Thursday, August 2, 2012

Answering of Credit Management


. ហានិភ័យ Risk ជាលទ្ធផលបានពីសាច់ប្រាក់ ការធានាសំណង ។ ប្រតិបត្តិការឥណទាន អ្នកទិញ ឬកូនបំណុលអាចមិនសង គ្រប់ចំនួននៅចុងបញ្ចប់ ។ ដូច្នេះ ការបាត់បង់នឹងកើតមានរាល់ពេល រួមនឹងថ្លៃដើម ដែលត្រូវចំណាយបន្ថែមដើម្បីទារ បំណុលមកវិញ ។ កត្តាចាំបាច់សំរាប់ទិដ្ឋការដំណើរការឥណទាន ត្រូវព្យាយាម បញ្ចូលចំនួនហានិភ័យចូលទៅក្នុង ឥណទានរបស់អតិថិជន ។
. ពេលវេលា Time នៅក្នុងប្រតិបត្តិការឥណទាន អ្នកលក់ត្រូវរងចាំការសងត្រឡប់ ។ ប្រសិនបើ អ្នកលក់បានទទួលសាច់ប្រាក់ភ្លាម សាច់ប្រាក់នឹងត្រូវវិនិយោគទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងករណីនេះអ្នកលក់អាច ខាតបង់ ចំណូល ដែលរកបានពីការវិនិយោគ និងអាចតំរូវខ្ចីមូលនិធិបន្ថែមសង វិក័យប័ត្ររបស់ខ្លួន ។
. ធានា ឬវត្ថុបញ្ចាំ Security or Collateral អ្នកលក់ ឬអ្នកឲ្យខ្ចី ត្រូវការការធានា ឬវត្ថុបញ្ចាំ ជាផ្នែកមួយនៃ ប្រតិបត្តិការឥណទាន ។ កូនបំណុលដាក់កម្ម សិទ្ធផ្ទាល់ខ្លួននេះទៅអ្នកផ្តល់ឥណទាន រួមជាមួយការយល់ព្រម ប្រគល់ឲ្យអ្នកផ្តល់ឥណទាននូវតំលៃមានក្នុងកម្មសិទ្ធ ដើម្បីធានានូវហេតុការណ៍មិនសង​។ អ្នកគ្រប់គ្រងឥណទាន ឬអ្នកផ្តល់កំចី នឹងក្លាយជាអ្នកពាក់ព័ន្ធជាមួយតំលៃ នៃវត្ថុ បញ្ចាំដែលបានផ្តល់ដោយកូនបំណុល ។
. ចំណាយប្រតិបត្តិការ Operating Expense អ្នកលក់ និងកើនចំណាយបន្ថែមជាច្រើនបន្ទាប់ពី ទទួលការសន្យាសងរបស់កូនបំណុល ។ ប្រាក់កំរៃត្រូវ ចំណាយដល់មន្រ្តីឥណទាន កើនឡើងការចំណាយលើស លើប្រតិបត្តិការ និងចំណាយបោះពុម្ភក្រដាសបំពេញដែលចាំបាច់ ។  ចំណាយដែល មិនអាចជៀសវាងបាន គឺកំរៃលើ ផ្នែកច្បាប់ និងចំណាយលើការទារប្រាក់ត្រឡប់ ។
. ការឯកភាពតាមច្បាប់ Legal Considerations ប្រតិបត្តការឥណទានជះឥទ្ធិពលដោយច្បាប់ ច្បាប់នេះ ឆ្លងដោយរដ្ឋ និងអង្គនីតិបញ្ញតិសហព័ន្ធ ដើម្បីការពារ ទាំងកូនបំណុល និងម្ចាស់បំណុល ។ ច្បាប់ទាំងនេះនឹងពន្យល់ អំពីវិធីជៀសវាងការផាកពិន័យ និងរាល់ចំណាយថ្លៃដើម បន្ថែមដែលពាក់ព័ន្ធទំនាស់ ។ ដូច្នេះ ការបណ្តុះបណ្តាលតំរូវ ឲ្យមានដើម្បីឲ្យអ្នកធ្វើការផ្នែកឥណទានយល់ច្បាស់អំពី ទំនាក់ទំនង ប្រតិបត្តិការឥណទានប្រកបដោយគុណភាព ។
. អតិផរណា Inflation អតិផរណា ជាទូទៅកើតឡើងពីតំលៃទំនិញ និងសេវាកម្ម ។ ប្រសិនបើរយៈពេល សងប្រាក់ពន្យាក្នុងកំឡុង ពេលមួយហើយអតិផរណាកំពុងកើតមាន នោះអំណាចទិញនៃធនលាភដូល្លារមិនគ្រប់ចំនួន ដូចតំលៃដូល្លារដើមបាន ផ្តល់ទៅកូនបំណុល ។ បើថ្លៃកើនឡើង តំលៃពិតនៃដូល្លារនិមួយៗ នឹងជួបបញ្ហានៅ ពេលការទិញទំនិញ និងសេវា ។
. បន្ទុកហិរញ្ញវត្ថុ Finance Charge ម្ចាស់បំណុល អាចត្រូវការ ឬមិនត្រូវការបន្ទុកហិរញ្ញវត្ថុក្នុងផ្នែក ប្រតិបត្តិការឥណទាន ។ បន្ទុកហិរញ្ញវត្ថុជាចំនួន បន្ថែម កូនបំណុល ឬអ្នកខ្ចីអាចបង់បន្ថែមលើតំលៃខ្លួនបានខ្ចី ។ បើសិនបន្ទុកហិរញ្ញវត្ថុមិនបញ្ជាក់ច្បាស់លាស់នោះគេ នឹងបញ្វូលកំរៃទៅក្នុងទំនិញ សេវាកម្មរបស់ក្រុមហ៊ុន ។
- ការចាត់ក្រុមឥណទាន  Classification of Credit
            ប្រតិបត្តិការឥណទានកើតឡើងក្នុងទំរង់បែបបតខុសៗគ្នាជាច្រើន ។ ប្រភេទនៃក្រុមឥណទាន គឺផ្អែកលើគោល បំណងឥណទាន និងវិធីសាស្រ្តសងបំណុល​​ ។ ក្រុមឥណទាន ត្រូវបានចែកចេញជាពីរ គឺ ឥណទានឯកជន និង ឥណទានសាធារណៈ ។
Ø  ឥណទាន​ឯកជន Private Credit គឺជាឥណទាន ដេលបានប្រើប្រាស់ដោយបុគ្គល ឬជំនួញច្រើនក្នុង
បញ្ញតិនាំទៅការដោះដូរក្នងផ្នែកឯកជននៃសេដ្ឋកិច្ចរបស់យើង ។
Ø  ឥណទានសាធារណៈ Public Credit គឹជាឥណទាន បានពង្រីក ឬបានប្រើប្រាស់ផ្ទាល់ ដោយរដ្ឋា
ភិបាលគ្រប់កំរិតផ្សេងៗទៀត បើសិនចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចំណាយដែលត្រូវការចាំបាច់ ។
            . ឥណទានឯកជន Private Credit រួមមាន
-          ឥណទានសំរាប់អ្នកប្រើបា្រស់ Consumer Credit
o   ឥណទានលក់រាយ Retail Credit
·         ឥណទានសងរំលោះរាយ Retail Installment Credit
·         សេវាឥណទាន Service Credit
o   ឥណទានសាច់ប្រាក់ Cash Credit
·         កំចីសងរំលោះ Installment Loans
·         កំចី សំណង-តែមួយដង Single-Payment Loans
·         គោលបំណងជាទូទៅនៃប័ណ្ណឥណទាន General-Purpose Credit Cards
o   ឥណទានអចលនវត្ថុ Real Estate Credit
