១៩៩៥- ១៩៩៩ | គម្រោងអភិវឌ្ឍជនបទចំនួន ៣ផ្តល់មូលនិធិ ដោយប្រទេសអឺរ៉ុប សម្រាប់អនុវត្ត ក្នុងខេត្តចំនួន ៦ ដោយផ្តល់កម្មវិធីឥណទានចំនួន ៣ ផ្សេងគ្នាហៅថាគម្រោង ប្រាសាក់១។ |
២០០០- ២០០៣ | ពង្រីកសកម្មភាពទៅជាគម្រោង ប្រាសាក់២ ដោយបញ្ចូលឲ្យទៅជាគម្រោងតែ មួយនិងមានកម្មវិធីឥណទានតែមួយ។ |
២០០០ | សម្រេចជាយុទ្ធសាស្រ្តជាលើកដំបូងក្នុងការបង្កើតគ្រឹះស្ថានឲ្យប្រកបដោយនិរន្តភាព បន្ទាប់ពីបញ្ចប់គម្រោងប្រាសាក់២។ |
២០០១ | ទីស្នាក់ការកណ្តាល និង សាខារបស់គ្រឹះស្ថាន ត្រូវបានបំបែកចេញពីគម្រោង ប្រាសាក់២ ដោយមានការគ្រប់គ្រងដោយឡែក តែស្ថិតនៅជាផ្នែកមួយនៃគម្រោង ដដែល |
២០០២ | បង្កើតសមាគមឥណទានប្រាសាក់ ដោយចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាជា ប្រតិបត្តិករ ឥណទាននៅក្នុងខែមីនា ឆ្នាំ២០០២។ |
២០០៣ | មានការចូលរួមពីភាគទុនិកដំបូងចំនួន ២គឺ មូលនិធិ CRDF របស់គម្រោងប្រាសាក់២ និងក្រុមហ៊ុនបុគ្គលិកប្រាសាក់បង្កើតឡើងដោយមន្រ្តីបុគ្គលិកប្រាសាក់។ |
២០០៤ | ចុះបញ្ជីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទទួលខុសត្រូវមានកម្រិត នៅក្រសួង ពាណិជ្ជកម្មនិងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ |
២០០៥ | មូលនិធិឥណទានត្រូវបានផ្ទេរចេញពីសហគមន៍អឺរ៉ុបទៅរដ្ឋាភិបាល និងបន្ទាប់មក ទៅជាប្រាសាក់ក្រោមរូបភាពជាអនុបំណុល ដោយមិនយកការប្រាក់ និងមានសុពលភាព ចាប់ពីខែធ្នូ ឆ្នាំ២០០៤។ |
២០០៦ | ដំណើរការពាណិជ្ជភាវូបនីយកម្ម ដើម្បីស្វែងរកការចូលរួមវិនិយោគហ៊ុនពីវិនិយោគិន ផ្នែកសង្គមនិងផ្នែកពាណិជ្ជកម្ម។ |
២០០៨ | ប្រាសាក់បញ្ចប់ការកម្លាយខ្លួន ដោយជំនួសភាគទុនិកចាស់ CRDF ដោយភាគទុនិកថ្មីចំនួន ៥ រួមមានBIO, DGC, FMO, LOLC និង Oikocredit។ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណមិនកំណត់ សុពលភាពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០០៧។ |
២០០៨ | ប្រាសាក់បង្កើនដើមទុនដល់ ១៥ពាន់លានរៀល ចូលរួមពីភាគទុនិកចំនួន ៦ និង ពង្រីកសេវា កម្មហិរញ្ញវត្ថុរបស់ខ្លួនទូទាំងប្រទេស។ |
២០០៩ | ប្រាសាក់បានជ្រើសរើសកម្មវិធី Oracle FLEXCUBE Universal Banking ដើម្បីធ្វើ ទំនើបកម្ម ប្រព័ន្ធព័ត៌មានគ្រប់គ្រង ដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង ផ្តល់នូវសេវាកម្មកាន់តែសម្បូរ បែបនិងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។ |
២០១០ | ប្រាសាក់បានប្រមូលផលបត្រកម្ចីបានរហូតដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការ ទាំង ២៤ខេត្តក្រុង ដោយធ្វើការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ ធនាគារស្នូល។ដោយឡែកប្រាសាក់ក៏បានទទួលអាជ្ញាប័ណ្ណប្រាក់បញ្ញើខ្នាតតូច ពីធនាគារ ជាតិនៃកម្ពុជា ដើម្បីធ្វើការប្រមូលប្រាក់ បញ្ញើសន្សំពីសាធារណជន។ |
