Thursday, August 2, 2012

Answering of Investment Management

-   CD ជាប័ណ្ណបំណុលគ្មានឈ្មោះម្ចាស់ គ្មានសិទ្ធិត្រូវបានបោះដោយធនាគារ មានលក្ខណៈដូចគ្នាបេះបិទ ទៅនឹង
ពេលវេលានៃការដាក់បញ្ញើរ ដោយអ្នកវិនិយោគលើ CD ទទួលបានប្រាក់ដើម ព្រមទាំងការប្រាក់ត្រង់ចុងបញ្ចប់នៃកិច្ចសន្យា
-    CP ជាប័ណ្ណបំណុលដែលបោះលក់ដោយក្រុមហ៊ុនសាជីវកម្ម ហើយប័ណ្ណនេះមានលក្ខណៈដូចនឹងប័ណ្ណ     
រតនាគារ ។ ដោយសារប័ណ្ណនេះមិនមានការប្រាក់ ដូចនេះអ្នកវិនិយោគត្រូវទិញក្នុងតម្លៃអប្បហារ ។
-     BA ជាប័ណ្ណបំណុលបោះដោយធនាគារ របស់អតិថិជនណាម្នាក់ដែលស្នើសុំ ។ ប័ណ្ណនេះមិនទទួលបានការ
ប្រាក់ នោះអ្នកកាន់កាប់អាចលក់ត្រង់តម្លៃអប្បហារ មុនកាលកំណត់ ។
-      Repos ជាកិច្ចសន្យាដែលអ្នកវិនិយោគធ្វើការលក់មូលបត្រ និងត្រូវទិញមកវិញក្នុងកាលបរិច្ឆេទត្រង់ថ្ងៃណា
មួយដែលបានកំណត់ទុកជាមុន ។
-      Reverse ជាកិច្ចសន្យាដែលអ្នកវិនិយោគទិញមូលបត្រ នឹងត្រូវលក់ទៅវិញក្នុងកាលបរិច្ឆេទត្រង់ថ្ងៃណាមួយ
ដែលបានកំណត់ទុកជាមុន ។
-      Fed Fund ជាទុនដែលធនាគារកណ្តាល មានទុនបំរុងខ្វះត្រូវខ្ចីពីធនាគារពាណិជ្ជដទៃទៀត ដែលមានទុនបំរុង
ដើម្បីបំពេញតម្រូវការទុនបំរុងរបស់ធនាគារជាតិ ។ អត្រាដែលគិតទៅលើទុនដែលខ្ចីហៅថា Fed Fund Rate
-      Broker’s Calls ជាអត្រាដែល Broker គិតទៅលើកំចី ដែលអ្នកវិនិយោគខ្ចីក្នុងការទិញមូលបត្រ ។
·         Cash Account ទិញប្រើលុយផ្ទាល់ខ្លួនទាំងអស់
·         Margin Account ទិញដោយប្រើសាច់ប្រាក់ផ្ទាល់ខ្លួនពាក់កណ្តាល និងខ្ចីពី Broker ពាក់កណ្តាល
-          LIBOR Market ជាអត្រាការប្រាក់ដែលគិតទៅលើប្រាក់កំចីដែលធ្វើរវាង​ ធនាគារនៃចក្រភពអង់គ្លេស ។
Libor ត្រូវបានប្រើប្រាស់ជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុទាំងឡាយណាដែលគិតតាមអត្រាការប្រាក់ប្រែប្រួល ។
-          Protective Put ជាយុទ្ធសាស្រ្តដែលបង្កើតឡើងតាមរយៈការទិញហ៊ុន និង Put Option គេប្រើប្រាស់យុទ្ធ
សាស្រ្តនេះដើម្បីទប់ស្កាត់ ការធ្លាក់ចុះនៃតម្លៃហ៊ុន ហើយចំណូលដែលអ្នកវិនិយោគ ទទួលបានស្ថិតនៅចន្លោះ X& St
-          Covered Call ជាយុទ្ធសាស្រ្តដែលបង្កើតឡើងតាមរយៈការទិញហ៊ុន និងលក់ Call Option ។ គេប្រើប្រាស់
យុទ្ធសាស្រ្តនេះ នៅពេលដែលអ្នកវិនិយោគ ជឿជាក់ថា ហ៊ុនមានការកើនឡើងក្នុងកម្រិតណាមួយ ហើយចំណូល ដែលអ្នកវិនិយោគទទួលបាននៅចន្លោះ t & X
                                                                                                                                                   

No comments:

Post a Comment