-          ឥណទានជំនួញ Business Credit
o   ឥណទានទំនិញសំរាប់លក់ Merchandise Credit
o   មូលធនហិរញ្ញវត្ថុសំរាប់ប្រតិបត្តិការ Financial Capital for Operation
. ឥណទានសាធារណៈ Public Credit ជាទំនាក់ទំនងឥណទាន ពាក់ព័ន្ធការទិញទំនិញសំរាប់លក់ថ្មី ឬការ
ផ្តល់មូលនិធិដើម្បីប្រតិបត្តិរួមជាមួយការប្រើប្រាស់ ឥណទានជាមធ្យោបាយដោះដូរ ។  ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើឥណទានជាមធ្យោបាយដោះដូរ សំរាប់ទិញទំនិញសំរេច និងសេវាកម្មដោយអ្នកប្រើប្រាស់ចុងក្រោយ ។
-ឥណទានសំរាប់អ្នកប្រើប្រាស់  Consumer Credit
ឥណទានសំរាប់អ្នកប្រើប្រាស់ បានប្រើច្រើនទសវត្សមកហើយ ។ អ្នកប្រើប្រាស់ ចង់បាន ឬត្រូវការទិញទំនិញ គ្រប់ប្រភេទជាមួយការសន្យាសងដោយផ្តល់ចំណូលរបស់គាត់នាអនាគត ។ ឥណទានបានបង្កលក្ខណៈងាយស្រួល ជាច្រើនដល់ការទិញគ្រឿងប្រដាប់ប្រដារប្រណិតជាច្រើនបែប សេវាកម្ម និងមុខទំនិញផ្សេងទៀតដែលត្រូវការ ។
. ឥណទានរាយ Retail Credit ជាប្រភេទឥណទានមួយ ដែលអ្នកប្រើប្រាស់ជាច្រើនប្រើ ដើម្បីទិញទំនិញ សំរេច និងសេវាកម្មដោយផ្ទាល់ពីអ្នកលក់ ដោយប្រើឥណទានវិល កិច្ចសន្យាសងរំលស់ ឬឥណទានសេវា ។ អ្នកលក់ ទំនិញអាចទទួលយកបាន គឺការរងចាំសំណងពីអ្នកទិញសងនៅពេលអនាគត ។
-          ឥណទានវិសាល Revolving Credit ជាឥណទានគ្មានកាលកំណត់ Open-end Credit ឬ លក្ខខ័ណ្ឌ
ជ្រើសរើសឥណទាន Option-Terms ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឥណទានដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទិញទំនិញ
ផ្សេងៗជាច្រើនដោយប្រើឥណទានរហូតដល់ចំនួនអតិបរមាមួយកំណត់ ។ ប័ណ្ណឥណទានជាទូទៅ ចេញដោយអ្នក លក់ ដើម្បីកំណត់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់​អាចប្រើក្នុងការទិញតែមួយគត់ពីអ្នកដែលធ្វើប័ណ្ណនេះ ។ អ្នកប្រើ - ប្រាស់ អាចសងត្រឡប់តាមចំនួនប្រាក់ដែលបានទិញក្នុងរយៈពេល ២៥ ទៅ៣០ថ្ងៃ ដោយគ្មានបន្ទុកហិរញ្ញវត្ថុ ។
-          ឥណទានសងរំលោះរាយ Retail Installment Credit ពាក់ព័ន្ធនឹងការទិញទំនិញមានទ្រង់ទ្រាយធំ
និងច្រើនមុខ មានប្រភេទខុសៗគ្នាដែលចែងជាទំនិញទិញជាសេរីថេរ Series of Fixed សំណងទៀងទាត់លើ រយៈពេលវែង កំណត់តាមកាលបរិច្ឆេទ ។ ឥណទានបែបនេះ ជាទូទៅប្រើកិច្ចសន្យាដាច់ពីគ្នានៅពេលទិញទំនិញដែល មានប្រភេទ ខុសៗគ្នា ហើយកិច្ចសន្យានោះនឹងមានបញ្ជាក់អំពីសំណង បន្ទុកហិរញ្ញវត្ថុ និងលក្ខខ័ណ្ឌព្រមព្រៀងជាក់ លាក់នៅពេលអតិថិជនមិនសង ។
-          ឥណទានសេវា Service Credit ជាលទ្ធផល បានមកពីអ្នកផ្តល់សេវា យល់ព្រមផ្លល់ ហើយរងចាំ
សំណងពីអ្នកប្រើប្រាស់ ឬអ្នកត្រូវការសេវា ។ សេវាទាំងអស់នេះជានិច្ចជាកាលគ្មានកិច្ចសន្យាជាផ្លូវការ ហើយ អតិថិជន ត្រូវសងគ្រប់ចំនួនតាមវិក័យប័ត្រដែលអ្នកផ្តល់សេវាកំណត់ ។
            . ឥណទានសាច់ប្រាក់ Cash Credit ជាឥណទានមួយដែលអ្នកខ្ចីទទួលបានមូលនិធិពីអ្នកផ្តល់កំចី ដោះដូរ ជាមួយការចុះកិច្ចព្រមព្រៀងសងមូលនិធិនៅពេលណាមួយតាមកាលកំណត់ ជាទូទៅមានការប្រាក់ ឬបន្ទុកហិរញ្ញវត្ថុ ។ មូលនិធិដែលបានខ្ចី អាចប្រើសំរាប់សំគោលបំណងផ្សេងៗ ដូចជាវិស្សមកាល អាពាហ៍ពិពាហ៍ ការបន្ទាន់ និងការទិញ ទំនិញចាំបាច់ដទៃទៀត ។
-          កំចីសងរំលោះ Installment Loans. ជាកំចីរៀបចំឡើង ជាសេរីថេរ ដោយអ្នកខ្ចីសងទៀងទាត់តាម
ពេលវេលាដែលបានកំណត់ ។ បន្ទាប់ពីទទួលបានកំចី អ្នកខ្ចីត្រូវសងទៀងទាត់ទៅឲ្យអ្នកផ្តល់កំចីនូវប្រាក់ដើម រួមជាមួយន្ទុកហិរញ្ញវត្ថុ ។ អ្នកខ្ចីត្រូវផ្តល់ភ័ស្តុតាងមួយចំនួន ដូចជា ចំណូល និងការធានាហិរញ្ញវត្ថុនៅពេលដាក់ពាក្យ សុំខ្ចី ដូច្នេះអ្នកផ្តល់កំចីនឹងទុកចិត្តថាសំណងនាពេលអនាគតនឹងត្រឡប់មកវិញ ។
-          កំចី សងតែមួយដង Single-Payment Loans មានរយៈពេលខ្លី ហើយមូលនិធិនេះជាបុរេប្រទាន
មូលនិធិ មានរយៈពេលមួយឆ្នាំ ឬតិចជាង កំចីនេះមានចុះកិច្ចព្រមព្រៀងសងមូលនិធិទាំប្រាក់ដើម និងការប្រាក់ ឬបន្ទុក ហិរញ្ញវត្ថុនៅចុងកាលបរិច្ឆេទ ។
-          គោលបំណង-ទូទៅ ប័ណ្ណឥណទាន General-Purpose Credit Cards ជាឥណទានវិល បានរៀបចំ
ឲ្យអ្នកខ្ចីសងលើការទិញ ដោយប្រើប័ណ្ណឥណទានជំនួសប្រាក់ ។ ម្ចាស់ប័ណ្ណអាចទួទាត់សងគ្រប់ចំនួនរាល់ខែតាមការ កំណត់ដោយគ្មានបន្ថែមបន្ទុកហិរញ្ញវត្ថុ ឬសងក្នុងចំនួនមួយអប្បបរមា ហើយទុកមួយចំណែកសងពេលក្រោយភ្ជាប់ ជាមួយបន្ទុកហិរញ្ញវត្ថុ ។
