Monday, July 23, 2012

តម្លៃភាគហ៊ុន​ រដ្ឋាករទឹក រក្សាបានថ្លៃថេរ ៦៣០០រៀល ក្នុងមួយភាគហ៊ុន

ភ្នំពេញៈនៅថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២ នេះ តម្លៃភាគហ៊ុនរបស់ រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញមិនមាន អ្វីប្រែប្រួលនោះទេ គឺស្ថិតនៅថ្លៃ ៦៣០០រៀលក្នុង មួយភាគហ៊ុនដដែល។
គិតចាប់តាំងពីសប្តាហ៍មុនមក តម្លៃ៦៣០០រៀលនេះ គឺរក្សាបានចំនួន ៤ថ្ងៃជាប់គ្នាហើយ បន្ទាប់ពីរអិល ជើង ធ្លាក់ចុះក្រោម តម្លៃដើម (IPO) ដល់៦២៥០រៀល ក្នុងមួយភាគហ៊ុន កាលពីដើមសប្តាហ៍មុន។
បើងាយទៅមើលចំនួនភាគហ៊ុនដែលត្រូវបានជួញដូរនៅថ្ងៃទី ២៣ នេះ មានភាគហ៊ុនចំនួន 25,274ត្រូវ នឹងទឹកប្រាក់ 159,226,200រៀល៕
Photo by DAP-NEWS

No comments:

Post a Comment