Thursday, August 2, 2012

Answering of Public Finance


-          ខួបនៃថវិកា (៤)
·         ការធ្វើផែនការ ជាការព្យាករណ៍ គណនាប្រភពចំណូល ចំណាយ (ពន្ធដារ ពន្ធគយ ពុំមែនសារពើពន្ធ)
·         ការរៀបចំថវិកា ជាការអនុម័ត ដឹកនាំគម្រោងថវិកា ចងក្រងគ្រោងថវិកា
·         ការអនុវត្តន៍ថវិកា ការប្រតិបត្តិជាក់ស្តែងតាមខ្ទង់ថវិកា
·         ការត្រួតពិនិត្យ និងវាយតម្លៃថវិកា ដើម្បីធានា ប្រព័ន្ធគណនេយ្យ បង្កើតនូវទិន្នន័យត្រឹមត្រូវ និងអាច
អោយជឿរទុកចិត្តបាន។
      -          អាណាប័ក (៣) ជាអ្នកដែលមានអំណាចជាគតិយុត្តិ លើការសំរេច និងបញ្ជាប្រតិបត្តិការចំណូល ចំណាយ ថវិកា ចុះការសន្យា ជំរះបញ្ជី និងធ្វើបញ្ជាចំណាយនានា ។
·         អាណាប័កដើមខ្សែ ជារដ្ឋមន្រ្តី និងប្រធានស្ថាប័នសាធារណៈប្រហាក់ប្រហែល ទទួលខុសត្រូវចំពោះផ្នែក
ចំណូល ដែលបានមកពីផ្នែករបស់ខ្លួន និងចំពោះផ្នែកចំណាយ នៅរដ្ឋបាលកណ្តាល និងនៅមន្ទីរ អង្គភាព ដែលស្ថិតនៅក្នុងឳវាទតាមបណ្តាខេត្ត ក្រុងនានា ។
·    អាណាប័កតាមការប្រទានសិទ្ធិ ជាអភិបាលខេត្ត ដែលអាណាប័កដើមខ្សែ ប្រគល់សិទ្ធិជូន សំរាប់កិច្ច ប្រតិបត្តិ
 ការហិរញ្ញវត្ថុថវិការដ្ឋ ក្នុងមណ្ឌលដែនដីរបស់ខ្លួន ។
·         អាណាប័កជំនួស អាណាប័កដើមខ្សែ អាចជ្រើសតាំងប្រភេទមន្ត្រីរាជការ ដើម្បីផ្ទេរសិទ្ធិ ឬជំនួសខ្លួន ក្នុង
ករណីដែលអវត្តមាន ឬមានធុរៈ ។
-          គណនេយ្យករសាធារណៈ (២) ជាអ្នកទទួលខុសត្រូវ និងប្រមូលចំណូល ដែលអាណាប័ក បានប្រគល់អោយ
ប្រមូលឥណទេយ្យ ផ្អែកតាមកិច្ចសន្យា មូលប័ត្រកម្មសិទ្ធិ ឬមូលប័ត្រផ្សេងៗ ដោយធានាទុកដាក់ ព្រមទាំងបញ្ចូលក្នុងបេឡា នូវប្រាក់ពន្ធដារបង់ដល់ដៃ និងចំណូលគ្រប់ប្រភេទទាំងអស់ ដែលរដ្ឋមាននីតិសម្បទា និងទូទាត់ចំណាយតាមការបញ្ជា របស់អាណាប័ក ។
·         គណនេយ្យករផ្ទាល់រតនាគារ អនុវត្តរាល់កិច្ចប្រតិបត្តិការចំណូល ឬចំណាយថវិកាទូទៅ​ និងគណនេយ្យ
ពិសេសនសរតនាគារ នូវរាល់កិច្ចប្រតិបត្តិការរតនវត្ថុ និងជាទូទៅរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ដែលរដ្ឋទទួលបន្ទុក លើកលែងតែកិច្ចប្រតិបត្តិការណាដែលការអនុវត្តន៍ ត្រូវបានប្រគល់អោយគណនេយ្យករសាធារណៈ ផ្សេងទៀត ។
·         គណនេយ្យកររដ្ឋបាលសាធារណៈ ជាគណនេយ្យពន្ធដារ និងគណនេយ្យករគយ និងរដ្ឋករ មានភារកិច្ច
ប្រមូលពន្ធដារ ពន្ធគយ បំណុលពន្ធ​ ផលិតផលនៃទ្រព្យសម្បត្តិរដ្ឋ និងចំណូលផ្សេង ៗ ព្រមទាំងការពិន័យសារពើពន្ធ និងសោហ៊ុយទារប្រាក់ពន្ធ​ និងសោហ៊ុយតុលាការ ដែលពាក់ព័ន្ធក្នុងល័ក្ខខ័ណ្ឌកំណត់ដោយច្បាប់ និងបទបញ្ជា ។
-          រជ្ជទេយ្យករ (៣) ជាអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុ នៅចន្លោះរវាងអាណាប័ក និងគណនេយ្យករសាធារណៈដែល
ត្រូវបានបង្កើតឡើងនៅអប និងមានការត្រួតពិនិត្យផ្ទាល់របស់សាមីក្រសួង ដោយមានការយល់ព្រមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
·         រជ្ជទេយ្យករចំណូល ត្រូវបានបង្កើតឡើងនៅអមអាណាប័ក ដើម្បីធ្វើប្រតិបត្តិការប្រមូលចំណូលពុំមែន
សារពើពន្ធមួយចំនួន ដែលត្រូវបង់ផ្ទាល់ដល់ដៃ ។ រជ្ជទេយ្យករចំណូល ប្រមូលពីអ្នកជាប់អាករ អាចយកជាសាច់ប្រាក់ ឬ ដោយមូលប្បទានប័ត្រធនាគារ ឬបង្វែរគណនីទៅរតនាគារ ។ រជ្ជទេយ្យករចំណូល ត្រូវបង់ចំណូល ដែលប្រមូលបានឲ្យគណនេយ្យករមុខការនៃរតនាគារ ជាអប្បបរមាមួយខែម្តង នូវចំនួនទឹកប្រាក់ដែលបានកាន់កាប់ ។
