Thursday, August 16, 2012

វិញ្ញាសា​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស

1.តើ​ការ​រស់នៅ​គ្មាន​អនាម័យ​អាច​ជា​មូលហេតុ​នៃ​ភាព​ក្រីក្រ​ដែល​ឬទេ? (១០ ពិន្ទុ)
2.តើ​កម្មវិធី​ផ្គត់ផ្គង់​ទឹក​ជនបទ អាច​ចូលរួម​ចំណែក​អ្វីខ្លះ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា?  (១០ ពិន្ទុ)
3.តើ​សព្វថ្ងៃ ប្រជាពលរដ្ឋ​នៅ​ ជនបទ​កំពុង​ប្រើប្រាស់​ទឹក​ដែល​មាន​ប្រភព​ពី​អ្វីខ្លះ? តើ​យើង​អាច​កែប្រែ​ ទឹក​ពី​ប្រភព​ទាំងនោះ​យ៉ាង​ដូចម្ដេច ដើម្បី​ទទួល​បាន​ទឹក​ស្អាត សម្រាប់​ បរិភោគ? (១០ ពិន្ទុ)
4.តើ​ផ្លូវ​ជនបទ​បាន​ចូលរួម​ចំណែក​លើក​កំពស់​កម្រិត​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ យ៉ាង​ណាខ្លះ (១០ ពិន្ទុ)
5.ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ជនជាតិ​ដើម​ភាគតិច តើ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​ដូច​ម្តេចខ្លះ?​ (១០ ពិន្ទុ)
ចំលើយ
សកម្មភាពរក្នុងការអភិវឌ្ឍន៍ជនជាតិភាគតិច
១-សកម្មភាព​ទំនាក់​ទំនងជា​មួយអង្គ​ការ​ជាតិ-អន្តរជាតិ
នាយកដ្ឋាន ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ដើម្បី​ជួយ​ពង្រឹង​ការងារ​ជនជាតិដើម​ភាគ តិច​នៅតាម​សហគមន៍​ជនបទ​ដែល​ត្រូវ​អភិវឌ្ឍន៍ ។ជាក់ស្ដែង​មាន​អង្គការ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ILO DPA CED UNESCO FAO ICSO UNOHCHR NOMAD ពន្លក​ខ្មែរ បាន​ជួយ​គាំទ្រ​សកម្មភាព​ការងារ​នៅតាម​សហគមន៍​ជន ជាតិ​ដើម​ភាគតិច។
២-សកម្មភាព​ការងារ
នាយកដ្ឋាន ​បាន​ខិតខំ​ធ្វើ​ការងារ​ជាមួយ​បណ្ដា​អន្តរក្រសួង អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ដើម្បី​ជំរុញ​ការ ងារ​អភិវឌ្ឍន៍​តំបន់​ដាច់ស្រយាល ដែល​ជនជាតិដើម​ភាគតិច រស់នៅ​តាម​ជនបទ​ធ្វើការ​កែប្រែ​ការ រស់នៅ របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ឲ្យ​មាន​កំរិតជីវភាព​រស់​នៅ​កាន់តែ​ ល្អប្រសើរ​ឡើង ដើម្បី​ចូលរួម​កាត់បន្ថយ ភាពក្រីក្រ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន ។
សកម្មភាព​នាយកដ្ឋាន​មាន​ដូចខាងក្រោម ៖
២.១ សកម្មភាព​ថ្នាក់ដឹកនាំ
- ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​លើ​កម្រង​ព័ត៌មាន​សេវាសាធារណៈ​នៅ​ក្រសួង​អ​ផិ​វឌ្ឍន៍​ជនបទ ។
- ចូលរួម​ក្នុង​ពិធីបុណ្យ​មាឃបូជា​នៅ​ឧបដ្ឋានសាលា​មុខ​ព្រះ​សក្យមុនី​ចេ​តី​យ៍​ថ្នី(ភ្នំ​ឧ​ត្តុ​ង្គ)។
- ចូលរួម​ប្រជុំ​ធ្វើ​សៀវភៅ​ណែនាំ ស្ដីពី​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​ក្រសួង ដែនដី នគរូបណីយកម្ម និង​សំណង់ ។
- ចូលរួម​ជា​វាគ្មិន​កិត្តិយស និង​ផ្ដល់​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការព្រមព្រៀង​ដ​ដោយ​សេរី ជាមុន និង ដោយមាន​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្ត រតនគិរី ។
- ចូលរួម​ស្ដាប់​ធម្មសាកច្ឆា​ក្នុង​កម្មវិធី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម​នៅ​ក្រសួង​ធម្មការ និង​សាសនា ។
- ចូលរួម​ប្រជុំ​ស្ដីពី​អនាម័យ​ទឹកស្អាត​ជនបទ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី ជា​សុផារ៉ា នៅ​ក្រសួង អភិវឌ្ឍន៍ជនបទ ។
- ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ថេ​ង ច័​ន្ធ​សង្វារ ។
- ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រាប់ ឆ្នាំ២០១២-២០១៦ ។
- ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ឆ្នាំ២០១២នៃ​កម្មវិធី​ផ្គត់ ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ។
២.២ សកម្មភាព​ស្រាវជ្រាវ
ក.ចុះ​កំណត់​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច​ដូចខាងក្រោម​នេះ
- ភូមិ​តា​កុក​ច្រាយ ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី (ជនជាតិ​ចា​រ៉ា​យ)
- ភូមិ​ប៉ាត​ត់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រត​គិរី (ជនជាតិ​ទំពួន)
ខ.ចុះ​ផ្សព្វផ្សាយ​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច
- ភូមិ​ត្រាង ឃុំ​ត្រពាំង​ជោ ស្រុក​ឳ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (ជនជាតិ​សួយ)
គ.ចុះ​ប្រជុំ​ពេញអង្គ ស្ដីពី​ការពិនិត្យ និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច
- ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (ជនជាតិ​ព្នង)
