Thursday, August 2, 2012

Answering of Money and Banking


សង្ខេបមេរៀនធនាគារ និងហិរញ្ញវត្ថុ
Chapter 3 The Foreign Exchange Market
  • Foreign Exchange  ផ្លាស់ប្តូររូបិយប័ណ្ណបរទេស ជាថ្លៃរូបិយប័ណ្ណមួយធៀបជាមួយនឹងរូបិយប័ណ្ណមួយទៀត
  • Foreign Exchange Market  ទីផ្សារអត្រាប្តូរប្រាក់  ជាទីផ្សារហិរញ្ញវត្ថុដែលអត្រាប្តូរប្រាក់ត្រូវបានកំណត់
  • Spot Transaction  ប្រតិបត្តិការ Spot  ជាការប្តូរប្រាក់ភ្លាមៗនៃបញ្ញើនៅធនាគារ
  • Forward Transaction  ប្រតិបត្តិការ Forward  ជាប្រតិបត្តិការមួយពាក់ព័ន្ធទៅនឹងការប្តូរប្រាក់នៃបញ្ញើនៅក្នុង
ធនាគារ ក្នុងទម្រង់ជារូបិយប័ណ្ណផ្សេងៗគ្នា នៅពេលវេលាជាក់លាក់ណាមួយនៅពេលអនាគត ។
  • Forward Exchange Rate អត្រាប្តូរប្រាក់ Forward  ជាអត្រាប្តូរប្រាក់ដែលកើតឡើងសម្រាប់ពេលវេលាជាក់
លាក់ណាមួយនាពេលអនាគត ។
  • Appreciation ការកើនឡើង  ជាការកើនឡើងនៃថ្លៃរបស់រូបិយប័ណ្ណមួយធៀបទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត
  • Depreciation  ការធ្លាក់ចុះ  ជាការធ្លាក់ចុះនសតម្លៃរូបិយប័ណ្ណមួយធៀបទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត
  • OTC Market ទីផ្សារមុខបញ្ជរ  ជាប្រភេទទីផ្សារទី២ ដែលអ្នកចែកចាយនៅទីកន្លែងផ្សេងៗគ្នា មានមូលប័ត្ររួច
ជាស្រេច ដើម្បីទិញ-លក់តាមរយៈមុខបញ្ជរនីមួយៗ ទៅកាន់នរណាម្នាក់ដែលមករកពួកគេ ហើយមានបំណង ទទួលយកនូវថ្លៃមូលប័ត្រដែលពួកគេបានកំណត់ ។
  • Equilibrium in the Foreign Exchange Market សមតាទីផ្សារអត្រាប្តូរប្រាក់  នៅពេលដែលអត្រាការប្រាក់
រូបិយប័ណ្ណបរទេសមានការកើនឡើង អ្វីៗផ្សេងទៀតនៅនឹងថ្កល់ លទ្ធផលនៃទ្រព្យសកម្មបរទេសធៀបទៅនឹងរូបិយ    ប័ណ្ណបរទេសមានការកើនឡើង ។ ដូច្នេះទំនាក់ទំនងលទ្ធផលរំពឹងទុកនៃទ្រព្យសកម្មរូបិយប័ណ្ណបរទេស មានការ ធ្លាក់ ចុះ ។ មនុស្សនាំគ្នារក្សាទុករូបិយប័ណ្ណបរទេសបន្តិចបន្តួចប៉ុណ្ណោះ ធ្វើឲ្យតម្រូវការនៃរូបិយប័ណ្ណបរទេស មានការ ធ្លាក់ ចុះ ហើយខ្សែកោងរបស់វាធ្វើចលនារំកិលមកខាងឆ្វេង ។ ចំនុចសមតានសអត្រាប្តូរប្រាក់ធ្លាក់ចុះពីចំនុច E1  E2
  • Response to an Increase in the Domestic Interest Rate ជៈឥទ្ធិពលការឆ្លើយតបនៃការកើនឡើងអត្រាការ
