Monday, July 23, 2012

ប្រាក់​អឺរ៉ូ​ធ្លាក់​ចុះ​ទាប​បំផុត​​រយៈពេល​ ១១ ឆ្នាំ​ទល់​​នឹង​ប្រាក់​យ៉េន

បិយវត្ថុ​រួម​របស់​ប្លុក​ប្រទេស​ទាំង​ ១៧ ​​​ដែល​ចាយ​ប្រាក់​អឺរ៉ូ​​បាន​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​​ រយៈពេល​ ១១ ​ឆ្នាំ​ទល់​នឹង​ប្រាក់​យ៉េន​ជប៉ុន​ ព្រោះ​ការ​ព្រួយ​បារម្ភ​លើ​វិបត្តិ​បំណុល​របស់​អេស្ប៉ាញ​​ដែល​កាន់​តែ​ អាក្រក់​ឡើងៗ។​
រូបិយវត្ថុ​អឺរ៉ូ​​បាន ​ធ្លាក់​ចុះ​មក​ត្រឹម ៩៤,៧១ ​យ៉េន​ក្នុង​មួយ​អឺរ៉ូ​ ​ដែល​នេះ​​​ជា​​កម្រិត​អាក្រក់​បំផុត​គិត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០០០​មក។
កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ទីក្រុង​ Valencia ​ដែល​ជា​ទីក្រុង​ធំ​ទីបី​​របស់​អេស្ប៉ាញ​​បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ​ ថ្មី​ពី​រដ្ឋាភិបាល​មជ្ឈិម​ដើម្បី​​ស្ដារ​ស្ថានភាព​ដ៏​អាក្រក់​របស់​ខ្លួន។ ​ការ​ស្នើសុំ​ជំនួញ​ថ្មី​នេះ​ ​រុញច្រាន​ឲ្យ​តម្លៃ​ប្រាក់​កម្ចី​របស់​អេស្ប៉ាញ​កាន់​តែ​ខ្ពស់​ឡើង​​ដល់​​ កម្រិត​មួយ​ដែល​គេ​​​ហៅ​​ថា​ មិន​មាន​ស្ថិរភាព​សម្រាប់​ដំណើរ​ការ​រយៈពេល​វែង។
​ ផល​ចំណូល​​សញ្ញាប័ណ្ណ​រយៈពេល ១០ ឆ្នាំ​របស់​អេស្ប៉ាញ​បាន​ធ្លាក់​ចុះ​មក​ ៧,២៨% ​ខណៈ​ដែល​សន្ទស្សន៍​​ភាគហ៊ុន Ibex ​​របស់​​ប្រទេស​នេះ​ធ្លាក់​ចុះ​មក​ជិត ​៦% ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ។
អ្នក ​វិភាគ​បាន​ប៉ាន់ប្រមាណ​ថា ​​​​​វិបត្តិ​បំណុល​​អេស្ប៉ាញ​​​នឹង​រីក​រាលដាល​​ដល់​ប្រទេស​​សេដ្ឋកិច្ច​ ធំៗ​ដទៃ​ទៀត​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​នេះ។
“ក្ដី ​បារម្ភ​​សម្រាប់​​​បច្ចុប្បន្ន​​គឺថា ​​អេស្ប៉ាញ​អាច​នឹង​ត្រូវ​ការ​ជំនួយ​ដ៏​សម្បើម​ទៀត​ពី​មូលនិធិ​ហិរញ្ញវត្ថុ​ អន្តរជាតិ​ ​ឬ​​ជំនួយ​សង្គ្រោះ​តំបន់​អឺរ៉ូ”។ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Justin Harper ​​នៃ​ក្រុមហ៊ុន IG Markets។ ​លោក​បន្ត​ថា ​សកម្មភាព​នេះ​នឹង​​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជា​ច្រើន​បង្វែរ​ទិសដៅ​របស់​ ពួកគេ​ចេញ​ពី​​ប្រាក់​អឺរ៉ូ​ទៅ​រក​រូបិយវត្ថុ​ថ្មី​ណាមួយ​ដែល​មាន​លំនឹង​ ជាង។
ក្រៅ​ពី​ប្រាក់​យ៉េន​របស់​ជប៉ុន ​ប្រាក់​អឺរ៉ូ​ក៏​ធ្លាក់​ទាប​ជាង​​ប្រាក់​ដុល្លារ​អាមេរិក​ ដុល្លារ​អូស្ដ្រាលី ​​និង​ដុល្លារ​នូវែលហ្សេឡង់​ ​ផង​ដែរ​ នា​​ការ​ដោះដូរ​ពាណិជ្ជកម្ម​អាស៊ី​​ក្នុង​ពេល​ថ្មីៗ​នេះ៕

No comments:

Post a Comment