- ចូលរួម​វាយតម្លៃ​ការយល់ដឹង និង​អនុម័ត​លើ​សេចក្ដីព្រាង​បទបញ្ជាផ្ទៃក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។
- វាយតម្លៃ​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត មណ្ឌលគិរី ។
- ចូលរួម​ប្រជុំ​ពេញអង្គ​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​ឆ្នែង ឃុំ​ស្រែ​កែវ​សីមា ខេត្តមណ្ឌលគិរី ។
៣- ទិសដៅ​បន្ត
បន្ត​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន​សម្រាប់ ឆ្នាំ២០១២ ។
I-សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍
ក.ស្ថានភាព​មន្ត្រីរាជការ៖
- ចំនួន​មន្ត្រីរាជការ​សរុប ៖ ៣៥នាក់ ស្ត្រី ៖ ១១នាក់
1.ចំនួន​មន្ត្រីរាជការ​ដែល​ស្ថិតនៅក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស៖ គ្មាន
2.ចំនួន​មន្ត្រីរាជការ​ដែល​បាន​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស៖០៣រូប
3.ចំនួន​មន្ត្រីរាជការ​សម្រាកលំហែ​មាតុភាព៖គ្មាន
4.ចំនួន​មន្ត្រីរាជការ​ដែល​សហកា​រ​ជាមួយ​អង្គការ និង​កម្មវិធី៖
ល.រ
នាម និង​គោត្តនាម
ភេទ
មុខងារ
សហការ​ជាមួយ​អង្គការ រឺ​កម្មវិធី
1
ឌៀប កា​ណូ​រ៉ា
អនុប្រធាននាយកដ្ឋាន
គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF
2
នុត សំភី
អនុប្រធាន​ការិយាល័យ
គម្រោង RIP
3
ឈុំ សុខ​គា
អនុប្រធាន​ការិយាល័យ
ក្រុម​ដឹកនាំ​ការងារ​ស្បៀង​ពលកម្ម (MRD)
4
កង សាន
មន្ត្រី
គម្រោង​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ IMF
ខ-សកម្មភាព​ការងារផ្សេងៗ
- ចូលរួម​សិក្ខាសាលា ស្តីពី​ភាពជា​ដៃគូ​ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្រោម​អធិប តី​ភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១២។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធីសាស្ត្រ ការ​ទ្រទ្រង់​ជីវភាព​សហគមន៍​ជនបទ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍ សហគមន៍ នា​ថ្ងៃទី ១៦-១៧ ខែ មករា ឆ្នាំ ២០១២ ។
- ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​លើ​កម្រង​ព័ត៌មាន​សេវាសាធារណៈ នៅ​សាលប្រជុំ​ជាន់​ទី៣ ទីស្តីការក្រសួង​អភិវឌ្ឍន៍ ជនបទ នា​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១។
- ចូលរួម​ប្រជុំពិភាក្សា​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​កម្រង​សេវាសាធារណៈ​ដែល ​បាន​ចងក្រង​រួច និង​បន្ថែម​កម្រង​ព័​ត៌ មាន​សេវាសាធារណៈ​ក្នុងករណី​មាន​សេវា​ថ្មី នៅ​សាលប្រជុំ​ជាន់​ទី៣ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១២ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង អភិវឌ្ឍន៍ជនបទ។
- ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ “ផែនការ​យុទ្ធសាស្ត្រ​ប​ញ្ជ្រ​ប​យេនឌ័រ របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ២០១២-២០១៦” នៅ​សណ្ឋាគារ​សាន់វ៉េ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១២។
- ចូលរួម​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​កែសម្រួល បទ​បង្ហាញ​សម្រាប់​សន្និបាត​ប្រចាំឆ្នាំ ២០១១ និង​ទិសដៅ​ប្រចាំឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​រសៀល​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​សាលប្រជុំ​ជាន់​ទី៤ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ចាន់ ដា​រ៉ុង អគ្គនាយក​បច្ចេកទេស។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ទស្សនៈទាន​នៃ​ការអភិវឌ្ឍន៍ និង​ការធ្វើផែនការ ដល់​មន្ត្រី​របស់​នាយក​ដ្ឋា​ន អភិវឌ្ឍន៍​សហគមន៍​ទាំងអស់ នា​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍។
- ចូលរួម​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១១ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ សាលសន្និសីទ​ចតុមុខ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១២។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី បម្រែបម្រួល​អាកាសធាតុ និង​ការត្រៀម​បង្ការ​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ ដល់ មន្ត្រី​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ នា​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍ សហគមន៍។
- ចូលរួម​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ផ្លូវថ្នល់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១២ នៅ​សាលប្រជុំ​ជាន់​ទី៤ ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ផែនការ​បញ្ជ្រាប​ការគ្រប់គ្រង និង​កាត់បន្ថយ​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ​ក្នុង ផែនការ​អភិវឌ្ឍន៍ជនបទ ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ ២០១២ នៅ​ខេត្ត​ព្រះសីហនុ។
- ចូលរួម​សម័យប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។
- ចូលរួម​ប្រជុំ​លើក​ទី១៤ របស់​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ នា​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ សាលប្រជុំ​ជាន់​ទី។
- ចូលរួម​សិក្ខាសាលា​ចុងក្រោយ​ស្តីពី “ការវាយតម្លៃ​បរិស្ថាន​យុទ្ធសាស្ត្រ​លើ​សម្ពោធ​ភិ​វឌ្ឍន៍​ក្នុង​របៀង​ សេដ្ឋកិច្ច ភាគខាងត្បូង-តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ខ្ពង់រាប​ភាគ​បូព៌ា ” ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១២ នៅ​ខេត្ត​ព្រះសីហនុ។
- ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់​លើ​ការរៀបចំ​គម្រោង​អភិវឌ្ឍ​ការចិញ្ចឹម​មាន់​ជា​លក្ខណៈ​ដៃគូ ដែល ប្រព្រឹត្តទៅ​នា​រសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។
- ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ “ ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ ២០១២ ២០១៦ ” នៅ​សាលប្រជុំ​ជាន់​ទី៣ ក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១។
គ-សកម្មភាព​រីកចម្រើន​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍
១-សកម្មភាព​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន
- រៀបចំ​ផែនការ​ថវិកា​តាម​កម្ម​វិធី​ឆ្នាំ ២០១២ ។
- ចូលរួម​ប្រជុំ​ស្តីពី “ ផែនការ​បណ្តុះបណ្តាល ” ក្រោម​កិច្ចសហការ​ជាមួយ KOICA នៅ​សាលប្រជុំ​ជាន់​ទី៣ ក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១។
- រៀបចំ​ឯកសារ​មេរៀន​ស្តីពី វិធីសាស្ត្រ​អភិវឌ្ឍន៍​សហគមន៍ និង​ការ​ទ្រ​ទ្រ​ង​ជីវភាព​គ្រួសារ។
២- សកម្មភាព​ការងារ​សន្តិសុខ​ស្បៀង
- ចូលរួម​ប្រជុំ​ស្តីពី “ ផែនការ​បណ្តុះបណ្តាល ” ក្រោម​កិច្ចសហការ​ជាមួយ KOICA នៅ​សាលប្រជុំ​ជាន់​ទី៣ ក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១។
- រៀបចំ​ផែនការ​ថវិកា​តាម​កម្ម​វិធី ឆ្នាំ២០១។
- ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ស្តីពី “ សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ” នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ២០១២ ។
- ចូលរួម​សិក្ខាសាលា​ស្តីពី “ គម្រោង​បង្កើត​ផែនការមេ​សម្រាប់​ទីភ្នាក់ងារ​សម្របសម្រួល​ការ​ជម្រុញ​ វិនិយោគ​ក្នុង វិស័យ​កសិកម្ម ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​ដោយ KOICA នា​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១។
៣-សកម្មភាព​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ
- រៀបចំ​ផែនការ​ថវិកា​តាម​កម្ម​វិធី ឆ្នាំ ២០១។
- រៀបចំ​ឯកសារ​មេរៀន ស្តីពី បម្រែបម្រួល​អាកាសធាតុ និង​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ។
៤-សកម្មភាព​ការងារ​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​សហគមន៍
- វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ ចំនួន ០៣វគ្គ សិក្ខាកាម ៣០នាក់ ស្រី ១៧នាក់
- វគ្គ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ចំនួន ០២ថ្នាក់ សិស្ស ៦៨នាក់ ស្រី ៤០នាក់
- វគ្គ​បណ្តុះបណ្តាល​ជួសជុល​ម៉ូតូ ចំនួន ០១វគ្គ សិក្ខាកាម ២៧នាក់
- វគ្គ​បណ្តុះបណ្តាល​ជួសជុល​ម៉ាស៊ីន​គោយន្ត ចំនួន ០១វគ្គ សិក្ខាកាម ១៨នាក់
គ.ទិសដៅ​បន្ត
- ត្រៀម​អនុវត្ត​គម្រោង​ថវិកា​តាម​កម្មវិធី​ឆ្នាំ ២០១២ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ។
III.សកម្មភាព​អភិវឌ្ឍន៍​សហគម​ន៍តា​ម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត
ក-សកម្មភាព​ការងារ
ខេត្តបន្ទាយមានជ័យ
- បានរៀបចំ​សមាសភាព គ.អ.ភ ចំនួន៦៤៧ភូមិ ស្មើ ១០០% មាន​សមាជិក ៥៣១១នាក់ ក្នុងនោះ​ស្រី១១៥៧ នាក់។
- មន្ត្រី​របស់​ការិយាល័យ​សហគមន៍ បានបញ្ចប់​ការធ្វើ​បញ្ជី​សមាសភាព​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ​គ្រប់​ភូមិ។
