Friday, August 3, 2012

ផែនការ​គោល​សម្រាប់​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​ក្នុង​ការ​អប់រំ ២០១១-២០១៥



ផែនការ​គោល​សម្រាប់​អភិវឌ្ឍ​ការស្រាវជ្រាវ ​ក្នុង​វិស័យ​អប់រំ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ផ្អែក​លើ​យុទ្ធសាស្រ្ត​ទាំង​ប្រាំពីរ​ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​ស្តីពី​ ការ​អភិវឌ្ឍ​ការស្រាវជ្រាវ​ក្នុង​វិស័យអប់រំ​ និង​ជា​ផ្នែកមួយ​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​អប់រំ​នៅ​កម្ពុជា ។
    ផែនការគោល​នេះ​បង្ហាញ​ពី​សកម្មភាព​និង​កម្មវិធី​សម្រាប់​អភិវឌ្ឍ​ ការស្រាវជ្រាវ​ដើម្បី​ធានា​គុណភាព​ និង​ប្រសិទ្ធភាព​វិស័យអប់រំ​ឧត្តមសិក្សា​ព្រមទាំង​ផ្តល់ការ​លើក​ទឹកចិត្ត​ ដល់​គ្រឹះស្ថាន​ស្រាវជ្រាវ​និង​គ្រឹះស្ថាន​ឧត្តមសិក្សា សាស្រ្តាចារ្យ និង​និស្សិត​ក្នុង​ការអភិវឌ្ឍ​វប្បធម៌ និង គុណវុឌ្ឍិ​នៃ​ការស្រាវជ្រាវ តាម​រយៈ​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​ជាពិសេស​កិច្ចសហប្រតិបត្តិការ​ជា​មួយ​បណ្តា​ស្ថាប័ន​ ជាតិ​និង​ អន្តរជាតិ​លើ​គម្រោង​អាទិភាព​ដែល​នឹង​នាំ​មកនូវ​អត្ថប្រយោជន៏​សម្រាប់​ ប្រទេសជាតិ និង​ពិភពលោក​ទាំងមូល ។
​​          ផែនការគោល​នេះ​ជា​យន្តកា​ជំរុញ​ការភ្ជាប់​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​ ឧត្ដមសិក្សា​ និង វិស័យ ផលិត កម្មសេវាកម្ម ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​កំណត់ គោលដៅ​នៃ​ការអប់រំ និង​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​នៃ​ទី​ផ្សារ​ការងារ។​ ទំនាក់ទំនង​ដែល​កើត​ចេញ​ពី​ផែនការ​គោល​នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យអប់រំ​និង​ សេដ្ឋកិច្ច​ប្រទេសកម្ពុជា​ស្រប​តាម​យុទ្ធសាស្រ្ត ចតុកោណ​ដំណាក់កាល​ទី​ពីរ​របស់​រាជ​រដ្ឋាភិបាល ។
  ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​សង្ឃឹម​យ៉ាង​មុតមាំ​ថា អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ និង​ដៃគូ អភិវឌ្ឍ​នានា​នឹង​ចូលរួម​ជួយ​គាំទ្រ​ការ​អនុវត្ត​ផែនការគោល​នេះ​ឱ្យ​ទទួល​ បាន​ជោគជ័យ ។


ទាញយក​ឯកសារ
ឯកសារ​ជា​ភាសា​អង់គ្លេស ៖

ឯកសារ​ជា​ភាសា​ខ្មែរ ៖
 

No comments:

Post a Comment