ប្រាក់  នៅពេលដែលអត្រាប្តូរប្រាក់រំពឹងទុកមានការកើនឡើង នោះមនុស្សនាំគ្នារក្សាទុកនូវរូបិយប័ណ្ណបរទេសកើន ឡើង ជាលទ្ធផលខ្សែកោងនៃតម្រូវាររូបិយប័ណ្ណបរទេស ធ្វើចលនារំកិលទៅខាងស្តាំ នោះចំណុចសមតានៃអត្រាប្តូរ ប្រាក់បានកើនឡើងពីចំណុច E1  E2
  • Effect of a Rise in the Domestic Interest Rate  ផលប៉ះពាល់នៃអត្រាការប្រាក់ក្នុងស្រុក នៅពេលដែលអតិផ
រណាមានការកើនឡើង ក្នុងស្រុកមានការកើនឡើងនាំអោយមានការធ្លាក់ចុះ នូវតម្លៃរំពឹងទុកនៃរូបិយប័ណ្ណបរទេស ច្រើនជាងការកើនឡើងនៃអត្រាការប្រាក់ក្នុងស្រុក ដូច្នេះទំនាក់ទំនងនៃផលិតផលទ្រព្យសកម្មនៅក្នុង ស្រុករូបិយប័ណ្ណ បរទេសមានការធ្លាក់ចុះ ខ្សែកោងនៃតម្រូវការរូបិយប័ណ្ណបរទេសមានការរំកិលទៅខាងស្តាំ ជាលទ្ធផលនៃអត្រា ប្តូរប្រាក់មានការធ្លាក់ចុះពី E1  E2
Chapter 4 The Demand for Money
  • Quantity Theory ទ្រឹស្តីបរិមាណ
o   ល្បឿននៃការបង្វិលលុយ នៅនឹងថ្កល់នៅក្នុងការគ្រប់គ្រងរយៈពេលខ្លី
o   ទិន្ធផលសរុបគ្រប់កម្រិតនសការមានការងារធ្វើ
o   ការប្រើប្រាស់ក្នុងការផ្គត់ផ្គង់លុយ បានជះឥទ្ធិពលទៅកម្រិតថ្លៃប៉ណ្ណោះ
o   ចលនាដែលកើតឡើងនៅក្នុងកម្រិតនៃថ្លៃ ជាលទ្ធផលដែលកើតចេញពីការប្រើប្រាស់នៃបរិមាណលុយ ។
  • លោក Keynes បានកំណត់អំពីទ្រឹស្តីនៃចំណង់លក្ខណៈរាយរបស់មនុស្សមាន៣ប្រភេទគឺ ៖
§  Transactions Motive ចំណង់ដើម្បីប្រតិបត្តិការ នៅចំណង់ទី១ មានន័យថាមនុស្សរក្សាទុក លក្ខ
ណៈរាវ និងសាច់ប្រាក់ ដើម្បីប្រតិបត្តិការដែលកើតឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលត្រូវការចាំបាច់ដោយខាន មិនបាន
§  Precautionary Motive ចំណង់ដើម្បីបង្ការទុកលុយ រឺលក្ខណៈរាវដើម្បីបង្ការទៅលើហេតុការណ៍
ដែលអាចកើតឡើងជាយថាហេតុ ដែលអាចកើតឡើងដោយចៃដន្យ ។
§  Precautionary Motiveចំណង់ដើម្បីផលប្រយោជន៍ មនុស្សរក្សាទុកប្រាក់ ដើម្បីគេញយកផល
ចំណេញដែលទទួលបានពីការរក្សាទុកនោះតាមរយៈការយកលុយទៅដាក់ផ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ឬវិនិយោគ ទៅលើមូលប័ត្រ ដែលទទួលបានូវអត្រាការប្រាក់ ឬភាគលាភ ។
§  Distinguishes Between Real and Nominal Quantities លុយមានគំនាប និងលុយពិតប្រាកដ
