រាសីប្រចាំខែ
ឆ្នាំរោង ពង្សទេព្តាប្រុស ធាតុមាស (១៩០៤, ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០)
នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។
ជោគជតារាសីឆ្នាំទាំង ១២ ក្នុងឆ្នាំថ្មី ឆ្នាំខាល
ឆ្នាំរោង ពង្សទេព្តាប្រុស ធាតុមាស (១៩០៤, ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០)
ការងារ : ជាឱកាសសំរាប់ការពង្រីកដើមទុនមុខរបរ ព្រោះមានការងារច្រើនហូរ
ចូលមកឱ្យបំពេញ ។ ចៅហ្វាយផ្តល់ការគាំទ្រយ៉ាងលើសលប់ ។
ប្រសិនបើមានគម្រោងធ្វើអ្វីត្រូវប្រញាប់ធ្វើនៅអំឡុងដើមឆ្នាំ ។
លុយកាក់ :
មានការរីកចំរើនជាងឆ្នាំកន្លងទៅអាចបានឡើងប្រាក់បៀវត្សថែមទាំងមានរឿងត្រូវចាយលុយ
កាក់អស់ច្រើនផងដែរ យកល្អគួរចេះសន្សំសំចៃទើបនៅសល់ ។ស្នេហា : ជាឆ្នាំល្អប្រសើរក្នុងរឿងស្នេហា ព្រោះនឹងបានជួបមនុស្សដែលខ្លួនពេញចិត្តទៀតផង ។ ទោះបី យ៉ាងណាក្តីមានលទ្ធផលល្អត្រឹមតែពាក់កណ្តាលឆ្នាំដំបូងប៉ុណ្ណោះ លុះដល់ពាក់កណ្តាលឆ្នាំក្រោយប្រយ័ត្ន ឈ្លោះប្រកែកគ្នា ។
សុខភាព : ត្រូវប្រយ័ត្ននៅដើមឆ្នាំអាចមានរោគណាមួយកើតឡើងដោយមិនដឹងខ្លួន
។ ដូច្នេះត្រូវចៀសវាង
រាល់ទង្វើណាដែលប្រឈមនិងឧស្សាហ៍ចូលវត្តស្តាប់ធម៌ទេសនាឱ្យបានច្រើនល្អម្យ៉ាងដែរ
។
ទិសមង្គល : ទិសខាងកើត ទិសអាគ្នេយ៍ និងទិសខាងលិច ។ទិសអពមង្គល : ទិសខាងជើង និងទិសពាយ័ព្យ។
ពណ៌ត្រូវនឹងរាសី : ពណ៌ស ពណ៌ផ្ទៃមេឃ ពណ៌ប្រផេះ និងពណ៌មាស ។
ពណ៌មិនគួរប្រើ : ពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌ស្វាយ ។
លេខនាំសំណាង : លេខ៦ និងលេខ៨ ។
ជោគជីវិត
ឆ្នាំរោង ពង្សទេព្តាប្រុស ធាតុមាស (១៩០៤, ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០)
ឆ្នាំរោង ជាមនុស្សទោសៈច្រើន តែចិត្តទន់ ខឹងនឹងគេមិនយូរមិនមានការព្យាបាទគំនុំគំគួន ជាអ្នក
ពេញចិត្តខាងកុសល ច្រើមានមេត្តាអ្នកដទៃ ។ ធ្វើពេទ្យឬអ្នកបួសជាសមណៈល្អ មានអ្នកផងរាប់អានច្រើន
កាលនៅតូច ច្រើនតែឃ្លាតចាកទីលំនៅ ។
និស្ស័យចូលចិត្តផ្លាស់ផ្ទះសំបែងរឿយៗ នៅនឹងកន្លែង មិនសូវសប្បាយបើទៅឆ្ងាយពីញាតិមិត្រ
ទើបបានសេចក្ដីសុខសំរាន្ត ។ អាយុ២៥-២៦-២៩ មានសេចក្ដីក្ដៅចិត្តច្រើន ។ អាយុ៣០-៣៦ នឹងតាំងខ្លួនបាន
ហើយមានលាភច្រើន មានបំណងធ្វើការអ្វីរមែងបានសំរេច ។ អាយុ ៣៧ ដល់ ៤៣ នឹងមានសេចក្ដីក្ដៅក្រ
ហាយសោកសៅជាច្រើន ទំនាយថា រវាងអាយុប៉ុណ្ណេះ ជាទុក្ខលាភ ទោះបានលាភ ក៏ត្រូវក្ដៅចិត្តជានិច្ច ។
អាយុ៤៤-៤៥ ល្អ នឹងបានបុត្របរិវារនិងវត្ថុជាទីពេញចិត្ត បើលក់ដូរ នឹងបានចំណេញច្រើន ដល់អាយុ៤៦ មិន