គោលដៅអាជីវកម្មរបស់ប្រាសាក់
គឺអនុវត្តរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុដោយផ្តល់ឲ្យនូវសេវាកម្មហិរញ្ញវត្ថុទៅឲ្យប្រជាជនតាមទីជនបទ
និងសហគ្រាសខ្នាតតូច និងមធ្យម រួមមាន ៖
ផ្តល់សេវាកម្មឥណទានក្រុម និងឥណទានឯកត្តជន | ផ្តល់សេវាកម្មប្រាក់សន្សំ និងសេវាកម្មផ្ទេរប្រាក់ | |
បង្កើនឬខ្ចីមូលនិធិដែលប្រាសាក់ យល់ថាសមស្របសម្រាប់បម្រើសេវាកម្មខាងលើ និងធានាលទ្ធភាពទូទាត់សងប្រាក់ដែលបានខ្ចីទៅឥណទាយកវិញ | ធ្វើប្រតិបត្តិការផ្សេងៗទៀតដែលកើតមានឡើងដោយចៃដន្យ ឬដែលគ្រឹះស្ថានយល់ថាសមស្របនិងដែលអាចធ្វើបាន ដើម្បីសម្រេចគោលដៅអាជីវកម្មខាងលើ |
ប្រាសាក់បានបង្កើតនូវ
សេវាកម្មឥណទានជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អតិថិជន (ទាំងគ្រួសារ
និង សហគ្រាស) ដែលរស់នៅទីជនបទ និងទីប្រជុំជន
សម្រាប់ប្រើប្រាស់ ក្នុងការបង្កើត និងពង្រីកមុខរបររបស់ខ្លួន។
ទំហំកម្ចីត្រូវបានផ្តល់ទៅតាមតម្រូវការ និងលទ្ធភាព សងជាក់ស្តែងរបស់អតិថិជន។
អត្រាការប្រាក់ត្រូវបានកំណត់យ៉ាងសមរម្យ
និងរយៈពេលខ្ចី ផ្តល់ជូនអតិថិជនទៅតាមប្រភេទនៃមុខរបរ។
តាមរយៈនៃការទទួលបានឥណទានពីប្រាសាក់
អតិថិជននឹងអាចមានលទ្ធភាពធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពគ្រួសាររបស់ខ្លួន
និងស្ថេរភាព នៃសេដ្ឋកិច្ចជាតិ។ កម្ចីត្រូវបានផ្តល់ជា៖ ប្រាក់រៀល ប្រាក់បាត និងប្រាក់ដុល្លារអាមេរិក។
ប្រភេទនៃសេវាកម្មឥណទានរបស់ប្រាសាក់រួមមានៈ
សេវាកម្មកម្ចីជាក្រុម
កម្ចីក្រុមគឺត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន
ដែលចង់ខ្ចីប្រាក់ដែលមានទំហំតិច
តួចយកទៅប្រកបមុខរបរតូចតាចសម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ
និងបង្កើនប្រាក់ចំនូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។
លក្ខណសេវាកម្ម
- សមាជិកពី ២ ទៅ ៥នាក់ក្នុងមួយក្រុម ហើយមួយក្នុងចំណោមនោះត្រូវរើសតាំងជាប្រធានក្រុម។
- ទំហំកម្ចី អាចផ្តល់បានរហូតដល់ ៥លានរៀល ឬ ៥០,០០០បាត ឬ ១,២៥០ ដុល្លារអាមេរិក
- រយៈពេលខ្ចីរហូតដល់ ១២ ខែ
- អត្រាការប្រាក់ទាបសមរម្យ និងអាចសងត្រលប់វិញ តាមច្រើនរបៀប
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
- សមាជិកក្រុមទាំងអស់ធានាគ្នាទៅវិញទៅមកដើម្បីជាសុវត្ថិភាព លើកម្ចី មានគោលបំណងប្រើប្រាស់កម្ចីក្នុងគោលដៅស្រដៀង ឬដូចគ្នា
សេវាកម្មកម្ចីជា ឯកត្តជន (ខ្នាតតូច និង ខ្នាតមធ្យម)