o   ប្រសិនបើពុំមានការអនុញ្ញាតអោយមានការប្រើប្រាស់ Credit Card នេះ នោះមានន័យថាមធ្យោបាយទូ
ទាត់ ឬលុយចរាចរលើទីផ្សារ ត្រូវបានកាត់បន្ថយ និងប្រសិនបើ GDP នៅរក្សាលំនឹងថេរ នោះល្បឿននៃ ការបង្វិលលុយប្រាកលជាមានការកើនឡើង ។
o   William Baumal & James Tobin បានបង្កើតទ្រឹស្តីនៃតម្រូវការលុយស្រដៀងគ្នា ដោយបានបកស្រាយថា
Description: Mishkin_c19F02ទោះបីជាលុយត្រូវបានកាន់កាប់ ក្នុងគោលបំណងប្រតិបត្តិការប្រចាំថ្ងៃអាស្រ័យទៅលើការប្រើប្រាស់ ធៀបទៅនឹងកម្រឹតនៃអត្រាការប្រាក់ ។
o   ចំនួន ១០០០ ដូល្លារ ដែលទូទាត់នៅដើមខែត្រូវបានកាន់កាប់ទាំងមូលជាសាច់ប្រាក់
សុទ្ធហើយត្រូវចំណាយនៅក្នុងអត្រាថេររហូតដល់អស់នៅចុងខែ ។
o   Description: Mishkin_c19F02ចំនួនពាក់កណ្តាលនៃការទូទាត់ប្រចាំខែជាសាច់ប្រាក់សុទ្ធ និងចំនួនពាក់កណ្តាល
ផ្សេងទៀតជាមូលប័ណ្ណ ។
o   Friedman’s បានបន្តស្វែងរកនូវសំនួរ ហេតុអ្វីបានជាមនុស្សប្រើជំរើសរក្សាទុកលុយជំនួស
អោយការវិភាគអំពីចំងល់នៃការរក្សាទុកលុយដែរ ។ ដោយកត្តដូចៗគ្នា ដែឡមានឥទ្ធិពលទៅលើទ្រព្យ
សកម្មដទៃទៀត។ លោក Friedman’s បានបង្ហាញថាតម្រូវការលុយគួរតែជាមុខងារទីមួយនៃធនាគារ ដែលមាន សម្រាប់បុគ្គលគ្រប់រូប និងជាលទ្ធផលរំពឹងទុកទៅលើទ្រព្យសកម្មដទៃទៀតដែលមានទំនាក់ទំនង ទៅលើលទ្ធផលរំពឹង ទុករបស់លុយ ។
o   ការវិភាគរបស់លោក Keynes’នៅត្រង់តម្រូវការសរុប ដើម្បីផលប្រយោជន៍បានបង្ហាញថា ប្រសិនបើលទ្ធ
ផលនៃការរក្សាទុកសញ្ញាប័ណ្ណនោះមនុស្សនាំគ្នារក្សាទុកលុយ ។ ប្រសិនបើលទ្ធផលសញ្ញាប័ណ្ណខ្ពស់ជាង មនុស្សនាំ គ្នារក្សាទុកសញ្ញាប័ណ្ណ តែប្រសិនបើលទ្ធផលទាំងពីរស្មើគ្នា នោះមនុស្សនាំគ្នារក្សាទុកទាំងលុយ និងសញ្ញាប័ណ្ណ ផែនការនោះនាំអោយមានការរិះគន់យ៉ាងធ្ងន់ធ្ងរមួយចំនួន ។ ការវិបាករបស់ Keynes’បញ្ជាក់ថា មិនមានបុគ្គល ម្នាក់ណាម្នាក់កាន់កាប់នូវការវិនិយោគទាំងលុយ និងសញ្ញាប័ណ្ណកើតឡើងក្នុងពេលដំណាលគ្នានេះទេ ពីព្រោះត្រូវតែ ជ្រើសរើសនូវទ្រព្យសកម្មណាមួយដែលមានលក្ខណៈល្អប្រសើរជាងគេ ។
o   លោក Tobin បានបង្កើតនូវគំរូនៃតម្រូវការលុយដើម្បីផលប្រយោជន៍ ដោយមានលក្ខណៈផ្ទុយទៅនឹងការ
