ការធ្វើបទបង្ហាញភាគច្រើនគេប្រើប្រាស់កម្មវិធី
Microsoft Power Pointដែលមានឯកសារ *.ppt* ឬ *.pptx ។ ប៉ុន្តែតើមិត្តទាំងអស់គ្នាដឹងទេថា ប្រសិនបើម៉ាស៊ីនរបស់អ្នកតម្លើងMs.Office
2010 ដោយភ្ជាប់ជាមួយPower
Point ដែរនោះ ទិន្នន័យប្រភេទ.ppt ឬpptx របស់អ្នកអាចបម្លែងជាឯកសារវីដេអូបាន? តើនរណាខ្លះមានPower Point 2010ប្រើ? មិនមែនសម្រាប់ទាល់តែFile
.pptx ទេ សូម្បីតែFile
.ppt ក៏អាចបម្លែងបានដែរ
ឲ្យតែយកមកបើក(Open with) ជាមួយPower
Point ជំនាន់ថ្មីនេះ។ដើម្បីឲ្យអស់ចម្ងល់ សូមស្វែងយល់ និងអនុវត្តន៍ជាមួយSabay ទាំងអស់គ្នា៖ជំហ៊ានទី១៖ សូមបើក ឯកសារPower
Point រួចចុចលើ “Backstage
View” ដោយចូលទៅកាន់ File drop
down menu។
ជំហ៊ានទី២៖ បន្ទាប់ពីបានបើក "Backstage View” សូមចុច "Save
and Send”។
ជំហ៊ានទី៣៖ បន្ទាប់មកសូមចុច “Create a Video”។
ជំហ៊ានទី៤៖ អ្នកត្រូវរើសយកOption ដទៃទៀតដូចជាកំណត់ទំហំវីដេអូ, និងកំណត់ចំនួនវិនាទីដើម្បីបង្ហាញតាមការកំណត់ល្បឿនផ្លាស់ប្ដូរ ពី slideមួយទៅslideមួយទៀត។
បន្ទាប់មកចុចលើប៊ូតុង Create a Video។
ជំហ៊ានទី៥៖ បន្ទាប់ពីបានចុចលើប៊ូតុង "Create
Video" រួចវានឹងបង្ហាញផ្ទាំងថ្មីដើម្បីជ្រើសរើសទីតាំងសម្រាប់រក្សាទុក ឯកសារវីដេអូដែលមានប្រភេទជា “.wmv” រួចចុចប៊ូតុង"Save" ម្ដងទៀត។
ជំហ៊ានទី៦៖ បន្ទាប់មកវានឹងចាប់ផ្ដើមបម្លែង សូមរង់ចាំរហូតដល់
Progress bar ស្ថិតនៅផ្នែកខាងក្រោមរបស់ Microsoft
Power Point ២០១០ បញ្ចប់។
ជំហ៊ានទី៧៖ បន្ទាប់ ពីបានធ្វើតាមដំណាក់កាលខាងលើរួចមក សូមបើកFile
Power point តាមរយៈកម្មវិធីចាក់វីដេអូប្រភេទណាមួយ
ដែលSupport file «wmv»ជាការស្រេច។
No comments:
Post a Comment