កម្ចីឯកត្តជន ត្រូវបានបង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន
(ទាំងគ្រួសារ និង សហគ្រាស) ដែលចង់ខ្ចីប្រាក់ដែលមានទំហំតូច និង
មធ្យមសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជំនួញ ផលិតកម្ម សិប្បកម្ម
សេវាកម្ម...។ល។ កម្ចីត្រូវបានផ្តល់ជូនអតិថិជន
ដែលរស់នៅតាមតំបន់សម្ភារជនបទ ទីប្រជុំជន និងទីក្រុង
ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការ របស់ប្រាសាក់។
លក្ខណសេវាកម្ម
- ទំហំកម្ចី អាចផ្តល់រហូតដល់ ៤០លានរៀល ឬ ៨០០,០០០បាត ឬ ២៥,០០០ ដុល្លារអាមេរិក
- រយៈពេលខ្ចីរហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ទាបសមរម្យ និង អាចសងត្រលប់វិញ តាមច្រើនរបៀប
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់ និងមានផលចំណេញជាក់លាក់មួយ
- មានទុនផ្ទាល់ខ្លួនយ៉ាងហោចណាស់២០% នៃមុខរបរដែលប្រើប្រាស់ប្រាក់កម្ចី
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
- មានអចលនទ្រព្យដាក់ធានាកម្ចី
សេវាកម្មកម្ចីជា ឯកត្តជន (ខ្នាតធំ)
កម្ចីឯកត្តជនខ្នាតធំ
ត្រូវបានបង្កើតឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់អិថិជន (ទាំងគ្រួសារ
និង សហគ្រាស) ដែលចង់ខ្ចីប្រាក់យកទៅពង្រីកមុខរបររបស់ខ្លួន ដូចជា
អាជីវកម្ម សេវាកម្ម កសិដ្ឋាន ដំណាំ ផលិតកម្ម សំណង់ ជាដើម។
លក្ខណសេវាកម្ម
- ទំហំកម្ចី អាចផ្តល់រហូតដល់ ៥០,០០០ ដុល្លារអាមេរិក
- រយៈពេលខ្ចីរហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ទាបសមរម្យ និង អាចសងត្រលប់វិញ តាមច្រើនរបៀប
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់ ជាមួយផលចំណេញជាក់លាក់មួយ
- មានទុនផ្ទាល់ខ្លួនយ៉ាងហោចណាស់២០% នៃមុខរបរដែលប្រើប្រាស់ប្រាក់កម្ចី
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំមានអចលនទ្រព្យដាក់ធានាកម្ចី
សេវាកម្មកម្ចីសម្រាប់កែលម្អគេហដ្ឋាន
ដើម្បីធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់អតិថិជន
ប្រាសាក់បានអភិវឌ្ឍសេវាកម្មកម្ចីឯកត្តជន សម្រាប់អតិថិជន
ខ្ចីយកទៅកែលម្អគេហដ្ឋានរបស់ខ្លួន។
លក្ខណសេវាកម្ម
- ទំហំកម្ចី អាចផ្តល់រហូតដល់ ៤០លានរៀល ឬ ៨០០,០០០បាត ឬ ២៥,០០០ ដុល្លារអាមេរិក
- រយៈពេលខ្ចីរហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ទាបសមរម្យ និង អាចសងត្រលប់វិញ តាមច្រើនរបៀប
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
- មានអចលនទ្រព្យដាក់ធានាកម្ចី
សេវាកម្មកម្ចីសម្រាប់ប្រើប្រាស់ផ្សេងៗ
សេវាកម្មកម្ចីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យអតិថិជន