- រៀបចំ​វគ្គ​បណ្តុះបណ្តាល គ.អ.ភ.សាកល្បង​ចំនួន ៣វគ្គ​ស្ថិតនៅ ក្នុង​ឃុំ​តា​បែន ស្រុក​ស្វាយចេក ១វគ្គ និង​ឃុំ សឿ ស្រុក​មង្គល​បូរី ២វគ្គ សរុប​សិក្ខាកាម ១២៦នាក់​ក្នុងនោះ​ស្រី ២១នាក់ មកពី​ភូមិ​ចំនួន១៨ភូមិ​នៅ សប្តាហ៍ ទី១ នៃ​ខែមេសា​ដែល​បានទទួល​ការ​ឧ​ប​ម្ថ​ត្ភ​ពី​អង្គការ​ទឹកស្អាត១០០។
ខេត្តស្វាយរៀង
- បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ ចំនួន ២០នាក់ ស្រី ០២នាក់ (ថ្នាក់​ខេត្ត ០៩នាក់ ថ្នាក់ស្រុក ក្រុង ១១នាក់) ស្តីពី​ជំនាញ​គ្រូ​បង្គោល, ការអភិវឌ្ឍន៍​ជនបទ​ដោយមាន​ការចូលរួម, ការ អភិវឌ្ឍន៍ជនបទ (Saemaul Undong), និង​ការគ្រប់គ្រង​គម្រោង (ពី​ផែនការ​ទៅ​វាយតម្លៃ) ដោយ​ប្រើ​រយៈពេល ០៥ថ្ងៃ (ថ្ងៃទី៣០,៣១ ខែមករា និង​ថ្ងៃទី១,២,៣ ខែកុម្ភៈ ឆ្នាំ២០១២) នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។
- បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព គ.អ.ភ ចំនួន ១៨វគ្គ = ៧៥១នាក់ ស្រី២៨៨នាក់ ស្តីពី​គោល​គំនិត នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ និង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ ដោយ​ប្រើ​រយៈពេល ០៣ថ្ងៃ/០១វគ្គ នៅ​ឃុំ តា​សួស ០៣វគ្គ ឃុំ​គោក​ព្រីង ០៤វគ្គ និង​ឃុំ​អង្គ​តា​សូ ០២វគ្គ ស្រុក​ស្វាយជ្រំ អង្គ​ប្រស្រែ ០៤វគ្គ និង​ឃុំ​អណ្តូង ត្របែក ០២វគ្គ និង​ឃុំ​ត្រពាំង​ស្តៅ ០៣វគ្គ ស្រុក​រមាសហែក ខេត្តស្វាយរៀង។
ខេត្តកំពង់ស្ពឺ
- តាមដាន​សកម្មភាព​ធ​នាគារ​សត្វ នៅ​ភូមិ​សំប៉ាន ឃុំ​តាំង​ក្រូច ស្រុក​សំរោង៣លើក។
- តាមដាន​សកម្មភាព​ក​សិ​ករ​ចំនួន០៣គ្រួសារ សាកល្បង​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង​នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ មហា​សាំង ស្រុក​ភ្នំស្រួច ចំនួន៣លើក។
- ចុះ​រៀបចំ គ.អ.ភ បាន​ចំនួន៥ភូមិ ក្នុង​ឃុំ​ក្សេម​ក្ស​ន្ត ស្រុក​ឧដុង្គ។
ទិសដៅ​បន្ត
- ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល គ.អ.ភ ចំនួន៨១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ២.៨១៤នាក់ ស្រី​ចំនួន ១.២០៦នាក់ ចំនួន៥ស្រុក ២៤ឃុំ ៤០២ភូមិ។
- បន្ត​តាមដាន​សកម្មភាព និង​ពង្រីក​កសិករ​គ្រួសារ​សាកល្បង​អនុវត្ត​គម្រោង​សន្តិសុខ​ស្បៀង​នៅ​ភូមិ​ ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​បន្តទៀត។
- បន្ត​តាមដាន​សកម្មភាព ធនាគារ​សត្វ​នៅ​ភូមិ​សំប៉ាន ឃុំ​តាំង​ក្រូច ស្រុក
ខេត្តក្រចេះ
- ចុះ​រៀបចំ​បង្កើត គ.អ.ភ បាន៥០ភូមិ នៅក្នុង​ស្រុក​ឆ្លូង មាន៨ឃុំ ដែលមាន​សមាជិក​សរុប​ចំនួន៤១៨នាក់ ក្នុង នោះ​ស្ត្រី​ចំនួន ១៤២នាក់។
- ចុះ​បណ្តុះបណ្តាល គ.អ.ភ និង​ជន​បង្គោល​ភូមិ ស្តីពី​តួនាទី និង​ភារកិច្ច​បាន២វគ្គ ស្មើ ២ភូមិ មាន​ភូមិ​ព្រៃ​គោ និង​ភូមិ​បឹង​កៀប ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ដែលមាន​អ្នកចូលរួម​ចំនួន៣៨នាក់ មាន​ស្ត្រី១៤នាក់។
ខ-ខេត្ត​មិន​បានទទួល​របាយការណ៍
ខេត្ត ​រតនគីរី កំពង់ចាម បាត់ដំបង កណ្តាល កែប កំពត កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ព្រៃវែង រាជធានី​ភ្នំពេញ ព្រះសីហនុ ពោធិសាត់ កោះកុង មណ្ឌលគិរី តាកែវ និង​សៀមរាប។
IV. ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ
ការងារ ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ត្រូវបាន​ប្រមូលផ្តុំ​លើ​ការបន្ត​ផ្តល់​ឥណទាន​ជនបទ ចុះ​តាមដាន​ត្រួតពិនិត្យ និង​ពង្រឹង​ប្រតិបត្តិការ​ឥណទាន​ជនបទ និង​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ថវិកា​តាម​កម្មវិធី ដែលមាន​សកម្មភាព​ផ្តល់​បច្ចេកទេស​បង្កើត​មុខរបរ​អាជីវកម្ម​ផលិតកម្ម​មុខ​ ជំនួញ​ខ្នាតតូច​និង​សម្រួល​ឲ្យ​ផលិតផល បាន​ចូលដល់​ទីផ្សារ ដោយ​តម្លៃ​សមរម្យ។
១- ស្ថានភាព​មន្ត្រីរាជការ
នាយកដ្ឋាន ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ មាន​មន្ត្រីរាជការ​សរុប ២៤នាក់ (ប្រុស ២០ នាក់ ស្រី ០៤ នាក់) ក្នុងនោះ​មាន ប្រធាន​នាយកដ្ឋាន ០១ នាក់ អនុប្រធាននាយកដ្ឋាន ០៦នាក់ ប្រធានការិយាល័យ ០៤នាក់ អនុប្រធាន​ការិយាល័យ ០៥ នាក់ និង​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ ០៨ នាក់។
២- ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ
២.១ -ការងារ​ឥណទាន​ជនបទ
