Thursday, August 2, 2012

Answering of Resourcch Methodology


Chapter 1
-         ភាពផ្សេងគ្នារវាង ទស្សនៈ និងអញ្ញត្តិ
-ទស្សនៈ Concept                                            - អញ្ញត្តិ Variable
- ប្រសិទ្ធភាព Effectiveness                              - ភេទ (ប្រុស ស្រី) Gender     
- សេចក្តីពេញចិត្តSatisfaction                           - អកប្បកិរិយា Attitude
- ផលប៉ះពាល់Impact                                       - អាយុ Age
- ឧត្តមភាព Excellent                                     - ចំណូល Income
- សម្មិទ្ធិផលខ្ពស់ High Achiever                      - ទម្ងន់ Weight
- សេចក្តីគោរពខ្លួនឯង Self Esteem                  -      កម្ពស់ Height
- មានតម្លៃ Rich                                               -      សាសនា Religion
ទស្សនាទានជាប្រធានបទធ្វើអោយចាបអារម្មណ៍វាគ្មានទម្រង់ការ    អញ្ញត្តិអាចវាស់វែងបានគិតលើកម្រិតភាពច្បាស់
មួយពិតប្រាកដទេ ដូចជាយល់ឃើញ ចំណោមមនុស្សផ្សេងគ្នា         លាស់ផ្សេងគ្នា ពីវិសាលភាពមួយទៅវិសាលភាព
ដូចនេះទស្សនាទានជាច្រើនមិនអាចវាស់វែងបាន                           មួយ និងពីអញ្ញត្តិមួយទៅអញ្ញត្តិមួយ
-         ប្រភេទនៃអញ្ញត្តិ Type of Variables = 4
o    អញ្ញត្តិ​ឯករាជ្យ Independent Variable ជាអញ្ញត្តិដែលនាំមកនូវការផ្លាស់ប្តូរទៅក្នុងបាតុភាព ឬក៏ស្ថានភាពមួយ
o    អញ្ញត្តិមិនឯករាជ្យ Dependent ទិន្នផលដែលបាននាំមកនូវពីការប្រែប្រួលតាម និងអាស្រ័យលើ អញ្ញត្តិឯករាជ្យ
o    អញ្ញត្តិខាងក្រៅ Extraneous Variable ជាកត្តាផ្សេងៗប្រតិបត្តិនៅក្នុងស្ថានភាពជីវិតពិត អាចជះ ឥទ្ធិពល ផ្លាស់ប្តូរ បានសម្មតចំពោះអញ្ញត្តិរាជ្យ
o    អញ្ញត្តិអន្តរាគមន៍ Intervening Variable ពេលខ្លះហៅថាអញ្ញត្តិបញ្ចូលគ្នា ភ្ជាប់ជាមួយអញ្ញត្តិឯករាជ្យ និង អញ្ញត្តិមិនឯករាជ្យ ។ នៅក្នុងស្ថានភាពពិតប្រាកដទំនាក់ទំនងរវាងអញ្ញត្តិឯករាជ្យ និងអញ្ញត្តិមិនឯករាជ្យ មិនអាចបង្កើតឡើងដោយគ្មានការអន្តរាគមន៍របស់អញ្ញត្តិផ្សេងៗបានទេ ។
-         រចនាសម្ព័ន្ធស្រាវជ្រាវ ចែកចេញជា ៦ ចំណុច
o   សេចក្តីផ្តើម ៖​ បុព្វហេតុនៃការស្រាវជ្រាវ ចំណោទបញ្ហា គោលបំណងស្រាវជ្រាវ ទំហំ និងដែន កំណត់ការស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវ សារៈសំខាន់នៃការសិក្សា រចនាសម្ព័ន្ធនៃការសិក្សា
o   ការរំលឹកទ្រឹស្តី
o   វិធីសាស្រ្តស្រាវជ្រាវ ៖ កំណត់អថេរឯករាជ្យ អថេរមិនឯករាជ្យ ព្រមទាំងទិន្ន័យចំបង និងទិន្នន័យបន្ទាប់បន្សំ
o   ការសិក្សាស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន
o   វិភាគទិន្នន័យ និងរបកគំហើញ
o   សន្និដ្ឋាន និងផ្តល់អនុសាសន៍
-         រចនាសម្ព័ន្ធសំណើរស្រាវជ្រាវ ចែកចេញជា ៩ ចំណុច
o   បុព្វកថា លំនាំដើម ៖ ប្រវត្តរបស់អង្គភាពដែលយើងចុះទៅស្រាវជ្រាវ
o   ចំណោទបញ្ហា ៖ ការជួបប្រទះនៅពេលចុះទៅស្រាវជ្រាវ
o   គោលដៅនៃការសិក្សាស្រាវជ្រាវ ៖ ស្ថានភាព អ្វីដែលយើងចង់បាន
o   កំណត់ពត៌មានដែលត្រូវការ ៖ អាស្រ័យលើដែនកំណត់ ពត៌មានជាក់ស្តែង ពិត
o   ទំហំ និងដែនកំណត់នៃការសិក្សា ៖ កម្រិតដែលយើងលើកយកមកធ្វើការសិក្សាស្រាវជ្រាវ
o   វិធីសាស្រ្តនៃការស្រាវជ្រាវ ៖ បច្ចេកទេសនៃការសិក្សាស្រាវជ្រាវ
o   សារៈសំខាន់នៃការសិក្សា ៖ លទ្ធផលដែលទទួលបានមុន កំឡុងពេល និងក្រោយពេលសិក្សាស្រាវជ្រាវ
o   រចនាសម្ព័ន្ធនៃការស្រាវជ្រាវ ៖ រៀបចំណុចសំខាន់ៗដែលត្រូវលើកយកមកធ្វើការសិក្សាស្រាវជ្រាវ
o   ស្នើលើគ្រោងការពេលវេលា ៖ លើកយកប្រធានបទមកធ្វើការសិក្សាស្រាវជ្រាវ
-         គោលបំណងនៃសំណើស្រាវជ្រាវ ចែកចេញជា ៣ ចំណុច
o   ដើម្បីបង្ហាញនូវការគ្រប់គ្រងសំណួរដែលបានស្រាវជ្រាវ និងសារៈសំខាន់របស់វា
o   ដើម្បីពិភាក្សាប្រឹងប្រែងស្រាវជ្រាវដ៏ទៃទៀតដែលមានកិច្ចការជាប់ទាក់ទងការគ្រប់គ្រងសំណួរ
o   ដើម្បីភាពប្រសើរឡើងទិន្នន័យចាំបាច់សម្រាប់ដោះស្រាយការគ្រប់គ្រងសំណួរ និងរបៀបទិន្នន័យនឹងត្រូវ បានប្រមូល ប្រព្រឹត្តិ និងបកស្រាយ

No comments:

Post a Comment