនណា
ក៏ដោយលើកកំពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងស្ថាប័នអប់រំ