
ការអប់រំសម្រាប់គោលដៅអភិវឌ្ឍជាតិប្រកប
ដោយចីរភាពទាមទារឱ្យយើងយកចិត្តទុកដាក់បនែ្ថមទៀតដល់ការជំរុញនិង
ធើ្វឱ្យប្រសើរឡើងដល់យុទ្ធសាស្ត្រអប់រំនានា
និងចអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ
នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។បច្ចុប្បន្នដោយនៅ
ខ្វះខាត ផ្នែកធនធានការអប់រំ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា
នៅតែផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការបង្រៀនច្រើនជាងការ
ស្រាវជ្រាវនិង ផ្តល់សេវាកម្មវិជ្ជាជីវៈជំនាញ។
ការកសាងវប្បធម៌ស្រាវជ្រាវក្នុងវិស័យអប់រំ គឺជានិន្នាការ
ថ្មីមួយដែលត្រូវមានការជំរុញលើកទឹកចិត្តបំផុត
សំដៅការកសាងធនធានមនុស្សកម្រិត ខ្ពស់នៅកម្ពុជា
ដោយមានគំនិតច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ ប្រកបដោយ
សមត្ថភាព ការត្រិះរិះត្រឹមត្រូវ និងសកម្មភាពជាវិជ្ជមាន។
គ្រឹះស្ថានឧត្តមសិក្សាគប្បីត្រូវបាន
ផ្តល់នូវកាលានុវត្តភាព
និងការលើកទឹកចិត្តជំរុញការស្រាវជ្រាវសម្រាប់និស្សិត
សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ បន្តជំរុញរៀបចំការ
ផ្តល់សេវាកម្មស្រាវជ្រាវនិងវិជ្ជាជីវៈជំនាញ
ចូលរួមក្នុងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រនានា ក្នុង
និងក្រៅប្រទេស ច្បាប់ស្តីពីការអប់រំ មាត្រា១៨
វាក្យខណ្ឌទី២ចែងថា៖ « ការអប់រំឧត្តមសិក្សាត្រូវ
បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ
និងជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌
និងសង្គម ដើម្បីឱ្យមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌
គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតី សហគ្រិនភាព
សម្រាប់អភិវឌ្ឍ ប្រទេសជាតិ។ » និងមាត្រា២៨
វាក្យខណ្ឌទី១ចែងថា៖ « រដ្ឋត្រូវលើកកម្ពស់និងគាំទ្រ
ដល់ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍការច្នៃប្រឌិត
និងការផលិតដែលមានលក្ខណៈវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាសម្រាប់ការអប់រំដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម
និង ស្របតាមសាកលភាវូបនីយកម្មដើម្បីលើកស្ទួយសមត្ថភាពធនធានមនុស្ស
និងជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ »
ច្បាប់នេះបានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍នៃការស្រាវ
ជ្រាវក្នុងវិស័យអប់រំ
ដែលជាចលករគន្លឹះមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និង
សង្គមប្រកបដោយចីរភាព។
គោលនយោបាយស្តីពីការអភិវឌ្ឍការ
ស្រាវជ្រាវក្នុងវិស័យអប់រំនឹងនាំមកនូវដំ
ណាក់កាលមួយថ្មីក្នុងការធើ្វកំណែទម្រង់ឧត្តមសិក្សា
ដើម្បីពង្រឹងគុណភាពអប់រំនៅ កម្ពុជា
សំដៅនាំធនធានមនុស្សរបស់ប្រទេសជាតិឈានចូលដោយរលូនទៅក្នុងបរិបទ
សាកលភាវូបនីយកម្ម
និងក្នុងការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជានិងពិភព លោក។
Download Files
English language Document :
Khmer language Document :
No comments:
Post a Comment