ដែលមានប្រាក់ចំណូលទៀងទាត់សម្រាប់ យកទៅ
ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗដូចជា បង់ថ្លៃសាលា
ទិញសម្ភារប្រើប្រាស់ ក្នុងផ្ទះ.....។ល។
លក្ខណសេវាកម្ម
- ទំហំកម្ចី អាចផ្តល់រហូតដល់ ៤០លានរៀល ឬ ៨០០,០០០បាត ឬ ២៥,០០០ ដុល្លារអាមេរិក
- រយៈពេលខ្ចីរហូតដល់ ៣៦ ខែ
- អត្រាការប្រាក់ទាបសមរម្យ
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់ ឬមានការងារច្បាស់លាស់
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
- មានអចលនទ្រព្យដាក់ធានាកម្ចី
សេវាកម្មកម្ចីសម្រាប់សាងសង់ឡជីវឧស្ម័ន
សេវាកម្មកម្ចីនេះត្រូវបានបង្កើតឡើងនិងផ្តល់ឲ្យអតិថិជន
សម្រាប់សាងសង់ឡជីវឧស្ម័នដើម្បីប្រើ ប្រាស់ចំអិនអាហារ
និងប្រើជាអគ្គិសនីបំភ្លឺផ្ទះសំបែង។ គោលបំណងនៃកម្ចីនេះគឺ
ចូលរួមចំណែក ក្នុងការ កាត់បន្ថយនូវការកាប់បំផ្លាញ ព្រៃឈើ របស់ប្រជាជន។
លក្ខណសេវាកម្ម
- ទំហំកម្ចីត្រូវបានផ្តល់ជូនអតិថិជន រហូតដល់ ១,០០០ដុល្លារអាមេរិក។
- រយៈពេលខ្ចីរហូតដល់ ២៤ ខែ
- អត្រាការប្រាក់ទាបគឺ ១.២% ក្នុងមួយខែ និង អាចសងត្រលប់វិញ តាមច្រើនរបៀប
- មានលទ្ធភាពប្រមូលលាមកសត្វបាន យ៉ាងហោចណាស់ ២០ គីឡូក្រាម ក្នុងមួយថ្ងៃ
- មានអាសយដ្ឋានពិតប្រាកដក្នុងតំបន់ប្រតិបត្តិការរបស់ប្រាសាក់
- មានមុខរបរស្របច្បាប់ ជាមួយប្រាក់ចំណេញជាក់លាក់
- មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ
- មានអចលនទ្រព្យ ដាក់ធានាកម្ចី
- មានទីតាំងសមរម្យសម្រាប់ការសាងសង់ឡជីវឧស្ម័ន
សេវាកម្មកម្ចីផ្សេងៗទៀត
សេវាកម្មកម្ចីផ្សេងៗទៀត នឹងត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ ដើម្បីឆ្លើយទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។
ក. ឯកសារគាំទ្ររបស់អតិថិជន
- ច្បាប់ថតចំលងនៃអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតកូនសៀវភៅគ្រួសារឬឯកសារស្របច្បាប់នៅមានសុពលភាពផ្សេងៗទៀត
- ច្បាប់ដើម នៃប្លង់ដី
ខ. ដំណើរការផ្តល់កម្ចី
- អតិថិជនអាចទំនាក់ទំនងខ្ចីប្រាក់ពីប្រាសាក់បាន ដោយគ្រាន់តែទូរស័ព្ទមកកាន់មន្រ្តីឥណទាន (ឬ បុគ្គលិកពាក់ព័ន្ធផ្សេងៗ) ឬមកកាន់ការិយាល័យ ប្រាសាក់ដោយផ្ទាល់ ដែលមាន ទីតាំងនៅជិតគាត់បំផុត។
- មន្រ្តីឥណទាន (ឬ បុគ្គលិកពាក់ព័ន្ធផ្សេងៗ) នឹងចុះទៅជួបអតិថិជនដោយផ្ទាល់ដល់ផ្ទះ និងកន្លែងប្រកបអាជីវកម្មរបស់គាត់ បន្ទាប់មកនឹងជួយរៀបចំឯកសារកម្ចីដើម្បីដំណើរការ ផ្តល់កម្ចីជូន អតិថិជន។
- សេវាកម្មត្រូវបានផ្តល់ក្នុងលក្ខណៈសាមញ្ញ និង ឆាប់រហ័សបំផុត ដោយមិនគិតកំរៃអ្វីឡើយ IV. ផលិតផលបញ្ញើសន្សំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនាខែសីហា ឆ្នាំ ២០១០
ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសិទ្ធទទួលប្រាក់បញ្ញើសន្សំ (MDI)
បន្ថែមពីលើផលិតផល កម្ចី ដែលបាននឹងកំពុងផ្តល់អោយអតិថិជន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់អតិថិជន
ប្រាសាក់បានកែសំរួលផលិតផលគណនីមានកាលកំណត់ជាពីរប្រភេទផលិតផលគឺ
គណនី ចំរើនការប្រាក់ប្រចាំខែ និងគណនីចំរើនការប្រាក់ចុងគ្រា។
លោកអ្នកដែលមាន បំណងចង់ បានចំណូលការប្រាក់រៀងរាល់ខែសមស្របប្រើគណនីចំរើនការប្រាក់ប្រចាំខែ។
បើអតិថិជន ចង់ទទួលបានការប្រាក់កាន់តែខ្ពស់ជាងនេះទៅទៀតសូមជ្រើសរើសគណនីចំរើនការប្រាក់ចុងគ្រាដែលទូទាត់ការប្រាក់
និងប្រាក់ដើមជូនអតិថិជននៅចុងកាល កំណត់នៃការដាក់ប្រាក់។
ផ្ញើប្រាក់ជាមួយប្រាក់ ក្រៅពីភាពងាយស្រួល សុវត្ថិភាព និងការបំរើប្រកបដោយវិជ្ជាជីវៈ ប្រាសាក់ ថែមទាំងធ្វើការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៩.៧៥% ក្នុងមួយឆ្នាំ ហើយលោកអ្នកអាចជ្រើស រើសរយៈពេលដាក់ប្រាក់បញ្ញើចាប់ពី១ខែ ឡើងតាមតំរូវការលំហូរសាច់ប្រាក់របស់លោកអ្នក ។
គណនីសន្សំ
អតិថិជនអាចបើកគណនីសន្សំ ជាបុគ្គល សហគ្រាស ក្រុមហ៊ុន សមាគមន៏ អង្គការ ស្ថាប័ន រដ្ឋាភិបាល...។ល។ ដោយឥតគិតថ្លៃ។
បរិយាយលក្ខណៈផលិតផលការដាក់ប្រាក់ដំបូង និង សមតុល្យអប្បបរមា អតិថិជនអាចទទួលបានគណនីសន្សំ ដោយគ្រាន់តែដាក់ប្រាក់ដំបូង សម្រាប់បើកគណនី ត្រឹមតែ ២០០០០រៀល ឬ ៥ ដុល្លារ ឬ២០០បាត ប៉ុណ្ណោះ។ អតិថិជនត្រូវរក្សាសមតុល្យអប្បបរមានៃទឹកប្រាក់នៅក្នុងគណនី របស់ ខ្លួន មិនអោយតិចជាង៤០០០រៀល ឬ ១ដុល្លារអាមេរិក ឬ៤០បាត ដើម្បីឲ្យគណនីរបស់ខ្លួនអោយនៅមានដំណើរការ ។គោលបំណង ការដាក់ប្រាក់សន្សំជាមួយប្រាសាក់ គឺដើម្បីរៀបចំសាច់ប្រាក់សម្រាប់ប្រើប្រាស់ពេលមានតំរូវចាំបាច់ និងបន្ទាន់ សម្រាប់ព្យាបាលជំងឺ សម្រាប់ការសិក្សា ឬ និង ការផ្គត់ផ្គង់គ្រួសារ...។ល។អត្រាការប្រាក់
បើលោកអ្នកមានទឹកប្រាក់នៅក្នុងគណនីសន្សំរបស់លោកអ្នក នឹងទទួលបានការប្រាក់ ។ ពេលខ្លះ ការប្រាក់នេះកើន អាស្រ័យលើចំនួនទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នក ។ ទឹកប្រាក់នៅក្នុង គណនីសន្សំកាន់តែច្រើនទទួល បានការប្រាក់កាន់ច្រើន ។រូបបិយប័ណ្ណអត្រាការប្រាក់ដុល្លារអាមេរិក ២.៥០% ក្នុងមួយឆ្នាំរៀល ៣.០០% ក្នុងមួយឆ្នាំបាត ២.០០% ក្នុងមួយឆ្នាំការទទួលការប្រាក់ ការប្រាក់របស់អតិថិជនបង្គរប្រចាំថ្ងៃ និងទូទាត់ប្រចាំខែ ។ កូនសៀវភៅសន្សំ ផ្តល់ជូនអតិថិជន ដោយឥតគិតថ្លៃសម្រាប់បើកគណនីដំបូង និងពេលប្រើ អស់សន្លឹក ។ អតិថិជនត្រូវបង់ ៣ដុល្លារអាមេរិក ឬ សមមូលជាប្រាក់រៀល និងប្រាក់បាត សម្រាប់ការចេញសៀវភៅ សន្សំថ្មីបើបាត់ ឬ ខូចសៀវភៅ ។ការដាក់ / ដកប្រាក់ នៅគ្រប់ការិយាល័យOnlineរបស់ប្រាសាក់រៀងរាល់ម៉ោងធ្វើការ ។ ពន្ធ សម្រាប់និវេសនជនជាប់ពន្ធកាត់ទុក ៦%លើការប្រាក់ទទួលបាន ។
