Friday, August 3, 2012

គន្លឹស​អស្ចារ្យទាំង​ ៥

ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ​​
អ្នក ​មិន​ចាំបាច់​ជ្រួល​ច្រាល​ពេក​ទេ ប្រសិន​បើ​ចង់​ប្រឡង​ជាប់​ដូច​បំណង​។ រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​កាល​កំណត់​ អ្នក​ត្រូវ​រៀប​ចំ​តារាង​កាល​វិភាគ​អំពី​មុខ​វិជ្ជា​ពាក់​ព័ន្ធ​ដើម្បី​ សិក្សា​ម្ដង​មួយ​ៗ​។ នៅ​រាត្រី​មុន​ថ្ងៃ​ប្រឡង អ្នក​គួរ​តែ​រំឭក​មេរៀន​ត្រួស​ៗ​ទាំង​អស់ រួច​ចូល​គេង​ពី​ព្រលប់​។ សូម​ចង​ចាំ​ថា ខួរ​ក្បាល​ និង​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​សម្រាក​។ ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​មុន​ពេល​ចូល​ប្រឡង​ គឺជា​រឿង​សំខាន់​បំផុត​ពីព្រោះ​ខួរ​ក្បាល​របស់​អ្នក​នឹង​ដំណើរ​ការ​ល្អ​។ ពេល​វេលា​ជិត​ចូល​មក​ដល់ អ្នក​ត្រូវ​តែ​មាន​សម្ភារ​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ដៃ​។ ក្រោយ​ពេល​ទទួល​បាន​វិញ្ញាសា អ្នក​ត្រូវ​អាន​សំណួរ​ឲ្យ​យល់​ច្បាស់ ទើប​អាច​ចាប់​ផ្ដើម​សរសេរ​។ កុំ​ភ្លេច​ធ្វើ​សំណួរ​ណា​ដែល​ងាយ​ស្រួល​មុន​ ហើយ​កុំ​ប្រញាប់​ប្រញាល់​ពេក៕

​​​បង្កើត​ទម្លាប់​ស្វ័យ​សិក្សាជោគជ័យ​​​
អ្នក ​ត្រូវ​រៀបចំ​កាល​វិភាគ​សម្រាប់​ការ​សិក្សា​ និង​បង្កើត​បរិយាកាស​ល្អ​ ដោយ​មិន​ត្រូវ​មាន​សំឡេង​រំខាន​ក្ដុង​ក្ដាំង​ក្នុង​ផ្ទះ​។ រៀន​តាម​មុខ​វិជ្ជា​នីមួយ​ៗ​ឲ្យ​គ្រប់​ទាំង​អស់​។ យ៉ាង​ណា​មិញ កុំ​ភ្លេច​ពេល​វេលា​សម្រាក ញ៉ាំ​អាហារ​បំប៉ន​សុខភាព ញ៉ាំ​ទឹក​ស្អាត​ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។ ឆ្លៀត​ពេល​មើល​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូល​ចិត្ដ​ ចំណាយ​ពេល​ជួប​ជុំ​ជា​មួយ​មិត្ដភក្ដិ​ ដើរ​លេង​ក្នុង​សួន​ និង​លេង​កីឡា​ជាដើម​។ សិក្សា​មុខ​វិជ្ជា​ខុស​ៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​។ សាក​ល្បង​ធ្វើ​តេស្ដ​សមត្ថភាព​ដោយ​សុំ​ជំនួយ​ពី​សមាជិក​ក្នុង​គ្រួសារ​ឲ្យ​ សួរ​សំណួរ​អ្វី​ដែល​អ្នក​បាន​រៀន​។ ចុង​ក្រោយ សូម​ការ​ណែនាំ​ពី​គ្រូ​បង្រៀន​ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​៕