            . ឥណទានអចលនវត្ថុ Real Estate Credit ជាប្រភេទឥណទានសំរាប់អ្នកប្រើប្រាស់ ដែលពាក់ព័ន្ធជាមួយ អ្នកខ្ចីមូលនិធិខ្ចីកំចីដោយមានអចលនទ្រព្យធានា ឬដាក់បញ្ចាំ ។ អ្នកខ្ចីពាក់ព័ន្ធរបស់បញ្ចាំ (និក្ខេប) (Mortgage Loan) ជាបំណុលធានាដោយអចលនវត្ថុ ដើម្បីទិញផ្ទះសំរាប់គ្រួសារ ។ កំចីនេះពេញនិយម ដោយសារច្បាប់ស្តីពីពន្ធ មិនឲ្យ បង់ពន្ធលើការប្រាក់ ។
-ឥណទានជំនួញ  Business Credit
ឥណទានជំនួញជាទំរង់ឥណទានចំណាស់បំផុត ។ អ្នកផ្គត់ផ្គង់ អ្នកផលិត អ្នកលក់ និងរោងចក្រផលិត ត្រូវការ វត្ថុធាតុដើម នងិសារពើភ័ណ្ឌ ដើម្បីនាំទៅសហគ្រាសរបស់ពួកគេ ។
. ឥណទានទំនិញសំរាប់លក់ Merchandise Credit បានប្រើសំរាប់ទទួលទំនិញ វត្ថុធាតុដើម និង សារពើភ័ណ្ឌ ហើយលក់ជាថ្មី ។ ជាទូទៅជំនួញនេះបានទទួលទំនិញហើយ និងយល់ព្រមសងយោងតាមលក្ខខ័ណ្ឌ នៃការលក់ដែល អ្នកលក់ផ្តល់ឲ្យនៅពេលណាមួយ ។
. ប្រតិបត្តិការមូលនិធិហិរញ្ញវត្ថុ Financial Capital of Operations ជាលុយដែលត្រូវការជាប្រចាំសំរាប់ផ្តើម ដំណើរការ ថែទាំ និងប្រតិបត្តិការជំនួញ ។ គោលបំណងរបស់មូលនិធិគឺសំរាប់ ប្រាក់ខែ ទីផ្សារ ថ្លៃដំណើរការជំនួញ និងចំណាយផ្សេងៗ ដែលត្រូវចំណាយ ។
- ឥណទានសាធារណៈ  Public Credit
ឥណទានសាធារណៈ ជាការខ្ចីដោយកំរិតរដ្ឋាភិបាល ដើម្បីមានហិរញ្ញវត្ថុសំរាប់ទិញ សេវា និងកម្មវិធី សុខមាល ភាព ផ្តល់ទៅឲ្យប្រជាជាតិ ។ សហព័ន្ធ រដ្ឋ និងរដ្ឋាភិបាល ប្រចាំតំបន់គ្រប់ថ្នាក់ ខ្ចីប្រាក់នៅពេលចំណូលពន្ធ មិនគ្រប់គ្រាន់ដើម្បីផ្តល់ទៅលើកម្មវិធី ។ ការខ្ចីតាមរយៈការបោះសញ្ញាប័ណ្ណរដ្ឋាភិបាល ដោយសន្យាសងមូលនិធិ ទៅអ្នកវិនិយោគ  ជាមួយការប្រាក់តាមវេលលដែលកំណត់លើប័ណ្ណ ។
-អ្វីទៅជាឥណទានសំរាប់អ្នកប្រើប្រាស់  What Credit Does for Consumers
. ការកើតឡើងបទដ្ឋានរស់នៅ Raise Standard of Living អ្នកប្រើប្រាស់ទទួលផលប្រយោជន៍ពីការ ប្រើប្រាស់ឥណទាន ដោយពួកគេអាចយកចំណូលអនាគតរបស់គេសងលើសេចក្តីត្រូវការទំនិញ សេវា ។ គេអាចកើន ឡើងបទដ្ឋានរស់នៅ ដោយផ្អែកលើលទ្ធភាពរកចំណូល ឬមូលនិធិនៅពេលអនាគតរបស់គេ ។
. ដោះស្រាយពេលមានអាសន្ន Handle Emergencies អតិថិជនតែងជួបភាពអាសន្ន និងវិបត្តិ ហើយត្រូវការ
ប្រើឥណទានជាចាំបាច់ ។ កម្មវិធីឥណទានបានផ្តល់ឲ្យអ្នកប្រើប្រាស់នូវមធ្យោបាយសំរាប់ចំណាយលើភាពអាសន្ន ទាំងនោះ ។
. ភាពងាយស្រួល Convenient ឥណទានបានបង្កភាពងាយស្រួលជាច្រើន ។ អ្នកប្រើប្រាស់អាចធ្វើដំណើរ ជុំវិញពិភពលោកដោយប្រើប័ណ្ណឥណទាន ដើម្បីបង់ថ្លៃប្រេងសាំង​ ឧស្ម័ន សណ្ឋាគារ សំបុត្រយន្តហោះ និងវត្ថុអនុស្សាវ  រីយ៍ជាដើម
-          គោលនយោបាយរូបិយវត្ថុ Monetary Policy ត្រូវពិនិត្យនប្រព័ន្ធធនបំរុងសហព័ន្ធ Federal Reserve
System និងគោលនយោបាយនេះ មានឧបករណ៍ខុសគ្នាជាច្រើនសំរាប់ប្រើដើម្បីពង្រីក ឬបង្រួមការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងគោលបំណងត្រួតពិនិត្យអត្រាការប្រាក់ ។ កំឡុងពេលដំណើរការធ្លាក់ចុះ Recession ពេលនោះចំណាយត្រូវការ ជាច្រើន ការផ្គត់ផ្គង់រូបិយវត្ថុត្រូវពង្រីកដើម្បីឲ្យអត្រាការប្រាក់ធ្លាក់ចុះ ។ កំឡុងពេលមានទំនោរទៅរកអតិផរណា Inflationary Period អត្រាការប្រាក់នឹងកើនឡើង ត្រូវបំបាត់ការចំណាយដែលកំពុងមានកំរិតខ្ពស់ ដែលនាំឲ្យថ្លៃកើន ។
-          បំណងទូទៅនៃប័ណ្ណឥណទាន​ General-Purpose Credit Cards ស្ថាប័នហិរញ្ញវត្ថុ ឬអ្នកផ្តល់សេវា
ហិរញ្ញវត្ថុផ្សេងៗ ដែលជាអ្នកផ្តល់សេវាសំរាប់ប័ណ្ណឥណទាននេះ បានបោះផ្សាយប័ណ្ណឥណទានបន្ទាប់ពីធ្វើការស៊ើប អង្កេតនូវលក្ខណៈសម្បត្តិដែលអាចទទួលឥណទានបានរបស់អតិថិជន ។ ជាទូទៅការបោះផ្សាយនេះ គឺកំណត់កំរិត ឥណទានឲ្យអតិថិជនម្នាក់ៗ ដើម្បីកំហិតការប្រើកំរិតឥណទានសរុបសំរាប់ការទិញនៅហាង ឬកន្លែងជំនួញណាមួយ ដែលគេទទួលប័ណ្ណឥណទាន ។ ការប្រើប័ណ្ណក្នុងការទិញជំនួញតែងទទួលចំនួនដែលបានទិញ តិចជាងចំនួនដែល មាន នៅក្នុងប័ណ្ណដើម្បីជៀសវាងការចំណាយថ្លៃដើម ។
-          អ្នកផ្តល់កំចីដោយប្រយោល Indirect Lenders ជាស្ថាប័នហិរញ្ញវត្ថុ ដូចជា ធនាគារ ឬក្រុមហ៊ុនផ្តល់
ហិរញ្ញវត្ថុឥណទានដល់អតិថិជន ដើម្បីឲ្យអតិថិជនអាចទិញជាមួយកិច្ចសន្យាសងរំលោះដោយមានការយល់ព្រមពីអ្នក លក់ទំនិញ ។ អ្នកផ្តល់កំចីប្រយោលមានតួនាទីទិញកិច្ចសន្យាសងរំលោះពីជំនួញ និងសំរេចជ្រើសយកអតិថិជន ឥណទានផ្ទាល់ ដោយទទួលខុសត្រូវលើការបំរើសេវា​និងទារប្រមូលលើគណនីជំពាក់ ។