សម្រាប់អនិវេសនជនជាប់ពន្ធកាត់ទុក ១៤%លើការប្រាក់ទទួលបាន ។រូបបិយប័ណ្ណ គ្មានហានិភ័យលើអត្រាប្តូរប្រាក់ អតិថិជនអាចដាក់សន្សំជាប្រាក់រៀល ដុល្លារអាមេរិក និងប្រាក់បាត។ ប្រាក់បញ្ញើមានកាលកំណត់
ប្រាសាក់មានមានជំរើសជាច្រើនដើម្បំបំពេញតំរូវការខុសៗគ្នារួមមានៈ ការដាក់ បញ្ញើរយៈខ្លី ការបន្តការ ដាក់បញ្ញើជាការវិនិយោគឡើងវិញ និង ផែនការបង្កើនប្រាក់ចំណូលប្រចាំខែ។ គណនីមានកាលកំណត់អាច បើកដោយ ជាបុគ្គល សហគ្រាស ក្រុមហ៊ុន សមាគមន៏ អង្គការ ស្ថាប័នរដ្ឋាភិបាល...។ល។ ដោយឥតគិតថ្លៃ។ប្រភេទគណនីគណនីចំរើនការប្រាក់ប្រចាំខែគណនីចំរើនការប្រាក់ចុងគ្រារយៈពេលដុល្លាររៀលបាតដុល្លាររៀលបាត១ ខែ៤.៧៥%/ឆ្នាំ៥.២៥%/ឆ្នាំ-៤.៧៥%/ឆ្នាំ៥.២៥%/ឆ្នាំ-៣ ខែ៥.២៥%/ឆ្នាំ៦.២៥%/ឆ្នាំ៤.០០%/ឆ្នាំ៥.៥០%/ឆ្នាំ៦.៥០%/ឆ្នាំ៤.០០%/ឆ្នាំ៦ ខែ៦.២៥%/ឆ្នាំ៧.២៥%/ឆ្នាំ៥.០០%/ឆ្នាំ៦.៥០%/ឆ្នាំ៧.៥០%/ឆ្នាំ៥.០០%/ឆ្នាំ៩ ខែ៦.៧៥% ឆ្នាំ៧.៧៥% ឆ្នាំ៦.០០% ឆ្នាំ៧.០០% ឆ្នាំ៨.០០% ឆ្នាំ៦.០០% ឆ្នាំ១២ ខែ៧.៧៥%/ឆ្នាំ៩.៥០%/ឆ្នាំ៧.០០%/ឆ្នាំ៨.០០%/ឆ្នាំ៩.៧៥%/ឆ្នាំ៧.០០%/ឆ្នាំ
លក្ខណៈផ្សេងៗទៀតសម្រាប់គណនីមានកាលកំណត់ បរិយាយលក្ខណៈផលិតផលសមតុល្យអបប្បរមា អតិថិជន អាចទទួលបានគណនីបញ្ញើមានកាលកំណត់ ដោយគ្រាន់តែដាក់ ប្រាក់យ៉ាងតិច ២០០,០០០រៀល ឬ ៤,០០០បាត ឬ ៥០ ដុល្លារអាមេរិកប៉ុណ្ណោះ។ រយៈពេលនៃការដាក់បញ្ញើ អតិថិជនអាចជ្រើសរើសរយៈពេលសម្រាប់ការដាក់ប្រាក់បញ្ញើដែលត្រូវនឹងគោលបំណងវិនិយោគរបស់ខ្លួនរួមមានៈ រយៈពេល ១ខែ ៣ខែ ៦ខែ ៩ខែ និង ១២ខែ ។ការប្រាក់ ដោយសារតែអត្រាការប្រាក់កំណត់ថេរនៅពេលដាក់ប្រាក់បញ្ញើ អតិថិជនរីករាយទទួលបាននូវការប្រាក់ដោយ សុវត្ថិភាពសម្រាប់ពេញមួយកាលនៃប្រាក់បញ្ញើ ។ការទទួលការប្រាក់ អតិថិជនអាចជ្រើសរើសការទទួលយកការប្រាក់តាមជំរើសរបស់ខ្លួន ។ ការប្រាក់ទទួលបានប្រចាំខែសម្រាប់ គណនីចំរើនការប្រចាំខែ និងគណនីចំរើនការចុងគ្រាទូទាត់ការប្រាក់ជូនលោកអ្នកនៅពេលដល់កាលកំណត់ ។ការបន្តគណនី គណនីមានកាលកំណត់ អាចបន្តដោយស្វ័យប្រវត្តិ ឬ បន្តដោយមានការជូនដំណឹងទៅតាមការជ្រើសរើសរបស់ អតិថិជន។ការបិទគណនីមុនកាលកំណត់ ប្រាសាក់រក្សាសិទ្ធក្នុងអនុញ្ញាត ឬ មិនអនុញ្ញាតអោយអតិថិជនបិទ គណនីមុនកាលកំណត់ ។ អតិថិជនអាចនឹងត្រូវបានតំរូវបង់ថ្លៃសេវា សម្រាប់ការបិទគណនីមុនកាលកំណត់នោះ ។ ពន្ធ សម្រាប់និវេសនជនជាប់ពន្ធកាត់ទុក ៦%លើការប្រាក់ទទួលបាន ។