វិភាគរបស់លោក Keynes’ ។ គោលគំនិតជាមូលដ្ឋាន គឺថាមនុស្សគ្រប់រូបមិនត្រឹមតែយក ចិត្តទុកដាក់ លើលទ្ធផលនៃទ្រព្យសកម្មណាមួយនោះទេ គឺនៅពេលដែលពួកគេកាន់កាប់ទ្រព្យសកម្មរួម ពួកគេត្រូវយកចិត្ត ទុកដាក់ផងដែរ ទៅលើហានិភ័យនៃទ្រព្យសកម្មនីមួយៗ ជាពិសេស Tobin បានកំណត់ថា ៖ មនុស្សភាគ ច្រើននឹងជៀសអោយឆ្ងាយពីហានិភ័យ ដោយពួកគេសុខចិត្តរក្សាទុក ទ្រព្យសកម្មដែលមានលទ្ធផលរំពឹងទុកទាប ប្រសិនបើទ្រព្យសកម្មនោះមាន  ហានិភ័យតិច ។ ក្នុងករណីនេះលោក Tobin បានសន្មត់ថា សារៈសំខាន់នៃ ចារឹកលក្ខណៈរបស់លុយ គឺលទ្ធផល របស់វាមានពិតប្រាកដ ចំណែកឯហានិភ័យស្ទើរតែស្មើនឹង០ ។ ចំពោះសញ្ញាប័ណ្ណអាចមានការប្រើប្រាស់ ខ្លាំងទៅ លើតម្លៃរបស់វា ហើយលទ្ធផលរបស់វាមានហានិភ័យខ្ពស់ ជួនកាលមានលទ្ធផលអវិជ្ជមាន ក៏មានដែរ ។
o   Variables in the Money Demand Function មុខនៃតម្រូវការលុយអាចចផ្លាស់ប្តូរបាន
§  ចំណូលអចិន្ត្រៃ Permanent (មធ្យមនៃចំណូលរយៈពេលវែង) ជាស្ថេរភាពតម្រូវការលុយ នឹងមិន
មានការប្រើប្រាស់ច្រើនទេ នៅក្នុងខួបប្រតិបត្តិការសាជីវកម្ម ។
§  Wealth ទ្រព្យសម្បត្តិដែលអាចកាន់កាប់មានដូចជា សញ្ញាប័ណ្ណ ទ្រព្យសកម្ម (Stock, Common
Stock)និងទំនិញ ។ ការលើកទឹកចិត្តក្នុងការរក្សាទុកនូវទ្រព្យសកម្មទាំងអស់នេះ គឺត្រូវបានបង្ហាញដោយលទ្ធផលរំពឹង ទុកទៅលើទ្រព្យសកម្មនីមួយៗធៀបៅនឹងលទ្ធផលរំពឹងទុករបស់លុយ ។
§  លទ្ធផលរំពឹងទុកនៃលុយ The Expected គឺយើងអាចឆ្លុះបញ្ចាំងតាមរយៈសេវាកម្មដែលបានផ្តល់
ដោយធនាគារទៅលើប្រាក់បញ្ញើរ និងការប្រាក់ដែលទូទាត់ទៅលើសមតុល្យនៃលុយ ។
Chapter 5 The ISLM Model
o   IS Curve ជាទំនាក់ទំនងដែលពិពណ៌នាអំពីការរួមបញ្ចូលក្នានៃទិន្នផលសរុប និងអត្រាការប្រាក់សម្រាប់ 
ខណៈពេលដែលបរិមាណសរុបនៃទំនិញដែលបានផលិត ស្មើទៅនឹងបរិមាណសរុបនៃទំនិញដែលត្រូវការ (ចំណុច  សមតានៃទីផ្សារទំនិញ) ។
o   LM Curve ជាទំនាក់ទំនងដែលពិពណ៌នាអំពីការរួមបញ្ចូលគ្នានៃអត្រាការប្រាក់ និងទិន្នផលសរុបសម្រាប់
ខណៈពេលដែលបរិមាញលុយដែលត្រូវការស្មើនឹងបរិមាណលុយដែលផ្គត់ផ្គង់ (ចំណុចសមតានៃទីផ្សារលុយ) ។
o   Description: Mishkin_c20F02ក្រាហ្វិបង្ហាញអំពីដ្យាក្រាមនៃទ្រឹស្តី Keynesian ដែលបង្ហាញរបៀបនៃការ
គណនាទិន្នផលសរុប ។ អ័ក្សឈរ គឺសម្រាប់វាស់វែងីតម្រូវការសរុប និងអ័ក្សសម្រាប់