-          ជើងសារជំនួញ Factoring ជាស្ថាប័ហិរញ្ញវត្ថុ ឬភ្នាក់ងារដែលរកស៊ីទិញគណនីទិញជឿជំនួញពី
អតិថិជន និងសន្មត់រាល់ហានិភ័យឥណទានដែលអាចកើតមានឡើង ។​ ជំនួញទាំងឡាយណាដែលប្រើជើងសារ មិនត្រូវការអ្នកគ្រប់គ្រងធ្វើការពេញម៉ោងទេ ។  នៅក្នុងជំនួញដែលមានផ្នែកឥណទាន បានសំរេចចិត្តផ្ទេរការងារ និង មុខងារប្រមូលទៅឲ្យអ្នកផ្តល់ឥណទានដទៃទៀត ដោយប្រើសេវាជើងសារជំនួញ ។
-          ថ្លៃដើមសំរាប់ប្រតិបត្តិការ Costs of Operations ការបង្កើតកម្មវិធីឥណទាននេះត្រូវមានថ្លៃដើម ជាច្រើន សំរាប់ចំណាយ ដូចចាប្រាក់ខែផ្តល់ឲ្យកម្មករ បរិក្ខាសំភារៈ ការបោះពុម្ព ជាច្រើនដើម្បីទ្រទ្រង់សកម្មភាពឥណទាន ហើយមានថ្លៃដើមជួយជំរុញកម្មវិធីឥណទាន ការស៊ើបអង្កេត ការប្រមូលគណនីជាដើម ។
-          ចំនួនទុនដែលអាច Amount of Capital Available ជំនួញដែលបានផ្តល់អត្ថិភាពដល់អតិថិជន នូវពេលវេលាសងសំរាប់ទំនិញ និងសេវាកម្ម វាជាការវិនិយោគទនហិរញ្ញវត្ថុ ដោយរង់ចាំអតិថិជនសងមូលនិធិត្រឡប់ ហើយ បានចុះក្នុងបញ្ជី គណនេយ្យក្រុមហ៊ុន ជាគណនីទិញជឿ (AR)​ដោយមូលនិធិនេះបាមកពីការលក់ និងសេវាកម្ម ដែល បានផ្តល់ឲ្យអតិថិជន ។ ដោយសារការផ្តល់ឥណទាននេះជំនួញត្រូវចំណាយទុនលើការបង់លើវិក័យប័ត្ររបស់ ខ្លួនមុន នឹង  ទទួលប្រមូលមូលនិធិបានពីអតិថិជន ។ ដូច្នេះចំនួនទុកដែលអាច គឺជំនួញត្រូវបង់លើវិក័យប័ត្រមុន ហើយរង់ចាំ ការសងពីអតិថិជនជាក្រោយ ។
-          គុណសម្បត្តិមន្រ្តីឥណទាន Available of Qualified Credit Personal បញ្ហាដឹកនាំរបស់អាជីវកម្ម ខ្នាត តូចដែលតែងតែមានកំហុសជាមួយគណនីទិញជឿនោះ ដោយសារម្ចាស់អាជីវកម្មកង្វះជំនាញ នឹងបទពិសោធន៍ នៅក្នុង ការគ្រប់គ្រងឥណទាន ។ បទពិសោធន៍របស់អ្នកធ្វើការផ្នែកឥណទាន ត្រូវមានជំនាញក្នុងការសំរេច អាចធ្វើការជាមួយ គណនីរបស់អតិថិជន និងមន្រ្តីមានបច្ចេកទេសទាប្រមូល ។
-          កំហិតដោយច្បាប់ Legal Restrictions ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធជាច្រើន មានឥទ្ធពលទៅលើ
សកម្មភាពឥណទាន ។ច្បាប់ត្រូវការបញ្ជាក់អំពីការផ្តល់ឥណទាន ការបែងចែកមិនត្រឹមត្រូវក្នុងសេចក្តីសំរេចឥណទាន
 លក្ខខ័ណ្ឌកិច្ចសន្យា ការទាមទារប្រមូលត្រឹមត្រូវ​ ។ ដូច្នេះម្ចាស់អាជីវកម្មឥណទានត្រូវមានឆន្ទៈអនុវត្តតាមលក្ខខ័ណ្ឌ
ដែលមានចែងក្នុងច្បាប់ និងត្រូវធ្វើការផ្លាស់ប្តូរតាមច្បាប់ដែលកំណត់ ។
            ការគ្រប់គ្រងឥណទានរាយ ​Retail Credit Managementពាក់ព័ន្ធនឹងការប្រឹងប្រែងលក់ទំនិញ និងសេវា
ដោយ បង្កើតផែនការងាយស្រួលហើយអាចអនុវត្តបាន ដើម្បីង្កើតចរាចរអតិថិជន និងការលក់នៅក្នុងតំបន់ឥណទាន នេះ អ្នកគ្រប់គ្រងត្រូវធ្វើការសំរេចឲ្យបានលឿនជាមួយការទិញរបស់អតិថិជន និងធ្វើឲ្យផលិតផលផ្លាស់ទីជាមួយ ប្រតិបត្តិការឥណទាន ។ បើសិនជាចំណូលគ្រប់គ្រាន់ មុននឹងលក់ទំនិញត្រូវបន្ថែមការវិភាគលើហានិភ័យ ដោយប្រមូល ពត៌មានធ្វើការស៊ើបអង្កេត និងត្រូវពិនិត្យគណនីទិញជឿ ដែលជាប្រការសំខាន់សំរាប់សកម្មភាព គ្រប់គ្រងឥណទានល្អ។
-          ការបង្កើតនយោបាយ វិធាន និងនិតិវិធី Developing Policies, Rules, and Procedures អ្នកគ្រប់គ្រង គួរតែបង្កើតនយោបាយ ឬគោលការណ៍នែនាំផ្សេងៗដើម្បីជួយផ្នែកឥណទានឲ្យសំរេចគោលដៅ ។ គោលនយោបាយ ជា គំរោងប្លង់មួយដែលអាចជួយធ្វើឲ្យមានប្រសិទ្ធិភាព និងបានផលចំណូលពីសកម្មភាព ។ គោលនយោបាយនឹង ណែនាំ អំពីលក្ខណៈពិតប្រកដរបស់បុគ្គលដែលអាចទទួលយកបាន ។ គោលនយោបាយអនុញ្ញាតិឲ្យអ្នក គ្រប់គ្រង មានអំណាច នៅក្នុងសកម្មភាពជាច្រើន ដូចជាអ្នកបំរើការងារឥណទាន ត្រូវអនុវត្តតាមុខងារ ។
Ø  គោលនយោបាយឥណទាន Credit Policy ជារបាយការណ៍គោលនយោបាយសំរាប់អនុវត្តដោយផ្នែក
ឥណទាន ដើម្បីកំណត់ប្រភេទឥណទានដែលបានផ្តល់ ឬកំចីដែលបានផ្តល់ ។ នយោបាយនេះនឹងពន្យល់អំពីប្រភេទ
ផែនការឥណទាន ឬកំចីដែលបានផ្តល់ ។
Ø  នយោបាយស៊ើបអង្កេត Investigation Policy ជាគោលនយោបយណែនាំ ដើម្បីជួយដល់អ្នកស៊ើប
អង្កេតប្រមូលពត៌មានណាដែលប្រសិទ្ធិភាពអាចសំរេចឥណទានបាន ។ នយោបាយឥណទាន តំរូវថា ប្រវត្តិទីលំនៅ តិចបំផុត ២ឆ្នាំ ។
Ø  នយោបាយការប្រមូល Collection Policy ជាគោលការណ៍ណែនាំជួយអ្នកធ្វើការផ្នែកឥណទាន អាច