សម្រាប់អនិវេសនជនជាប់ពន្ធកាត់ទុក ១៤%លើការប្រាក់ទទួលបាន ។អត្ថប្រយោជន៏ផ្សេងៗ គ្មានហានិភ័យលើអត្រាប្តូរប្រាក់ អតិថិជនអាចដាក់សន្សំជាប្រាក់រៀល ដុល្លារអាមេរិក និង ប្រាក់បាត ។
ប្រហែលជាអាចទទួលេសវាឥណទាន ដោយយកប្រាក់បញ្ញើនេះជាទ្រព្យ តម្កល់ ។ជាមួយនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានដ៏ទំនើប ប្រាសាក់បានផ្តល់នូវសេវាកម្មផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន ដោយអាចអោយ អតិថិជនអាចផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយ នៅក្នុងបណ្តាញ ប្រតិបតិ្តការរបស់ប្រាសាក់ទូទាំង២៤ ខេត្ត/ក្រុងសម្រាប់ទូទាត់ការចំណាយផ្សេងៗ ឬសងប្រាក់កម្ចី ដាក់ប្រាក់ និង ដកប្រាក់ ដែលចាំបាច់សម្រាប់ប្រតិបត្តិការជាប្រចាំថ្ងៃរបស់ខ្លួន។ ជឿជាក់លើសេវាកម្មរបស់ប្រាសាក់ នោះអតិថិជននឹងមិនចំណាយប្រាក់ច្រើនសម្រាប់ការថែរក្សាគណនី ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដទៃឡើយ ហើយអតិថិជននឹងទទួលបានអត្ថប្រយោជន៏ការបំរើរបស់ប្រាសាក់ប្រកបដោយ ជំនាញនិង វិជ្ជាជីវៈក្នុងផ្នែកនេះ ។សេវាកម្មប្តូរប្រាក់ប្រាសាក់ផ្តល់នូវសេវាកម្មប្តូរប្រាក់នៅការិយាល័យសម្រាប់រូបបិយប័ណ្ណជាប្រាក់រៀល ដុល្លារអាមេរិក និង ប្រាក់បាត។ សេវាកម្មនេះផ្តល់សម្រាប់តែអតិថិជន (អ្នកខ្ចីប្រាក់ និងដាក់ប្រាក់បញ្ញើសន្សំ) របស់ប្រាសាក់តែប៉ុណ្ណោះ។
អត្រាប្តូរប្រាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ជារៀលរូបបិយប័ណ្ណទិញលក់ដុល្លារអាមេរិក៤,០៤០ ៤,០៧០ បាត១២៧ ១៣០
1-ការផ្តល់ឥណទាន ដោយមិនមានការរើសអើង
បុគ្គលិក ប្រាសាក់ ត្រូវផ្តល់ឥណទាន ដោយផែ្អកលើសមត្ថភាពសងរបស់អតិថិជន ដោយមិនមានការរើសអើង និងមិនមានប្រកាន់អំពីព៌ណសំប្បុ សាសនា ឬនិន្នាការអ្វីឡើយ។
2-ការផ្តល់ឥណទានមិនឱ្យលើសពីសមត្ថភាពសងរបស់អតិថិជន
បុគ្គលិក្របាសាក់ ត្រូវមានវិធានការ និងគោរពតាមគោលការណ៏ឥណទានឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថា ឥណទានដែលនឹងត្រូវផ្តល់ឱ្យអតិថិជនតែក្នុងករណី ដែលអតិថិជនមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់តែប៉ុណ្ណោះ ហើយត្រូវធានាថាឥណទានដែលបានផ្តល់នឹងមិនធ្វើឱ្យអតិថិជនជួបនូវបញ្ហាដោយជំពាក់បំណុល លើសពីសមត្ថភាពសងឡើយ។ បុគ្គលិកប្រាសាក់ ត្រូវណែនាំនិងបង្ហាញអតិថិជនឱ្យបានច្បាស់លាស់អំពីផលវិបាកផ្សេងៗ ដែលបណ្តាលមកពីការ ប្រើប្រាស់់ឥណទានមិនត្រឹមត្រូវ និងការខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន។
3-ការប្រាស្រ័យទាក់ទងប្រកបដោយតម្លាភាព
បុគ្គលិកប្រាសាក់ត្រូវផ្តល់ពត៌មានប្រកបដោយតម្លាភាពអំពី លក្ខខណ្ឌនៃផលិតផល ដែលរួមមាន អត្រាការប្រាក់ អត្រាពិន័យ និងកំរៃផ្សេងៗ ដោយពន្យល់បង្ហាញ និងធានាថា អតិថិជនយល់ពត៌មានទាំងនោះច្បាស់សាល់ ដោយពុំមានលាក់កំបាំង ផ្នែកណាមួយឡើយ។