·         រជ្ជទេយ្យករបុរេប្រទាន ត្រូវបានបង្កើតឡើងដោយប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងសាមីក្រសួង ស្នើសុំ ដើម្បីជួយសំរួលដល់អាណាប័ក ក្នុងការបើកផ្តល់ដោយផ្ទាល់នូវចំណាយទាំងឡាយណា ដែលមានលក្ខណៈចាំបាច់បន្ទាន់ ហើយការចំណាយមានបរិមាណតិច ។
·         ភ្នាក់ងារបើកផ្តល់ ជាប្រភេទរជ្ជទេយ្យករមួយ ដែលបំពេញមុខងារបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជ្យការ
-          ភ្នាក់ងារទទួលបន្ទុកលើការអនុវត្តន៍ថវិកា (៤)
·         អាណាប័ក មានអំណាចជាគត្តិយុទ្ធ លើការសំរេចចិត្ត និងបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកា  
ចុះការសន្យា ជំរះបញ្ជី និងធ្វើបញ្ជាចំណាយនានា ។           
·       គណនេយ្យករសាធារណៈ ទទួលខុសត្រូវ និងប្រមូលចំណូល និងទូទាត់ចំណាយតាមការបញ្ជា របស់
អាណាប័ក ។                                                                                        
·         រជ្ជទេយ្យករ រៀបចំចំណូល បែងចែកចំណាយ ទូទាត់ក្នុងកិច្ចប្រតិបត្តិការប្រមូលចំណូលចូលបេឡា
ទូទាត់ចំណាយ ។
·         លទ្ធកម្ម គ្រប់គ្រងនូវរាល់កិច្ចការលទ្ធកម្មសាធារណៈ ធានាភាពច្បាស់លាស់ ត្រឹមត្រូវ ។
-          គោលការណ៍ទូទៅ នៃការអនុវត្តន៍ថវិកា (៤)
·         ប្រតិបត្តិការអាណាប័ក ជាអ្នកដែលមានសិទ្ធិអំណាចតែមួយគត់ ទៅលើប្រតិបត្តិការបញ្ជានូវចំណូល និង
បែងចែកនូវចំណាយថវិការដ្ឋ ។
·         ទិដ្ឋាការរបស់មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ ជាការបញ្ជានូវចំណាយដែលត្រូវបានធ្វើឡើងដោយអាណាប័ក
លើថវិការដ្ឋទូទៅ លើថវិកានានា និងលើគណនីពិសេសរបស់រតនាគារ ត្រូវឆ្លងទិដ្ឋាការពីមន្ត្រីត្រួតពិនិត្យ ហិរញ្ញវត្ថុជាមុន ដែលជាក្របខ័ណ្ឌមន្រ្តីរាជការ នៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
·         លទ្ធកម្មសាធារណៈ ជាការបញ្ជានូវការចំណាយក្នុងការសាងសង់ ឬទិញសំភារៈផ្សេងៗ ក្នុងថវិកាទូទៅ
របស់រដ្ឋ និងក្នុងគណនីពិសេសរបស់រតនាគារ ត្រូវស្ថិតនៅក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ ។
·         កិច្ចប្រតិបត្តិការរតនាគារ ជាកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យរដ្ឋ ត្រូវប្រមូលផ្តុំនៅក្នុងរតនាគារ   
សាធារណៈមួយ ហើយត្រូវបានអនុវត្ត តាមប្រព័ន្ធគណនេយ្យសាធារណៈ ។
Chapter 4
-          ចំណាត់ថ្នាក់ចំណូល (​៣)
·         ប្រភេទទី១ ៖ ពន្ធដារ និងអាករ
·         ប្រភេទទី២ ៖ ចំណូលពុំមែនសារពើពន្ធ
·         ប្រភេទទី៣ ៖ ចំណូលជាមូលធន
-          ចំណាត់ថ្នាក់ចំណាយ (៥)
·         ប្រភេទទី១ ៖ មធ្យោបាយសេវា = ៤ជំពូក = ១១ប្រការ = ៣៦កថាខ័ណ្ឌ = ៥៤ វាក្យខ័ណ្ឌ
·         ប្រភេទទី២ ៖ ការប្រាក់នៃការខ្ចី = ១ជំពូក = ២ប្រការ = ៤កថាខ័ណ្ឌ
·         ប្រភេទទី៣ ៖ អន្តរាគមន៍សាធារណៈ = ៣ជំពូក = ១២ប្រការ = ៣០កថាខ័ណ្ឌ
·         ប្រភេទទី៤ ៖ ចំណាយផ្សេងៗ និងចំណាយមិនបានគ្រោងទុក = ២ជំពូក
·         ប្រភេទទី៥ ៖ ចំណាយជាមូលធន = ៤ជំពូក​ =៨ប្រការ = ៧កថាខ័ណ្ឌ

No comments:

Post a Comment