ល្អទេ ច្រើនតែផ្លាស់ចាកលំនៅ ឬមានជំងឺឈឺខូចបង់ទ្រព្យសម្បត្តិបរិវារ ពុំនោះទេ ត្រូវគេប្ដឹង ឬមានជំលោះ
កូនប្រពន្ធ ។ អាយុ ៤៧ ល្អ នឹងបានបុត្របរិវារ អាយុ ៤៩-៥០-៥១ មានគ្រោះកាចម្ដងទៀត ត្រូវខាតរបស់ជា
ទីស្រឡាញ់ កើតសេចក្ដីក្ដៅក្រហាយចិត្ត លុះត្រាតែផុតពីនោះ ទើបល្អរហូត ។
ទស្សទាយគូរជីវិត
ឆ្នាំរោង ពង្សទេព្តាប្រុស ធាតុមាស (១៩០៤, ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០) នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។
ឆ្នាំរោង (ពស់ធំ) ពង្សទេវតាប្រុស
ត្រូវកាលព្រះមហោសថដោះប្រស្នាអោយទេវតាស្ដាប់ ។
ឆ្នាំរោង បានកូនជាទីពំនាក់អាស្រ័យ កូនទី ២ មានបុណ្យនិងមានញាតិកា មាសប្រាក់ខ្ញុំកំដរច្រើន ។
កាលអាយុបាន ១៥ ដល់ ១៩ ឆ្នាំ ច្រើតែឃ្លាតចេញពីទីលំនៅទៅទីដទៃ អាយុ ៣០ ឆ្នាំ នឹងបាន លាភច្រើន អាយុបាន ៣៧_៥០ឆ្នាំ មានគ្រោះអាក្រក់ម្ដង ។
កើតថ្ងៃព្រហស្បតិ ជាមាត់ មាត់នោះចរចាស្រស់ស្រាយពីរោះក្បោះក្បាយ ដឹងគោលអ្នកប្រាជ្ញ ។ ព្រះសៅរ៍ជាចិត្ត ចិត្តនោះទោសៈច្រើន តែឆាប់បាត់ ជាមនុស្សចិត្តបុណ្យ ។ ព្រះអង្គារជាអាសន៍ មានកាម រាគខ្លាំង ច្រើនតែមានស្នាមនៅក្នុងកំបាំង ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដៃ ថ្វីដៃទន់ខ្សោយ ធ្វើការងារ ច្រើនមិនបានផលប្រយោជន៍ ។
ឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស

ឆ្នាំរោង អ្នកមានកំណើតក្នុង៖
|
|
![]() |
ខែ ៥ _ ៦ _ ៧
ពស់នាគរាជ
ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ
មានខ្ញុំកំដរច្រើន
សត្រូវបៀតបៀនមិនបានឡើយ ។
|
![]() |
ខែ ៨ _៩ _ ១០
ពស់ថ្លាន់ធំ
ធាតុមាសរាគី នៅតូច លំបាកចិត្ត
ធំឡើងបានល្អ ។
|
![]() |
ខែ ១១ _ ១២_ ១
ពស់វែកទ្រូងរនាម ធាតុស្ពាន់ស
ច្រើនមើលងាយគេ តែចិត្តបុណ្យ
។
|
![]() |
ខែ ២ _ ៣ _ ៤
ពស់ថ្លាន់ភ្ញី
ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់
ធ្វើរាជការនឹងបានជាធំ ។
|
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
|
|
ថ្ងៃអាទិត្យ
|
ពស់នាគរាជ មានបរិវាច្រើន ល្អណាស់ ។ |
ថ្ងៃច័ន្ទ
|
ពស់សាធារណ៍ អភ័ព្វ មិនល្អឡើយ ។ |
ថ្ងៃអង្គារ
|
ពស់មានពិស ចិត្តកាចហាវ ។ |
ថ្ងៃពុធ
|
ពស់ធ្លាក់ជ្រោះ នឹងត្រូវទទួលទុក្ខព្រួយជានិច្ច ។ |
ថ្ងៃព្រហស្បតិ
|
ពស់ត្រូវមន្តអាគមគេ មិនល្អឡើយ។ |
ថ្ងៃសុក្រ
|
ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ ។ |
ថ្ងៃសៅរ៍
|
ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ ។ |
No comments:
Post a Comment