4-ការប្រមូលបំណុលប្រកបដោយកាយវិការសុភាពរាបសារ និងសកម្មភាពសមស្រប
ក្នុងការដោះស្រាយ និងទារបំណុលយឺតយ៉ាវ បុគ្គលិកប្រាសាក់ត្រូវជៀសវាងជាដាច់ខាតការប្រើពាក្យសំដី និងកាយវិការមិនសមរម្យ ឬមានលក្ខណៈ រំលោភបំពាន ឬបង្ខិតបង្ខំហួសហេតុ។ ដំណើរការនៃការប្រមូលបំណុល ត្រូវតែធ្វើឡើងដោយគេរាពទៅតាមនិតិវិធីនៃការប្រមូលបំណុលដែលស្របទៅតាមផ្លូវច្បាប់ និង មានសុពលភាពអាចអនុវត្តតាមផ្លូវច្បាប់បាន ។
5-ការគោរពក្រមសីលធម៌និងវិជ្ជាជីវ
បុគ្គលិក ប្រាសាក់ គ្រប់រូប ត្រូវមាន្រកមសីលធម៌ខ្ពស់ នៅក្នុងការប្រាស្រយ័ទាក់ទងជាមយួអតិថិជន។ បុគ្គលិកប្រាសាក់គ្រប់រូបត្រូវធានាថា មិនមាន ការប្រព្រិត្តិអំពើពុករលួយ ការកេងបន្លំផ្សេងៗ និងការប្រព្រិត្តមិនសមរម្យចំពោះអតិថិជន ដែលប្រាស់ចាកពីក្រមសីលធម៌ និងច្បាប់។ ការកែតំរូវត្រូវធ្វើឱ្យ បានទាន់ពេល បើសិនជាករណី ខាងលើកើតមានឡើង។
6-ការឆ្លើយតបចំពោះបណ្តឹងតវ៉ារបស់អតិថិជន
បុគ្គលិក ប្រាសាក់ ត្រូវឆ្លើយតបឱ្យទាន់ពេល ចំពោះការតវ៉ាពីសំណាក់អតិថិជន ឬ ចំពោះបញ្ហាដែលអតិថិជនជួបប្រទះ។
7-ការរក្សាការសំងាតរបស់អតិថិជន
បុគ្គលិក ប្រាសាក់ ត្រូវរក្សាឱ្យបាននូវការសំងាត់របស់អតិថិជន ហើយមិនត្រូវប្រើប្រាស់ ទិន្នន័យរបស់ អតិថិជនក្នុងគោលបំណងផ្សេងៗ ដោយគ្មានការអនុញ្ញាត ពីអតិថិជននិង ស្ថាប័នជាដាច់ខាត ។
VII. គោលដៅសង្គម
គោលដៅសង្គមទី១-អតិថិជនគោលដៅ
១-សហគមន៍ជនបទអតិថិជននៅសហគមន៍ជនបទ គឺជាក្រុមគ្រួសារអ្នកភូមិ ដែលមានសមត្ថភាពក្នុងការ សងត្រលប់កម្ចីមកវិញ មានទីលំនៅ នៅតាមជនបទ ដែលស្ថិតនៅ ក្រៅតំបន់ជាយក្រុង នៃក្រុងរបស់ខេត្ត និមួយៗ (ដែលស្រុកទាំងមូលហៅថា ក្រុង) ស្រុកទាំងអស់ នៃរាជធានី ភ្នំពេញ ខេត្តទាំងមូល នៃខេត្តព្រះសីហនុ កែប និង ប៉ៃលិន។២-សហគ្រាសខ្នាតតូចអតិថិជនដែលជាសហគ្រិន គឺសហគ្រាសខ្នាតតូចទាំងឡាយណាដែលមាននិយោជិក តិចជាង ១១នាក់ ឬ ទ្រព្យសកម្មស្មើនឹង ៥០.០០០ ដុល្លារ។គោលដៅសង្គមទី២-បំពេញតំរូវការរបស់អតិថិជន
គោលបំនងរបស់យើង គឺផ្តល់សេវាហិរញ្ញវត្ថុដែលមានដូចជា ឥណទាន និង ប្រាក់សន្សំ ដើម្បីបំពេញតំរូវការរបស់អតិថិជន និងសេវាហិរញ្ញវត្ថុផ្សេងៗ ទៀតដែលអាចនឹងអនុញ្ញាត ដោយច្បាប់។
គោលដៅសង្គមទី៣-ធ្វើអោយមានបំលាស់ប្តូរចំពោះអតិថិជនគោលដៅ
គោលដៅសង្គមទី៣របស់យើង គឺដើម្បីធ្វើអោយប្រសើរឡើងនៃកំរិតជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ តាមរយៈការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
VIII. សំនួរ និង ចំលើយ
No comments:
Post a Comment