វាស់វែងពីកម្រិតទិន្នផលសរុប បន្ទាត់ដែលគូខកាត់តាមចំណុច ៤៥ដឺក្រេ គឺបង្ហាញអំពី
គ្រប់ចំណុចទាំងអស់ដែលទិន្នផលសរុប (y)ស្មើនឹងតម្រូវការសរុប (yad) ពោលគឺខ្សែបន្ទាត់
ឈរបង្ហញពីគ្រប់ចំណុចទាំងអស់ដែលជាចំណុចសមតា y = yad
o   បង្ហាញពីលទ្ធផលនៃទិន្នផលសរុបដែលបណ្តាលមកពីការប្រែប្រួលនៃផែនការវិនិយោគ
§  Description: Mishkin_c20F03ដំបូងឡើយផែនការ Y1ad = C + I ដែល C = 200 + 0.5Y ; I = 300
ដូច្នេះសមីការអាចសរសេរបាន Y1ad = 500 + 0.5Y
§  នៅពេលដែលមានបម្រែបម្រួលផែនការវិនិយោគកើនឡើង I = 400
នាំអោយសមីការ និងទិន្នផលសរុបមានការប្រែប្រួលដូចជា Y1ad = 600 + 0.5។ ដូច្នេះយើង
អាចធ្វើការសន្និដ្ឋានបានថា នៅពេលដែលផែនការវិនិយោគមានការបម្រែបម្រួលកើនឡើង
Description: Mishkin_c20F04ពី I1 = 300 → I2 = 400 (កើន១០០) នោះធ្វើអោយខ្សែកោងនៃតម្រូវការសរុបមានចលនារំកិលឡើងលើពី Y1ad → Y2ad ចំនុចសមតា ។ ចំនុចសមតា (ចំណុចប្រសព្វជាមួយបន្ទាត់៤៥) បានធ្វើចលនារំកិលពីចំណុចលេខ ១ ២ ។ ជាលទ្ធផលយើងទទួលបានទិន្នផលសរុបមានការកើនឡើងពី Y1 = 1,000 → Y2 = 1,200 (កើន ២០០)
o   បង្ហាញពីល្ធផល និងទិន្នផលសរុបដែលកើតឡើងដោយសារការធ្លាក់ចុះនៃការចំណាយលើការ   
វិនិយោគក្នុងចន្លោះពីឆ្នាំ១៩២៩ ទៅ១៩៣៣ នៅសហរដ្ឋអាមេរិក ។
§  យើងអាចធ្វើការបកស្រាយដូចតទៅ ៖ នៅពេលដែលមានបម្រែបម្រួលលើការ
វិនិយោគ ថយចុះ១៩៤ ខ្សែកោងនៃតម្រូវការសរុបធ្វើចលនាចុះក្រោមពី Y1ad  = Y2ad  ហើយចំណុច
Description: Mishkin_c20F05 ២ ជាលទ្ធផលទិន្នផលធ្លាក់ចុះ (៣៥២) ។
o   បង្ហាញពីលទ្ធផល និងទិន្នផលសរុប ធៀបនឹងការចំណាយរបស់រដ្ឋាភិបាល និងការបង់ពន្ធ
§  នៅពេលដែលរដ្ឋាភិបាលមិនមានការចំណាយ ឬគ្មានការបង់ពន្ធទេនោះ
ឬគ្មានការបង់ពន្ធទេ ខ្សែកោងនៃតម្រូវការសរុបនៅត្រង់ចំនុច Y1ad ហើយទិន្នផលសរុបនៅត្រង់ Y1 = 1,000
§  នៅពេលដែលរដ្ឋាភិបាលបង្កើនចំណាយ G  = ៤០០ ខ្សែកោងនៃចលនាសរុបធ្វើចលនារំកិលទៅ
លើ គឺពី Y1ad → Y2ad ហើយទិន្នផលសរុបកើនឡើងពី ៨០០ គឺពី Y1= 1,000 →Y2 = 1,800
§  នៅពេលដែលរដ្ឋាភិបាលបង្កើនពន្ធ = ៤០០ ទាបជាងការចំណាយរបស់អ្នកប្រើប្រាស់ ធ្វើអោយ
ខ្សែកោងតម្រូវការសរុបថយចំនួន ២០០ ហើយធ្វើចលនារំកិលថយចុះ ពីY2ad → Y3ad (1,800 → 1,400) ជាលទ្ធផល