សំរេចមធ្យោបាយប្រមូលមួយណាដែលអាចធ្វើបាន និងដំណើរការយ៉ាងដូម្តេច នៅពេលប្រមូលចំនួនជំពាក់ ។ នយោបាយប្រមូល អាចគ្រប់គ្រងតំណាក់កាលប្រមូល និងជាមធ្យោបាយថាតើគណនីនីមួយៗ អាចមានលទ្ធភាព ជំពាក់ រយៈពេលលប៉ុន្មាន ។
Ø  វិធាន Rules ជារបាយការណ៍ដែលណែនាំអំពីសកម្មភាពហាមឃាត់ និងកំណត់លើឥរិយាបទមួយ
ដែលគួរទទួលយក ។ នៅក្នុងផ្នែកឥណទានមានបទបញ្ញតិជាច្រើនបានត្រូវបង្កើតយ៉ាងច្បាស់លាស់ ដើម្បីអនុលោម ទៅតាមច្បាប់រដ្ឋ និងច្បាប់សហព័ន្ធផ្សេងៗ ។ វិធានអាចតំរូវថា សំណើរសុំដែលគួរទទួលពីអតិថិជន ច្បាប់បានកំណត់ ថាត្រូវធ្វើការស៊ើប ដោយសួរអំពីគណនីឥណទាន ដើម្បីជួយផ្នែកឥណទានជាមួយច្បាប់ការពារសិទ្ធិឥណទានស្មើគ្នា (Equal Credit Opportunity Activities) ។
Ø  នីតិវិធី Procedure ជាសេចក្តីណែនាំជំហ៊ានៗដោយមានគំរូរៀបចំឲ្យស្របទៅតាមទិសដៅនៅពេល
បំពេញភារកិច្ច ។  ការណែនាំទាំងនេះនឹងបញ្ជាក់ច្បាស់ថា រាល់សកម្មភាពស្មុគស្មាញ គឺអាចធ្វើដោយកុំព្យូទ័រ ដែលអាច បំពេញកំរិតខុសអប្បរមា ហើយក៏បានកំណត់អំពីគោលការណ៍ណែនាំដ៏ទៀតផង ។
-          ទីផ្សារចំរុះ The Market Mix ជាទីផ្សារដែលមាន ផលិតផល ថ្លៃ ទីកន្លែង និងការលើកទឹកចិត្ត អាច
ជួយឲ្យក្រុមហ៊ុនធ្វើការវិភាគ និងជាវិធីសាស្រ្ត បង្កើនការលក់ឥណទាន ។ សមាសភាគ ៤ ជាគ្រឿងផ្សំនៅក្នុងទីផ្សារ ផលិតផល និងសេវាកម្ម ។
Ø  ផលិតផល Product ការផ្តល់ឥណទានជាផលិតផល មានលក្ខណៈស្មុគ្រស្មាញ ។ ក្នុងការផ្តល់កំចី
ផលិតផល ក្រុមហ៊ុនត្រូវវិភាគលើក្រុមអតិថិជនថាពួកគេត្រូវការអ្វី ដើម្បីកែច្នៃផលិតផលនោះទៅតាមតម្រូវការទីផ្សារ
ហើយផលិតផលនីមួយៗត្រូវជួបជាមួយអ្នកប្រកួតប្រជែង ដែលមានសេវាល្អ ។ នៅពេលដែលក្រុមហ៊ុនរកឃើញ សេចក្តីត្រូវការរបស់អតិថិជន ហើយនោះក្រុមហ៊ុននឹងដំណើរការលើកទឹកចិត្តដើម្បីផ្តល់ឥណទាន ។
Ø  ថ្លៃ Price ថ្លៃរបស់កម្មវិធីឥណទាន និងថ្លៃរបស់ផលិតផល ត្រូវមានលក្ខណៈសមរម្យ ។ ការដាក់តំលៃ
ឥណទាន និងតំលៃទំនិញ ត្រូវគិតថាអតិថិជនមានប្រភពឥណទានជាច្រើន ដែលពួកគេអាចជំនួសបាន ។
Ø  ទីកន្លែង Place ពាក់ព័ន្ធទៅនឹងខ្សែរយៈដែលបានប្រើដើម្បីចែកចាយផលិតផល និងសេវាកម្ម​ ។
ក្រុមហ៊ុនអាចសាងសង់ការិយាល័យ សាខាជាច្រើនជុំវិញសមាគម ដើម្បីជំរុញឲ្យមានដំណើរការចេញចូលរបស់ អតិថិជន ។ អ្នកបោះប័ណ្ណឥណតាននឹងសុំការអនុញ្ញាតិពីតំបន់ជាច្រើនដើម្បីពួកគេងាយស្រួលទទួលប័ណ្ណបាន។ ដូច្នេះទីកន្លែងជាផ្នែកមួយរបស់ដំណើរការទីផ្សារសំលឹងមើលរក មធ្យោបាយដើម្បីជំរុញការចែកចាយទំនិញ និង សេវាកម្មឲ្យបានល្អ ។
Ø  ការលើកទឹកចិត្ត Promotion ជាកត្តាផ្សំ សំរាប់ផ្តល់ឲ្យអតិថិជន ឬជនណាដែលមានបំណងទិញ ឬប្រើ
កម្មវិធីឥណទានបានល្អ ។ សកម្មភាពនេះសំរាប់ជួយដល់ឧស្សាហកម្មទាំងឡាយណាដែលមានផលិតផល ទីកន្លែង ថ្លៃ ស្រដៀងគ្នា ឬមិនខុសគ្នាច្រើន ។ នៅក្នុងការលើកទឹកចិត្តនេះមានសមាសភាគ សំខាន់ៗ ៤គឺ ៖
                   -     បន្ទុកហិរញ្ញវត្ថុ Financial Charges បន្ទុកហិរញ្ញវត្ថុជាចំណាយបន្ថែម ឬបន្ទុកចំណាយ របស់ អ្នក​​ទិញ ដែលបាន ប្រើឥណទានដើម្បីទិញ ឬសេវាកម្ម ឬខ្ចីមូលនិធិ ។ កំរៃនេះអាចគ្រប់គ្រងចំណាយលើអតិផរណា នៅពេល តំលៃដូល្លារកើន ឬថយចុះ នៅពេលអតិថិជនសងមួយលើកៗ​។
-          ការយកមកធ្វើជាកម្មសិទ្ធវិញ Repossessions នៅក្រោមកិច្ចព្រមព្រៀងសងរំលោះ សិទ្ធយកប្រឡប់
គឺអ្នកលក់មានគោលបំណងបន្ថែមការ ការពារ បើសិនជាអតិថិជនមិនធ្វើតាមលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង ។  ដូច្នេះសិទ្ធ យកត្រឡប់ ជាលទ្ធភាពរបស់អ្នកលក់យកមកវិញ នូវទំនិញដែលបានផ្លត់ជាឥណទាន ដែលបាន ចុះកិច្ចព្រមព្រៀង ឥណទានបើសិនជាមានចំនួនសំណងមិនបានសង ។
-      ប្រាក់បង្វិលមកវិញសំរាប់សំណង Rebates for Prepayment អតិថិជនតែងទទួលបានការអនុញ្ញាតិឲ្យ
សងនៅលើសមតុល្យមិនទាន់សងឲ្យអស់ដោយប្រើកាតព្វកិច្ចសងរំលោះទៅតាមពេលវេលាដោយគ្មានការផាកពិន័យ។ នៅពេលកិច្ចសន្យាសងរំលោះដើមបានសម្មតថា នៅពេលកំណត់គំរោងនៃពេលវេលា ចំនួនដែលអតិថិជនត្រូវ សងជាក់ ស្តែង​ នឹងខុសពីចំនួនសរុបដែលនៅសល់ត្រូវសងជាបន្តទៀតបើសិនការសងមានរយៈពេលឆាប់ ។​ ប្រាក់បង្វិលនេះ ជាផលត្រឡប់នៃផ្នែកមួយរបស់ការប្រាក់ដែលបានគណនា ហើយមានក្នុងកិច្ចព្រមព្រៀងសងរំលោះ បើសិនជាគេសង ក្នុងរយៈពេលឆាប់ ។ កិច្ចសន្យាសងរំលោះបច្ចុប្បន្នបានប្រើវិធីសាស្រ្តគណនាការប្រាក់ធម្មតា ដើម្បីគណនាចំណែកនៃ ការប្រាក់សំរាប់សំណងមួយលើកៗ ។​ តារាងសងរំលើជាបញ្ជីសំណងមួយ សំរាប់កំចីសង រំលោះដែលមានបង្ហាញអំពី ការប្រាក់ និងប្រាក់ដើមដែលត្រូវសង និងសមតុល្យដែលនៅសល់ត្រូវសងបន្តទៀត ។