- នៅ​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១២ គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ឥណទាន​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ បើក​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១១ នៅ​ខេត្តបាត់ដំបង ដោយមាន​ប្រធាន-អនុប្រធាន​មន្ទីរ​និង​ម​ន្រី្ត ជំនាញ​ចូលរួម​ចំនួន ៣៨ នាក់ ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ​លទ្ធផល​នៃ​គម្រោង​ឥណទាន​ជនបទ ដែល​ក្រសួង​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម បាត់ដំបង តាកែវ កំពត ពោធិសាត់ កោះកុង សៀមរាប និង​បន្ទាយ មានជ័យ អនុវត្តបាន​ក្នុង​ឆ្នាំ ២០១១ និង​លើក​ទិសដៅ​វិធាន​ការបន្ត។
- សមាជិក​គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ឥណទាន បាន​ចុះ​ផ្ទាល់​ដល់​ភូមិ​ចំនួន០២លើក នៅ​ភូមិ​ចំនួន ១៨ ក្នុងស្រុក​កោះសូទិន ដោយបាន​ជួប​ស្រាវជ្រាវ​សួរ​ព័ត៌មាន​ពី​លោក មេភូមិ និង​ប្រជាពលរដ្ឋ​ជា​អ្នក​ខ្ចីប្រាក់ ដោយចោះៗបាន​ចំនួន ១៦៣នាក់។ ជា​លទ្ធផល ប្រជាពលរដ្ឋ​ជា​អ្នក​ខី្ច​ទាំងអស់​បានទទួល​ឥណ​ទាន​គ្រប់​ចំនួន និង​បាន​សង​រំលស់​ដើម​និង​ការប្រាក់​ជា​ប្រក្រតី។
- អង្គភាព​អនុវត្ត​គម្រោង​ឥណទាន​ខេត្តកំពង់ចាម​បានរៀបចំ​ការ​ប្រ​ទ្ប​ង​ ជ្រើសរើស​ភ្នាក់ងារឥណទាន​ប្រចាំ​ស្រុក ០២នាក់​ក្នុងចំណោម​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ ខេត្តកំពង់ចាម។ជាមួយនេះ បា​នប​ងើ្ក​នស​កម្ម​ភាពចុះ​តាមដាន​ត្រួត​ព​និត្យ និង​ចុះ​ទារប្រាក់​ពី​កូនបំណុល​មួយចំនួន ដែល​មិន​សង​រយៈពេល​យូរថ្ងៃ​កន្លងមក។
- មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រៃវៃង បានរួម​សហការ​ជាមួយ​អង្គការ CARE ដើម្បី​ជួយ​សំរបសំរួល ផ្តល់ជំនួយ​បច្ចេកទេស​និង​ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​វិលជុំ​នៃ​មូ​និ​ធិ​ ភូមិ​ឃុំ និង​ធនាគារ​ស្រូវ រួមមាន​សកម្មភាព​ដូចខាងក្រោម ៖
- បាន​ចុះ​ពិនិត្យមើល​មូលនិធិ​ភូមិ-ឃុំ នៅក្នុង​ស្រុក​ចំនួន ៤ស្រុក គឺ​ស្រុក​បាភ្នំ មេសាង កំពង់ត្របែក និង ស្រុក​ស៊ីធរ​កណ្តាល និង បាន​ជួយ​សំរបសំរួល​ដល់​ការរៀបចំ​សិក្ខាសាលា​ស្តីពី​មូលនិធិ​ភូមិ​បាន​ចំនួន ៥ឃុំ
- បាន​ចុះ​ភូមិ០១លើក​ក្នុង​មួយខែ សរុប​ចំនួន០៣លើក ដើម្បី​បូកសរុប​មូលនិធិ​ឃុំ​នៅ០៣ ស្រុក ( កំពង់ត្របែក មេសាង បាភ្នំ )ចំនួន១៤ឃុំ មាន​ទឹកប្រាក់​សរុប ៤៩៤.៤៨០.៨០០រៀល (១២៣.៦២០ US$) ស្មើ ២៦៧ក្រុម មាន​សមាជិក​សរុប ១.១៧៥នាក់
- បានធ្វើការ​បូកសរុប​មូលនិធិ​ភូមិ​ចំនួន ៥០ ភូមិ ១១ ឃុំ ៣ស្រុក (កំពង់ត្របែក មេសាង បាភ្នំ) មាន​ទឹកប្រាក់​សរុប ៤៤០.៥៥០.៨០០ (១១០.១៣៧ US $) ស្មើ ២៩១ក្រុម មាន​សមាជិក​សរុប ១.៤៧៤នាក់  បាន​បូកសរុប​ធនាគារ​ស្រូវ​ចំនួន ២៤ធនាគារ ក្នុង៥ឃុំ ក្នុងស្រុក​មេសាង មាន​ស្រូវ​សរុប​ចំនួន ៩៦.៥១៩ គ.ក្រ ស្មើ ៧៩ក្រុម មាន​សមាជិក​សរុប ៣៥៩នាក់។
សរុប​ដើមទុន​ទាំង​របស់​មូល​ធិ​ភូមិ និង​ទាំង​មូលនិធិ​ឃុំ មាន​ទាំងអស់​ចំនួន ៩៣៥.០៣១.៦០០ ស្មើនឹង ២៣៣.៧៥៨ US $ ដែលមាន ៥៥៨ក្រុម សមាជិក​សរុប ២.៦៤៩នាក់។
- មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​បាន​បន្ត​យកចិត្តទុកដាក់​តាមដាន​និង​ គាំទ្រ​បច្ចេកទេស​ដល់​មូលនិធិ​ភូមិ​និង​មូលនិធិ​ឃុំ សរុប​ចំនួន២៨  នៅក្នុង ៥ឃុំ ក្នុងស្រុក​រមាសហែក មាន​ប្រាក់​ឥណទាន​សរុប ២៣១.៩៤៥. ៣៥០រៀល (៥៧.៩៨៦ US$)ព្រមទាំង​ធនាគារ​ស្រូវ​ចំនួន ១៥ មាន​ទុន​ស្រូវ​សរុប ៦១.៥១៨គ.ក្រ ដែល ត្រូវបាន​ផ្ទេរ​មកពី​ការគ្រប់គ្រង​របស់​អង្គការ  CARE ។
- មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ បាន​ចុះ​តាមដាន​ត្រួតពិនិត្យ​ទុន​ធនាគារ​ស្រូវ​បាន​ចំនួន ០១លើក នៅ​ឃុំ​មហា​ឬ​ស្សី ចំនួន០២ភូមិ និង​ឃុំ​ស្តុក​ចំនួន ០២ភូមិ និង​តាមដាន​ត្រួតពិនិត្យ​ឥណទាន​ជី បាន០១លើក០២ភូមិ នៅ​ឃុំ​មហា​ឬ​ស្សី ។
គម្រោង​ឥណទាន​ដែល​គាំទ្រ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ ¬KMP¦
- ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ រៀបចំ​សិក្ខាសាលា​ដើម្បី​បូកសរុប​វាយតម្លៃ​ការអនុវត្ត​គម្រោង​ឥណទាន​ជនបទ ដែល​គាំទ្រ​ថវិកា​ដោយ​កូរ៉េ ក្នុង​រយៈពេល០២ឆ្នាំ (២០១០-២០១១)និង​កំណត់​ទិសដៅ​បន្ត ដោយមាន​អ្នកចូលរួម​មកពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ (KREI) តំណាង​អង្គការ RACHA តំណាង​អង្គការ PRASAC តំណាង អង្គការ JICA ម​ន្រី្ត​ក្រសួង​និង​ម​នី្ទ​រ​អភិវឌ្ឍន៍ជនបទ ម​ន្រី្ត​គម្រោង​ឥណទាន​ខេត្តកំពង់ចាម មេឃុំ មេភូមិ គណៈកម្មការ​ឥណទាន និង​អ្នក​ខី្ច​ប្រាក់ សរុប​ចំនួន ៥២នាក់។
ក- ថវិកា​ទទួល​ពី KREl សម្រាប់​ធ្វើជា​មូលនិធិ​ឥណទាន​បង្វិល