សរុបធ្លាក់ចុះអស់ ៤០០ ។
o   កត្តាដែលធ្វើអោយខ្សែកោង IS មានចលនារំកិល Factors that Shift the IS Curve
§  Changes in autonomous consumer expenditure នៅពេលដែលចំណាយចាំបាច់របស់អ្នកប្រើ
ប្រាស់មានការកើនឡើងនោះខ្សែកោងតម្រូវការសរុបមានចលនារំកិលឡើងលើ ជាលទ្ធផលខ្សែកោង IS ធ្វើចលនា រំកិលទៅខាងស្តាំ
§  Changes in planned investment spending unrelated to the interest rate នៅពេលដែល
ចំណាយលើផែនការវិនិយោគមានការកើនឡើង ខ្សែកោងតម្រូវការសរុបធ្វើចលនារំកិលឡើងលើ ជាលទ្ធផលធ្វើ អោយខ្សែកោង IS មានចលនារំកិលទៅខាងស្តាំ
§  Changes in government spending នៅពេលដែលរដ្ឋាភិបាលបង្កើនចំណាយ បណ្តាលអោយខ្សែ
កោងតម្រូវការសរុប ធ្វើចលនារំកិលទៅលើ ជាលទ្ធផលខ្សែកោង IS ធ្វើចលនារំកិលទៅស្តាំ
§  Changes in taxes នៅពេលដែលអត្រាពន្ធត្រូវបានកាត់បន្ថយ ខ្សែកោងតម្រូវការសរុបធ្វើចលនា
រំកិលឡើងលើ ជាលទ្ធផលខ្សែកោង IS ធ្វើចលនារំកិលទៅខាងស្តាំ
§  Changes in net exports unrelated to the interest rate នៅពេលដែលការនាំចេញសុទ្ធមានការ
កើនឡើង ខ្សែកោងតម្រូវការសរុបមានចលនារំកិលឡើងលើ ជាលទ្ធផលធ្វើអោយខ្សែកោង IS រំកិលទៅខាងស្តាំ
o   គំរូ ISLM បានជួយដល់អ្នករៀបចំគោលនយោបាយដើម្បីព្យាករណ៍ពីអ្វីដែលកើតឡើងចំពោះទិន្នផល
សរុប​ និងអត្រាការប្រាក់ ប្រសិនបើពួកគេសម្រេចថាបង្កើនការផ្គត់ផ្គង់លុយនៅលើទីផ្សារ ឬបង្កើនចំណាយរបស់ រដ្ឋាភិបាល។
§  ការវិភាគខ្សែកោង ISLM បានផ្តល់លទ្ធភាពដល់យើងដើម្បីឆ្លើយតបនូវសំណួរដ៏មានសារៈសំខាន់
មួយចំនួន អំពីប្រសិទ្ធិភាព និងអត្ថប្រយោជន៍នៃគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ ដែលជៈឥទ្ធិពលទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។
o   កត្តាដែលធ្វើអោយខ្សែកោង LM មានចលនារំកិល
§  នៅពេលដែលការផ្គត់ផ្គង់លុយមានការកើនឡើងធ្វើអោយខ្សែកោង LM មានចលនារំកិលមកខាងស្តាំ
§  នៅពេលតម្រូវការលុយមានការកើនឡើងដោយស្វ័យប្រវត្តិ (ការកើនឡើងនេះបណ្តាលមកពីការ
ប្រែប្រួលកំរិតថ្លៃ ទិន្នផលសរុប ឬអត្រាការប្រាក់) នោះធ្វើអោយខ្សែកោង LM មានចលនារំកិលទៅខាងឆ្វេង

No comments:

Post a Comment