-          ការស៊ើបអង្កេតឥណទាន Credit Investigation ជាកត្តាសំខាន់ណាស់នៅក្នុងប្រតិបត្តិការឥណទាន
សងរំលោះ ។ គណនីឥណទានសងរំលោះ បានធ្វើឲ្យកំរិតលក់ជាមធ្យមខ្ពស់ និងមានរយៈពេលវែង ។ ម៉្យាងទៀតការ ស៊ើបអង្កេតនឹងអាចកំណត់អំពីកម្មសិទ្ធយកត្រឡប់ដែលម្ចាស់បំណុល មានសិទ្ធដើម្បីការពារចំណូលនៅក្នុងការលក់ ដោយសងរំលោះនៅពេលសំណងមិនសង ។
   -   លក្ខណៈសំខាន់ៗរបស់ឥណទានរាយវិល Important Features of Retail Revolving Credit បង្កលក្ខណៈឲ្យអតិថិជនដែលស្នើសុំបើកគណនីឥណទានវិលនេះ ត្រូវបានអ្នកផ្តល់កំណត់អំពីកំរិតឥណទាន ឬ Credit Line ឬដែនកំណត់ឥណទាន Credit Limit ដើម្បីបញ្ជាក់នូវចំនួនទឹកប្រាក់អតិបរមា និងពេលវេលាដែល
អតិថិជនអាចប្រើបាន ។
          -     ការប្រែប្រួលនៅក្នុងការគណនាបន្ទុកហិរញ្ញវត្ថុ Variations in Computing Finance Charges មានហាងជាច្រើនបានប្រើវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុសំរាប់ឥណទានវិលខុសៗគ្នា ដូចជា វិធីសាស្រ្តការបើក គណនី ឥណទាន Previous Balance Method សមតុល្យប្រចាំថ្ងៃគឹតជាមធ្យម​ Average Daily Balance Method និងវិធីសាស្រ្ត កែតម្រូវសមតុល្យ Average Daily Balance Method
·         Previous Balance Method ជារូបមន្តគណនាបន្ទុកហិរញ្ញវត្ថុផ្នែកលើ សមតុល្យប្រចាំខែដំបូង
Previous Month’s Balance Method ដោយគ្មានដកសំណង ឬឥណទាន ក្នុងខែនោះទេ បើសិនចំនួនសងមិនគ្រប់ចំនួន
·          Average Daily Balance Method ជាវិធីសាស្រ្តគណនាបន្ទុកហិរញ្ញវត្ថុ យោងលើចំណុចនៅក្នុងខួប
វិក័យប័ត្រ នៅពេលអតិថិជនធ្វើសំណង ។
·         Adjusted Balance Method ជាវិធីសាស្រ្តគណនាផ្នែកលើបន្ទុកហិរញ្ញវត្ថុនៅ Previous Month’s
Ending Balance ដកសំណង ឬឥណទាន ។
          -      ផលប្រយោជន៍ និងគ្រោះថ្នាក់របស់ឥណទានវិល Benefit and Pitfalls of Revolving Credit ផែនការឥណទានវិលមិនធានាផលចំណូលខ្ពស់ដោយស្វ័យប្រវត្តិនោះទេ ។
-          ចំពោះអតិថិជន To The Customer អតិថិជនដែលជាអ្នកប្រើផែនការប័ណ្ណឥណទានវិល អាចទូទាត់
សងរយៈពេល៣០ថ្ងៃ ដូច្នេះគេអាចទិញដោយសេរីតាមចំនួនមួយដែលហាងបានកំណត់ ដោយគ្មានការកត់ត្រា ឥណទាននៅពេលទិញមួយលើកៗ ដែលគេហៅថាការទិញរំលោះ ។ ការទិញត្រូវប្រឈមមុខនឹង ការដក់ពន្ធ និង ប្រភេទផ្សេងៗទៀត ដែលដកពីប្រាក់ខែ ។ ប្រការនេះសំរេចថា អត្រាដែលត្រូវចំណាយបង់លើការទិញជាឥណទាន ។
-          ភាពចាំបាច់ការចែកចាយទ្រងទ្រាយធំនៅក្នុងសេដ្ឋកិច្ច
វិធីសាស្រ្តមួយចំនួនបានបង្កលក្ខណៈងាយស្រួលដល់សំណងនៅក្នុងតំណាក់កាលផលិតកម្ម និងចែកចាយ ឲ្យ មានប្រសិទ្ធិភាពក្នុងការចែកចាយទ្រង់ទ្រាយធំទៅក្នុងសេដ្ឋកិច្ច គឺទំនិញឥណទាន គឺមានភាពចាំបាច់សំរាប់ធ្វើឲ្យ
ប្រតិបត្តិការដំណើរការបានល្អនៅក្នុងសេដ្ឋកិច្ចរបស់យើង ដូចមានខាងក្រោម ៖
-          Home Equity Loans ៖ ជាកំចីសងរំលោះដែរ ដែលធានាដោយ Equity ឬតំលៃសុទ្ធ Net Worth នៅក្នុង
អចលនទ្រព្យ បន្ទាប់ពីដកចេញសមតុល្យតំលៃទីផ្សារនិក្ខេបតី១ មិនទាន់សង ។ វាជាកំចីនិក្ខេបទី២ នៅក្នុងករណី​អចលនទ្រព្យតែមួយ បានប្រើសំរាប់ធានាកំចីទាំងពីរ ។
-          កំចីសំរាប់និស្សិត (Student Loans) ៖ កំចីនេះផ្តល់ដើម្បីជួយទូទាត់ និងការចំណាយលើការសិក្សារ ។
ផែនការកំចីនេះបង្កើតច្រើនឆ្នាំមកហើយសំរាប់កម្មវិធីកំចីនិស្សិតសហព័ន្ធដើម្បីលើកទឹកចិត្តដល់និស្សិតជាន់ខ្ពស់ ។ សហព័ន្ធបានឧបត្ថម្ភដោយប្រើកម្មវិធីកំចីនេះហាក់ដូចជាការបណ្តាក់ទុនលើដើមទុនមនុស្សនាពេលអនាគត និងមានចេតនាជួយខាងស្ថាប័នអប់រំ ដើម្បីជាកំលាំងឲ្យអតិថិជនបង្កើនការសង ។ ធនាគារដែលផ្តល់កំចីនេះ អាចទារប្រមូលពី  រដ្ឋាភិបាលដោយផ្ទាល់ និងអាចទទួលបានសំណងសំរាប់សេវាកម្មកំចីទាល់តែសំណងសង ។ ផ្នាក់ងារសហព័ន្ធនោះមានឈ្មោះថា Student loan Marketing Association (Called Sallie Mae) ជាអ្នកទិញកំចីជាមួយមូលនិធី បានមកពីការលក់សញ្ញាប័ណ្ណរដ្ឋាភិបាល ។
-          កំចីវិលបើក-បិទ (Open-End Revolving Loans) ៖កំចីនេះពាក់ព័ន្ធការផ្តល់កំរិតឥណទានជាមុន ដែល