បង្កើត​ជំនឿ​ចិត្ដ​ក្នុង​ថ្ងៃ​ប្រឡង​​​ដើម្បី ​ទទួល​បាន​ជោគជ័យ​លើ​អ្វី​មួយ អ្នក​មិន​ត្រូវ​ខំ​ប្រឹង​តែ​កម្លាំង​កាយ​នោះ​ទេ ប៉ុន្ដែ​អ្នក​ត្រូវ​ប្រើ​ពឹង​លើ​កម្លាំង​ចិត្ដ​ផង​ដែរ​។ ដូច្នេះ ការ​លើក​ទឹក​ចិត្ដ​បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​រូប ​អ្នក​ឲ្យ​ប្រឡង​ជាប់​។ សូម​ចាប់​ផ្ដើម​ពី​ជំនឿ​ចិត្ដ​លើ​ខ្លួន​ឯង​ ហើយ​កុំ​បារម្ភ​ និង​ភ័យ​ខ្លាច​ឲ្យ​សោះ​ អ្នក​អាច​ទទួល​បាន​កម្លាំង​ចិត្ដ​ពី​មនុស្ស​ជា​ទីស្រឡាញ់​ ដូចជា ឪពុកម្ដាយ​ បង​ប្អូន​ ឬក៏​មិត្ដភក្ដិ​របស់​អ្នក​។​ កុំ​ភ្លេច​ថា ពួក​គេ​តែងតែ​ចាំ​លើក​ទឹក​ចិត្ដ​ឲ្យ​អ្នក​ជានិច្ច​ ​តាម​រយៈ​ពាក្យ​សម្ដី​ ដែល​វា​ជា​អារម្មណ៍​កក់ក្ដៅ​ និង​មាន​ទំនុក​ចិត្ដ​លើ​ខ្លួន​ឯង​ដើម្បី​សម្រេច​បាន​​ជោគ​ជ័យ​ក្នុង​ពេល​ ប្រឡង​៕

120725_12bកាក​តែ និង​ទឹក​តែ​ អាច​កាត់​បន្ថយ​ការ​ជ្រុះ​សក់​​
​ ជា​ទូទៅ​ យើង​តែងតែ​ចូល​ចិត្ដ​ទទួលទាន​ទឹក​តែ​ ប៉ុន្ដែ​តើ​អ្នក​ដឹង​ទេ​ថា ទឹក​តែ និង​កាក​តែ​អាច​ជួយ​ពង្រឹង​ឫស​សក់​របស់​អ្នក​បាន​?​ អ្នក​គ្រាន់​តែ​អនុវត្ដ​តាម​វិធី​សាស្រ្ដ​ងាយ​ៗ អ្នក​នឹង​មើល​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា​មិន​ខាន​។ ដំបូង​ឡើយ អ្នក​ត្រូវ​ឆុង​តែ​មួយ​កំសៀវ​ចំណុះ​ទឹក​ប្រមាណ​១​លីត្រ​ រួម​ជាមួយ​តែ​កន្លះ​ស្លាបព្រាបាយ​ ទុក​រយៈ​ពេល​មួយ​យប់​។ នៅពេល​ព្រឹក​ឡើង អ្នក​គ្រាន់​តែ​យក​ទឹក​តែ និង​កាក​របស់​វា​ មក​កក់​សក់​ជា​ការ​ស្រេច​៕

ផ្លែ​ម្នាស់​ជួយ​សម្រក​ជាតិ​ខ្លាញ់​ក្បាល​ពោះ​​​​ ខ្លាញ់​ក្បាល​ពោះ គឺជា​ឧបសគ្គ​ចម្បង​របស់​យុវវ័យ ជា​ពិសេស​ មិត្ដ​នារី​ដែល​ស្រឡាញ់​រាង​កាយ​ដ៏​ស្រឡូន​គួរ​ឲ្យ​ខ្នាញ់​។ ដូច្នេះ មិត្ដ​អាច​សាក​ល្បង ចាប់​ផ្ដើម​​ទទួលទានផ្លែ​ម្នាស់ ១​ឬ​ក៏​២​ចំណិត​មុន​ពេល​ចូល​គេង​ ដើម្បី​សម្រក​ជាតិ​ខ្លាញ់​ក្បាល​ពោះរបស់​អ្នក​ ពីព្រោះ​ជាតិ​អាស៊ីត​ក្នុង​ផ្លែ​ម្នាស់​ គឺជា​សត្រូវ​ជាតិ​ខ្លាញ់​។ យ៉ាង​ណាមិញ ​ការ​ទទួល​ទាន​ផ្លែ​ឈើ​មួយ​ចំនួន​ក្នុង​កម្រិត​​ច្រើន​ពេក​ ដូចជា ផ្លែ​មៀន​ ទុរេន​ និង​ខ្នុរ​ជាដើម​ ក៏​អាច​បង្ក​ជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ធាត់​លើស​ទម្ងន់​ផង​ដែរ៕ ​​​

No comments:

Post a Comment