លើក

ថ្ងៃ-ខែ-ឆ្នាំ ផ្តល់
ចំនួន​ថវិកា​ផ្ទេរ
ចំណាយ​លើ​សេវា​ផ្ទេរ
ចំនួន​ប្រាក់​សល់​ចូល​គណនី
ជា US$
ជា US$
ជា US$
គិត​ជា​រៀល
ទី១
២០-១១-២០០៩
៣០,០០០.០០
៥៩.៩៧
២៩,៩៤០.០៣
១២៤,៨៤៩.៩០០
ទី២
០១-០៤-២០១០
៣៣,៦៩៤.៨៥
៦៧.៣៥
៣៣,៦២៧.៥០
១៤០,៦៦៣.៨៣០
ទី៣
២៧-១២-២០១១
១៩,៩៥២.១៩
៣៩.៨៨
១៩,៩១២.៣១
៨០,៥០៥.០០០

សរុប
៨៣,៦៤៧.០៤
១៦៧.២០
៨៣,៤៧៩.៨៤
៣៤៦,០១៨,៧៣០
ខ- ថវិកា​ទទួល​ពី KREl សម្រាប់​ការងារ​ពង្រឹងសមត្ថភាព និង​តាមដាន​ត្រួតពិនិត្យ​ប្រតិ​ប​តិ្ត​ការ​គម្រោង
ការផ្ទេរ ​លើក​ទី១របស់ KREl បានផ្តល់​មក​ផងដែរ​នូវ​ថវិកា​សម្រាប់​ការងារ​ពង្រឹងសមត្ថភាព និង​តាមដាន​ត្រួតពិនិត្យ​ប្រតិ​ប​តិ្ត​ការ​គម្រោង ចំនួន ៥.៩៨៤,០១ US$ ហើយ​មកដល់​បច្ចុប្បន្ន ក្រោយពី​ដក​ការចំណាយ មាន​នៅសល់​ចំនួន ៤.៣៤៨,៥១ US$ ។
គម្រោង​នេះ​ត្រូវបាន​អនុវត្ត ដោយ​ភ្ជាប់​ជាមួយ​គម្រោង​ឥណទាន​ខេត្តកំពង់ចាម ពោលគឺ​ត្រូវបាន​ប្រើប្រាស់​រចនាសម្ព័ន្ធ គោលការណ៍ នីតិវិធី​គ្រប់គ្រង​ដែលមាន​ស្រាប់​និង​ស្ថិតក្រោម​ការតាមដាន​ត្រួតពិនិត្យ​ របស់​គណ:កម្ម​ការត្រួតពិនិត្យ​គម្រោង​ឥណទាន ( Supervision Board ) នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
គ- លទ្ធផល​ឥណទាន
- គិត​ត្រឹម​ថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០១២ គម្រោង​ឥណទាន KMP បានផ្តល់​ឥណទាន (ផលប័ត្រ​ឥណទាន)សរុប ចំនួន ៤២៩.៩៨៧.២០០រៀល ស្មើ​និង ១០៦.៩៦១,៩៩ US$ និង​មាន​អ្នក​ខ្ចី​សរុប​ចំនួន ២៥០នាក់។
- តំបន់​ប្រតិបត្តិការ​របស់​គម្រោង​មាន​ចំនួន ០៨ ភូមិ គឺ ភូមិ២ ភូមិ៣ ភូមិ៥ ក្នុង​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ភូមិ ត្រ​បុស្ស ភូមិ​ខ្លោង ភូមិ​ត្រពាំង​ដុំ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃុំ និង ភូមិ​តុង​រ៉ុង ភូមិ​ប្រាសាទ ក្នុង​ឃុំ​តុង​រ៉ុង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។
- ប្រាក់កម្ចី​មាន​ពី​ប្រភេទ​គឹ​ឥណទាន​ក្រុម និង​ឥណទាន​ឯកត្តជន ហើយ​ចំនួន​ប្រាក់កម្ចី​សម្រាប់​ឥណទាន ឯកត្តជនម្នាក់ៗ ខ្ពស់បំផុត ត្រឺ​ម ១២.០០០.០០០រៀល និង ទាប​បំផុត​ត្រឺ​ម ១.០០០.០០០រៀល ។
- អត្រា​ការប្រាក់ៈ ២ %ក្នុង១ខែ សម្រាប់​ឥណទាន​ឯកត្តជន និង ២,២ %ក្នុង១ខែ សម្រាប់​ឥណទាន​ក្រុម ។
- រយ:ពេល​ខ្ចីប្រាក់៖ ឥណទាន​ក្រុម​ពី៦ខែ ដល់១០ខែ និង ឥណទាន​ឯកត្តជន​ពី៦ខែ ដល់ ១៨ ខែ ។
- របៀប​សង​ប្រាក់៖ ១).សង​ការប្រាក់​ប្រចាំខែ​ចាប់ពី​ខែ​ទី១ទៅ (គណនា​លើ​ប្រាក់​ដើម​នៅសល់) បូក​ជាមួយ​សង​ប្រាក់​ដើម​ក្នុង​ចំនួនស្មើៗគ្នា ២).ឬ អាច​សង​ការប្រាក់​ប្រចាំខែ​ចាប់ពី​ខែ​ទី១ទៅ ហើយ​ដល់​ខែ​ទី៦ទៅ ត្រូវ​សង​ការប្រាក់ បូក​ជាមួយ​សង​ប្រាក់​ដើម​ក្នុង​ចំនួនស្មើៗគ្នា។
- អត្រា​នៃ​ការសង​ប្រាក់ (សង​ដើម​និង​សង​ការប្រាក់​ត្រឡប់មកវិញ)បាន​គ្រប់​ចំនួន និង​ទាន់​តាម​ការកំណត់។