អនុញ្ញាតិឲ្យធនាគាររបស់អតិថិជនអាចដកចំនួនអតិបរមា សំរាប់ឥណទាន និងការខ្ចីត្រូវការសរសេរមូលប្បទានប័ត្រ ឬប្រើប័ណ្ណឥណទាន ។ អតិថិជនត្រូវសងតាមកិច្ចព្រមព្រៀង ។
            -  ការពិត ឬទស្សនៈ  Facts or Opinions
            ការស៊ើបអង្កេតឥណទានត្រូវតែគិតក្នុងអារម្មណ៍ថា ឯកសារយោង អ្នកផ្តល់ព័ត៌មាន និងទីភ្នាក់ងារ រាយការណ៍ឥណទានទាំងអស់ មិនបានបង្កើតព័ត៌មានឥណទានទេ ។ ការពិតរបស់ព័ត៌មាន គឺជាកម្មវត្ថុមួយអាចផ្ទៀង ផ្ទាត់រាល់ព័ត៌មានដែលជាការពិត ។ អ្នកគ្រប់គ្រងដែលប្រកាន់យកមតិយោបល់របស់អ្នកណាម្នាក់សំរាប់ជំនួយការ វិនិច្ឆ័យផ្ទាល់របស់ខ្លូន អ្នកគ្រប់គញរងនោះហាក់ដូចជាយកបុគ្គលនោះមកគ្រប់គ្រងផ្នែកឥណទាននិងខ្លូនឯងក្លាយជា ស្មៀនឥណទាន។       
 ​​​         ១-  អ្វីដែលគួរស៊ើប  What to Investigate
-          ចរិតលក្ខណៈ Character ជាការបញ្ជាក់ពីភាពដែលអាចប្រព្រឹតទៅបាន ទៅតាមកម្រងឬទៅតាមកិច្ចសន្យា
ដែលបានចែង ដូចជាប្រភពចំណូល ភាពមានការងារធ្វើ កម្រិតចំណាយខ្ពស់ ជាចំណូល សមត្ថភាព គ្រប់គ្រងគម្រោងអាជីកម្មរបស់ខ្លួន ។ ចរិកលក្ខណៈ នឹងបញ្ចេញឲ្យឃើញ ពីសកម្មភាពជំនួញ ឬវិជ្ជាជីវៈ ដូចជា កាតព្វកិច្ចសំណង និន្នាការទៅរកការតវ៉ាដោយគ្មានភស្តុតាង ឬក៏បញ្ចូនទំនិញត្រឡប់ដោយគ្មានហេតុផល អាកប្បកិរិយាមាននិន្នាការឆ្ពោះទៅរកកាតព្វកិច្ច និន្នាការមិនប្រាកដប្រជា និងនិន្នាការគោរពសិទ្ធអ្នកដទៃ ។
-          សមត្ថភាព Capacity ជាលទ្ធភាពអ្នកស្នើសុំឥណទាន គោរពទៅតាមកិច្ចសន្យា ទូទាត់សងត្រឡប់ 
ទាន់ពេលទៅតាមការដែលបានព្រមព្រៀង ថាអាចមានចំណូលគ្រប់គ្រាន់ដើម្បីសងបំណុល ដោយសារមាន ចំណូលខ្ពស់ ។
-          ដើមទុន Capital ជាការកំណត់ទៅលើកម្រិតទ្រព្យសកម្ម ព្រមទាំងជំនាញឯកទេ និងចំណេះដឹង ទុនបំរុង
ដែលអាចឲ្យអ្នកខ្ចីបង្ការ ទូទាត់សងបំណុល នៅពេលដែលបុគ្គលនោះបាត់បង់នូវការងារធ្វើ ក្នុងរយៈពេលណា មួយមុននឹងស្វែងរកការងារបានធ្វើវិញ ។ ទ្រព្យសកម្មនេះ អាចបង្កលក្ខណៈងាយស្រួលដល់អ្នកសុំឥណទាន អាចពឹងពាក់បាន បើសិនមានបញ្ហាហិរញ្ញវត្ថុកើតមានឡើងនោះ ។
       -      វត្ថុបញ្ចាំ ឬធានា Collateralជាបំណុលដែលមានសុវត្ថិភាពល់ឥណទាន។ ជាអ្វីៗដែលសម្រាប់ធានា ដល់កម្ចី ឬជាកាតព្វកិច្ចឥណទាន ។
-          លក្ខខ័ណ្ឌ ឬស្ថានភាព Conditions ជាកំហិតដែលតម្រូវឲ្យមាន និងបំពេញឲ្យបានដើម្បីរក្សាបាននូវ សុវត្ថិភាព កំចី ដូចជាអាយុ ជំនាញ ទីស្នាក់នៅដែលមានភាពច្បាស់លាស់ មានការដឹងឮត្រឹមត្រូវ ។
-          សារៈសំខាន់នៃ C’s សំរាប់ការវិភាគឥណទាន Relative Importance of the C’s of Credit Analysis បានជាគេ 
ជ្រើសរើសរយកចរិតលក្ខណៈ និងសមត្ថភាព ជាកត្តាសំខាន់ពីព្រោះ ជាកត្តាដែលអ្នកគ្រប់គ្រង ជាច្រើនតែងតែទទួល 
យកសំណងដោយការស័គ្រចិត្ត និងតាមលទ្ធភាពជាងការសង្ឃឹម តែលើការរឹបអូស ទោះការរឹបអូសនេះវា ជាវិធីសាស្រ្តស្របច្បាប់ក៏ដោយ។ វាត្រូវចំណាយពេលវេលា និងដើមទុនច្រើន ព្រមទាំងជៈឥទ្ធិពលដល់អ្នកអោខ្ចី ជាពិសេសជាការដែលមានឆន្ទៈ សងដោយអ្នកខ្ចីវាជាបំណងដ៏សំខាន់បំផុតរបស់អ្នកគ្រប់គ្រងម្នាក់ៗ ។
-  គុណសម្បត្តិឥណទាន ដើម្បីស៊ើបអង្កេត  Credit Qualities  to Investigate
អ្នកគ្រប់គ្រងគួររៀបចំបញ្ជីជាក់លាក់មួយដើម្បីស៊ើបអង្កេតរកគុណសម្បត្តិឥណទាន បើសិនជាយើងចង់
ប្រមូលការពិតដើម្បីធ្វើការសំរេចឥណទាន ។
-          ការកត់ត្រាសំណងទូទាត់ Payment Record ជាការសិក្សអំពីទំលាប់សងពីមុន ចំនួនជំពាក់ថ្មីៗ ចំនួនហួស
កាលកំណត់ឥណទានដែលមានថ្មីៗ និងបែបផែននៃការសំណងទូទាត់មកវិញ ។
           -          ចំណូល Income អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតឥណទានដើម្បីសិក្សាអំពីបរិមាណចំណូល ភាពប្រាកដ នៃចំណូល ការព្យាករណ៍ចំណូលនៅពេលអនាគត ។ ដោយធៀបនឹងចំណាយ ដូចជាចំណាយលើការថែទាំផ្ទះ ហារកិច្ច ប្តី ប្រពន្ធ និងកូនបំណុល ។
-          ភាពជំពាក់បំណុល និងការចំណាយ Indebtedness and Expenditures អ្នកស៊ើបអង្កេតធ្វើការស្វែងយល់
អំពីបរិមាណបំណុលដែលមិនទាន់សង និងប្រភពបំណុលដទៃៗទៀតដែលបានខ្ចី ។
-          ការងារ Employment អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតអំពីកិច្ចការប្រចាំថ្ងៃរបស់អ្នកខ្ចី ពីព្រោះវាជាប្រភពនៃ
