
ស្របតាមចក្ខុវិស័យផែនការយុទ្ធសាស្ត្រ
វិស័យអប់រំ ២០០៩-២០១៣ ក្រសួង អយក
បានផ្ដួចផ្ដើមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន
និងសារគមនាគមន៍ (បពស) ឲ្យកាន់តែទូលំទូលាយ ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំសម្រាប់ទាំងអស់គ្នានៅគ្រប់
កម្រិតសិក្សា
និងដើម្បីកសាងកម្លាំងពលករប្រកបដោយសមត្ថភាពខាងបច្ចេកវិទ្យា
និងសមត្ថភាពវិភាគពិចារណាជូនប្រទេសជាតិ ។
នៅឆ្នាំ ២០០៣ ក្រសួង អយក
បានផ្ដើមដំណើរការកសាងគោលនយោបាយសំដៅកែលម្អគុណភាពអប់រំតាមរយៈការ
ប្រើប្រាស់ បពស ។ នៅខែមករា ឆ្នាំ ២០០៥
ក្រសួងបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការឯកសារ "គោលនយោបាយ
និងយុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន
និងសារគមនាគមន៍ក្នុងការអប់រំនៅកម្ពុជា" ។ ឯកសារគោលនយោបាយនេះ
ត្រូវបានចាត់ទុកជាគោលនយោបាយជាតិសម្រាប់តម្រង់ទិសដៅការប្រើប្រាស់
បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ ហើយឯកសារនេះ
ក៏បានកំណត់នូវសកម្មភាពចម្បងៗដែលក្រសួង អយក ត្រូវបំពេញ
ដើម្បីឲ្យការធ្វើសមាហរណកម្មបច្ចេកវិទ្យាទាំងនេះក្នុងការរៀន
និងបង្រៀននៅគ្រប់អនុវិស័យអប់រំអាចសម្រេចទៅបានដោយជោគជ័យ ។
ក្រោមជំនួយបច្ចេកទេសរបស់អង្គការ
យូណេស្កូ កិច្ចការកសាងឯកសារ "ផែនការគោលស្ដីពីបច្ចេកវិទ្យា ព័ត៌មាន
និងសារគមនាគមន៍ក្នុងវិស័យអប់រំ ២០០៩‑២០១៣" បានចាប់ផ្ដើមនៅឆ្នាំ
២០០៧ ដែលជាផ្នែកមួយនៃកម្មវិធីសាលារៀនបើកចំហ
ដែលជាកម្មវិធីកើតចេញពីកិច្ចសហប្រតិបត្តិការដ៏មានមហិច្ឆតាមួយ
រវាង ក្រសួង អយក និងវិទ្យាស្ថានបើកទូលាយ ។
កម្មវិធីនេះសំដៅកសាងផែនការប្រើប្រាស់ បពស
នាពេលអនាគតនៅក្នុងក្រសួង អយក
ដោយចាប់ផ្ដើមពីការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ
និងការធ្វើវិក្រឹតការគ្រូបង្រៀន
ការសិក្សាវិភាគពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធ
ការត្រៀមរៀបចំរចនាសម្ព័ន្ធ និងយន្តការដែលក្រសួងត្រូវការជាចាំបាច់
ការបណ្ដុះបណ្ដាលមន្ត្រីក្រសួង ការតភ្ជាប់បណ្ដាញ
និងការអភិវឌ្ឍមាតិកាអប់រំសម្រាប់ការបង្រៀនទៅតាមសាលារៀន
និងការបណ្ដុះបណ្ដាលគ្រូបង្រៀន ។ កម្មវិធីនេះ
ក៏មានបញ្ចូលនូវការសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាដែលសក្ដិសមនឹង
ការប្រើប្រាស់នៅតាមថ្នាក់រៀននៅកម្ពុជា
ដោយផ្ដោតការចាប់អារម្មណ៍ជាពិសេសទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់
ថាមពលអគ្គិសនីតិចតួច ដើម្បីឲ្យការប្រើប្រាស់មាននិរន្តរភាព ។
ផែនការ គោលនេះបែងចែកការងារជាប្រាំផែនសំខាន់ៗគឺ ៖ ការអប់រំចំណេះទូទៅ ការអប់រំឧត្ដមសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្រៀន ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ និងការគ្រប់គ្រង បពស នៅថ្នាក់់ក្រសួង ។ ផែននីមួយៗសុទ្ធតែមានវត្ថុបំណងដ៏មានមហិច្ឆតា ប៉ុន្តែវត្ថុបំណងទាំងនេះអាចនឹងសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ។
ផែនការ គោលនេះបែងចែកការងារជាប្រាំផែនសំខាន់ៗគឺ ៖ ការអប់រំចំណេះទូទៅ ការអប់រំឧត្ដមសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្រៀន ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ និងការគ្រប់គ្រង បពស នៅថ្នាក់់ក្រសួង ។ ផែននីមួយៗសុទ្ធតែមានវត្ថុបំណងដ៏មានមហិច្ឆតា ប៉ុន្តែវត្ថុបំណងទាំងនេះអាចនឹងសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ។
ទាញយកឯកសារ
ឯកសារជាភាសាអង់គ្លេស ៖
ឯកសារជាភាសាខ្មែរ ៖
No comments:
Post a Comment