- គិត​ត្រឺ​ម​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១២ ទ្រព្យសកម្ម (Total Asset ) របស់​គម្រោង​ឥណទាន KMP មាន​ចំនួន ៤៨២.០៦០.៦៦០រៀល ស្មើនឹង ១១៩.៩១៥,៥៨ US$ (គិត​តាម​អត្រា​ប្តូរប្រាក់ ៤.០២០ រៀល ក្នុង១ US$ ) កើន​លើស​ដើមទុន​ដែល​ទទួល​ពី ចំនួន ១៣៦.០៤១.៩៣០ រៀល ស្មើនឹង ៣៨.៤១២,៧៦ US$។កត់សម្គាល់ថា ទ្រព្យសកម្ម​ជាដើម​ទុន​របស់​គម្រោង​នេះ ពុំបាន​គិត​ប​ញ្ជូ​ល​ថវិកា​សម្រាប់​ការប្រើប្រាស់​លើ​ការពង្រឹង​សមត្ថភាព និង​ការតាមដាន​ត្រួតពិនិត្យ ដែល​នៅសល់​ចំនួន ៤.៣៤៨,៥១ US$ ទ្បើ​យ។
ឃ - លទ្ធផល​ហិរញ្ញវត្ថុ (តុល្យការ​ត្រឹម​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១២)
ទ្រព្យសកម្ម (Assets) - ចំនួន​ប្រាក់​ឥណទាន​កំពុងស្ថិត​នៅក្នុង​ដៃ​អតិថិជន .......... : ៤២៩.៩៨៧.២០០ រៀល
- ចំនួន​ប្រាក់​ផ្ញើ​នៅ​ធនាគារ ................................................................. : ៤២.៤១១.៧៣០ រៀល
- ចំនួន​ប្រាក់​នៅក្នុង​បេឡា .................................................................. : ១.៩៧៤.០០០ រៀល
- តម្លៃ​នៅសល់​នៃ​អចលនទ្រព្យ (ដក​រំលស់​បង្គរ​រួច ) ................................... : ៧.៦៨៧.៧៣០ រៀល
ស​រុម​ទ្រព្យសកម្ម : ៤៨២.០៦០.៦៦០ រៀល
ទ្រព្យ​មូលធន (Liabilities and Capital)
- ដើមទុន​សរុប​ទទួល​បាន​ពី KREl ..................................................... : ៣៤៦.០១៨.៧៣០ រៀល
- ចំណេញ​ពិត ............................................................................ : ១៣៦.០៤១.៩៣០ រៀល
ស​រុម​ទ្រព្យ​មូល​ធ : ៤៨២.០៦០.៦៦០ រៀល
-ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ រៀបចំ​សិក្ខាសាលា​ដើម្បី​បូកសរុប វាយតម្លៃ​ការអនុវត្ត​គម្រោង​ឥណទាន​ជនបទ ដែល​គាំទ្រ​ថវិកា​ដោយ​កូរ៉េ ក្នុង​រយៈពេល០២ឆ្នាំ (២០១០-២០១១)និង​កំណត់​ទិសដៅ​បន្ត ដោយមាន​អ្នកចូលរួម​មកពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជនបទ​កូរ៉េ (KREI) តំណាង អង្គការ RACHA តំណាង​អង្គការ PRASAC តំណាង​អង្គការ JICA ម​ន្រី្ត​ក្រសួង ម​នី្ទ​រ​អភិវឌ្ឍន៍ជនបទ និង គម្រោង​ឥណទាន​ខេត្តកំពង់ចាម មេឃុំ មេភូមិ គណៈកម្មការ​ឥណទាន និង​អ្នក​ខី្ច​ប្រាក់ សរុប​ចំនួន ៥២នាក់។
សរុប​ជារួម គម្រោង​ឥណទាន​ដែល​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​អនុវត្ត​ផ្ទាល់ និង​សហការ​ជាមួយ​ដៃគូ​បានផ្តល់​ឥណទាន​សរុប​ចំនួន ៥ ៦៧៩ ,៩៩លាន​រៀល ស្មើនឹង ១ ៨៣១ ៤១៨ US$ មានគ្រួសារ​ខ្ចីប្រាក់​ចំនួន ១០ ៧១២ គ្រួសារ នៅ​ភូមិ​គោលដៅ​ចំនួន ៣៥៤ភូមិ ១៣០ឃុំ ៣៦ស្រុក ក្នុង​ខេត្ត​ចំនួន១០ គឺ ខេត្តកំពង់ចាម បាត់ដំបង តាកែវ កំពត ពោធិសាត់ សៀមរាប កោះកុង ខេត្តបន្ទាយមានជ័យ ព្រៃវែង និង​ស្វាយរៀង។