ចំណូល ។ ពត៌មានអំពីការងារនោះត្រូវស្វែងយល់អំពីប្រវត្តិការងារ មូលហេតុនៃការបញ្ឍប់លើការងារ ពេញ ឬក្រៅម៉ោង កម្រៃដែលទទួលបាន ទស្សនៈវិស័យរបស់ស្ថាប័នដែលគាត់កំពុងធ្វើការនោះ ។
-          ការរស់នៅ Residence អ្នកគ្រប់គ្រងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណ មូលដ្ឋាន ឬដំបន់រស់នៅតាំងពី
ពេលមុនរហូតដល់ពេលបច្ចុប្បន្ន តើគាត់មានភាពជាម្ចាស់នៅក្នុងផ្ទះនោះ ឬគាត់គ្រាន់តែជួលផ្ទះនោះដើម្បីស្នាក់នៅ ។
-          ស្ថានភាពប្តី ប្រពន្ធ Marital Status អ្នកក្រប់គ្រងស្វែងរកពត៌មានស្ថានភាពនោះ ព្រោះថាហត្ថលេខាលើកិច្ច
សន្យាឥណទានមានសារៈសំខាន់ណាស់តាមផ្លូវការច្បាប់កំណត់ ។
          -          អាយុ Age ជាការពាក់ពន្ធទៅនឹងផ្លូវច្បាប់ដើម្បីធ្វើការចុះកិច្ចសន្យា ព្រោះថាកិច្ចសន្យាជាមួយ អនីតិជន លើការខ្ចីបុលចាត់ទុកជាមោឃៈ ។
-          ទ្រព្យសកម្មបំរុង Reserve Assets នៅក្នុងករណីនេះអ្នកខ្ចីមិនតម្រូវអោយមានទេនូវទ្រព្យបំរុងនោះទេ ប៉ុន្តែ
កត្តាសំខាន់គេត្រូវបែងចែកវ័យរបស់អ្នកខ្ចីជាពីរ គឺវ័យពេញកំលាំងពលកម្ម និងវ័យចូលនិវត្តន៍ (វ័យនេះជាវ័យ ដែលតម្រូវអោយមានទ្រព្យសម្បត្តិបំរុង) ។
-          សមធម៌ក្នុងការទិញ Equity in Purchase ជាការទិញភាគច្រើនដោយជំពាក់ ដូច្នេះលក្ខណៈនៃការលក់ជា
ឥណទាន គឺតម្រូវឲ្យសងមកវិញនូវគ្រប់ចំនូន នឹងទាន់ពេលវេលាកំណត់ និងផ្តល់នូវភាពជាម្ចាស់លើទំនិញនោះតបមកវិញ ។
-          ការផ្តល់ពត៌មានដោយអ្នកប្រើប្រាស់ឥណទាន Information Supplied by Applicants
នៅក្រោយពីអ្នកប្រើប្រាស់ឥណទានបានផ្តល់នូវពត៌មានទៅអោយអ្នកស៊ើបអង្កេត អាចជាពត៌មានពិតប្រាកដ
ឬមិនពិតប្រាកដ ។ តែវាជាការពិតនោះ មិនចាំបាច់ចុះធ្វើការផ្ទៀងឡើយ តែបើមិនពិតត្រូវធ្វើការស៊ើបអង្កេតជាថ្មី ។
-          ពាក្យស្នើសុំឥណទាន The Credit Application ដើម្បីបើកគណនីឥណទានបានលុះត្រាតែមានការស្នើសុំ
ជាផ្លូវការ ដោយមានការចុះហត្ថលេខាពីអ្នកស្នើសុំ ពីព្រោះហត្ថលេខាវាបញ្ជាក់ពីការទទួលខុសត្រូវលើកាតព្វកិច្ច   ឥណទាននោះ ។
-          សំណើសុំមិនជាផ្លូវការ The Case for a Formal Application ជាសំណើដែលពាក់ព័ន្ធ ទៅនឹងឥណទាន
ដែលមានថេរវេលាខ្លី ហើយអ្វីៗឋិតនៅក្នុងដំណើការនៃការស៊ើបអង្កេតនៅឡើយ ។
          -          សំណើសុំជាផ្លូវការ ជាទម្រង់បែបបទឥណទាន ដែលមានលក្ខណៈសម្បត្តិពេញលេញ សម្រាប់អោយ អ្នកវិភាគធ្វើសេចក្តីសម្រេចចិត្តបាន ។
-          តើពត៌មានអ្វីគួរស្នើ? What Information Should Be Requested? យើងគួរប្រមូលពត៌មានដែលពាក់ព័ន្ធទៅ
នឹងឈ្មោះ អាសយដ្ឋាន មិខរបរ និងគោលបំណង ។ មុខរបរត្រូវបញ្ជាក់ពីអតីតភាពយ៉ាងតិច ៥ឆ្នាំ ។ រឺឯពត៌មានដទៃទៀតមានដូចជាប្រភពចំណូលទៀតមានការទទួលខុសត្រូវ អំពីទ្រព្យសម្បត្តិ សមតុល្យគណនី នៅក្នុងធនាគារ កិច្ចសន្យាសងរំលោះ បរិមាណសាច់ប្រាក់ដែលខ្ចី និងដែលបានសងរួចហើយ ។
-          ហត្ថលេខា និងកិច្ចសន្យា Signature and Contact ដើម្បីធានានូវលទ្ធភាពស្របច្បាប់ គឺត្រូវអោយអតិថិជន
ចុះហត្ថលេខាលើពាក្យស្នើសុំ ។
-          ការសម្ភាសឥណទាន The Credit Interview ជាការសួរផ្ទាល់ដើម្បីដកស្រង់នូវទស្សនៈរបស់អ្នកស្នើសុំ ។
ជួនកាលគេបង្កើតចំលើយនៅក្នុងសំនួរនោះតែម្តង នៅពេលសម្ភាសនោះ ។
-          ការវិភាគសំណើសុំ Analyzing the Application ជាពត៌មានដែលមិនអាចទទួលយកបាន ដូចនេះអ្នក
គ្រប់គ្រងធ្វើការវិភាគ និងវាយតម្លៃលើពាក្យស្នើសុំនោះ ។ អាសយដ្ឋាន និងមុខរបរអាចអោយយើងដឹង ពីការទទួលខុសត្រូវលើកិច្ចសន្យា និងជាប្រភពចំណូលអាចអោយយើងដឹងពីហានិភ័យឥណទាន ។
       -          ការបង្កើតឡើងនូវការស៊ើបអង្កេតឥណទាន Indicating the Investigation to Make ជួនកាលអតិថិជន បានស្នើ សុំឥណទានក្នុងបរិមាណច្រើនមិនប្រក្រតី ដូចនេះការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ។
-          ការស៊ើបអង្កេតដោយផ្ទាល់ Information Supplies by Direct Inquiry អ្នកវិភាគឥណទានត្រូវចុះធ្វើការស៊ើប
អង្កេតដោយផ្ទាល់ដោយទៅជួបនឹងភ្នាក់ងារឥណទានព្រមទាំងបុគ្គលិកដទៃទៀតដើម្បីបញ្ជាក់អំពីការពិត អំពីឆន្ទៈ និងលទ្ធភាពសង ។ ការស៊ើបអង្កេតដោយផ្ទាល់អាចធ្វើឡើងតាមរយៈ ការសន្ទនាដោយផ្ទាល់ ផ្ញើរសារ ឬទូរស័ព្ទក៏បាន ។

No comments:

Post a Comment