ល.រ

ខេត្ត
ទំហំ​ឥណទាន​កំពង់​ប្រើប្រាស់
ដោយ​អតិថិជន

ចំនួន​អ្នក​ខ្ចី(នាក់)

ចំនួន​ភូមិ

ចំនួន​ឃុំ

ចំនួន​ស្រុក
 
កំពង់ចាម
៦៣១.៥១៣ $
១.៥៥៧
៨៨
៣០
១០
 
ពោធិសាត់
៤៤៣.៥៦២  $
២.៧៩០
៨៧
២៣
 
កំពត
១១០.៧២០ $
៨៤១
៣២
១៣
 
សៀមរាប
១៣២.២៧០ $
៨៨៩
២២
១២
 
កោះកុង
                ៦៥.៩៨០ $
៧០៩
១០
បន្ទាយមានជ័យ
៤៣.៩៧៨ $
៣១៦
 
បាត់ដំបង
៧៦.២០០ $
៨៦
 
តាកែវ
៣៥.៤៥១ $
១២៩
១០
ស្វាយរៀង
៥៧.៩៨៦ $
៧៤៦
២៥
១០
ព្រៃវែង
២៣៣.៧៥៨ $
២.៦៤៩
៦៤
២៥
សរុប
១.៨៣១.៤១៨ $
១០.៧១២នាក់
៣៥៤ភូមិ
១៣០ឃុំ
៣៦ស្រុក
៣- ការងារ​ប្រជុំ សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាលផ្សេងៗ
- បាន​ចូលរួម​សិក្ខាសាលា​ស្តីពី តុល្យភាព​ជីវិត និង​ការងារ របស់​គម្រោង​បញ្ជ្រាប​យេនឌ័រ​ដំណាក់កាល ទី ២ នៅ​ក្រសួង​កិច្ចការនារី កាលពី​ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២
- បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ “ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប យេនឌ័រ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ” កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១២ នៅ Sun Way Hotel។ សិក្ខាសាលា​នេះ​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​សហការ​ណ៏​ជាមួយ​ក្រសួង​ កិច្ចការនារី និង ដោយមាន​ការគាំទ្រ ពី​អង្គការ JICA PGM2 ក្នុង​គោលបំណង​ពី​គ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ឋ័ ជាពិសេស​ពិគ្រោះ​យោបល់​ជាមួយ​នាយកដ្ឋាន​ជំនាញ​ចំណុះ​ក្រសួង​អភិវឌ្ឍន៍ មន្ទីរ​អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ដើម្បី​យកទៅអនុវត្ត​ការងារ​របស់ខ្លួន​នៅពេល​ខាងមុខ​ឲ្យ​ទទួលបាន​ជោគជ័យ។
- បាន​ចូលរួម​ប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​គម្រោង​ បង្កើន​ទីផ្សារ​លក់​ផលិតផល​របស់​ប្រជា ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តកំពង់ធំ។
- បាន​ចូលរួម​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១១ និង​ទី​សដៅ​ឆ្នាំ ២០១២ របស់​ក្រុម​ប្រឹក្សាជាតិ កម្ពុជា​ដើម្បី​ស្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​វិមាន​សន្តិភាព។
- បាន​ចូលរួម​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​របាយការណ៍​ចុងក្រោយ​ក្នុងការ​ ពិនិត្យ​តាមដាន​អនុវត្ត​ផែនការ សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១។
- បាន​ចូលរួម​ក្នុង​គណៈកម្មការ​រៀបចំ​សេចក្តីព្រាង​អនុ​ក្រឹ​ត ដើម្បី​បង្កើត​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ បៃតង និង​ការកសាង​ផែនការមេ​អភិវឌ្ឍន៍​បៃតង​ជាតិ។
- ចូលរួម​សិក្ខាសាលា​ស្តីពី “គម្រោង​បង្កើត​ផែនការមេ​សម្រាប់​សម្រប​សម្រួលការ ជម្រុញ​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា” កាលពី​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ​សាលប្រជុំ​ក្រសួងកសិកម្ម។ សិក្ខាសាលា​នេះ​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ KOICA ។ គោលបំណង​ចម្បង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្តល់ព័ត៌មាន និង​ជូនដំណឹង​ជា​សាធារណៈ នូវ​គម្រោង​ទូទៅ​នៃ​ផែនការមេ​ដើម្បី​បង្កើត​ទីភ្នាក់ងារ​សម្រប​សម្រួល​ជំរុញ ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដល់​មន្ត្រីរាជការ អ្នកជំនាញ និង​សាធារណជន​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​ដើម្បី​ជួយ​សម្រួល និង​ដោះដូរ​នូវ​មតិយោបល់ សម្រាប់​ការបង្កើត​ផែនការ​មេនេះ។
ទិសដៅ​អនុវត្ត​បន្ត
ជំរុញ ​ការផ្តល់​ឥណទាន និង​ប្រមូល​ត្រឡប់មកវិញ​ឲ្យ​បាន​ក្នុង​កំរិត​អត្រា​មួយ​ខ្ពស់ សម្រាប់​ខេត្ត​គោលដៅ​ដែល​ត្រូវបាន​គ្រប់គ្រង​ផ្ទាល់ និង​ប​ងើ្ក​ន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ ដើម្បី​ពង្រឹងពង្រីក​សកម្មភាព ឥណទាន​នៅតាម​ខេត្ត​គោលដៅ​នានា។
អនុវត្ត​គម្រោង​កម្មវិធី​លើក​កំពស់​សេដ្ឋកិច្ច​ជនបទ ដែល​ប្រើប្រាស់​ថវិកា​តាម​កម្មវិធី។

1 comment:

  1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Amisha ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    ReplyDelete