Contents
១. វត្ថុបំណង
អនុកម្មវិធីនេះមានវត្ថុបំណង
បន្តពង្រីកការចូលរៀននៅកម្រិតក្រោយមធ្យមសិក្សា
និងធានាឱ្យបាននូវការអភិវឌ្ឍធនធានបញ្ញា
និងការផ្តល់ធនធានមនុស្សប្រកបដោយគុណភាព
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម
និងសេដ្ឋកិច្ចកម្ពុជា។
សមធម៌នៃការចូលរៀនត្រូវបានពង្រីកតាមរយៈកម្មវិធីអាហារូបករណ៍
សម្រាប់សិស្សអាទិភាព(សិស្សពូកែ សិស្សក្រីក្រ
សិស្សមកពីតំបន់ដាច់ស្រយាល និងសិស្សនារី)។ អាទិភាពមួយចំនួន
នឹងត្រូវបានផ្តល់ដល់សិស្សដែលចុះឈ្មោះសម្រាប់ជំនាញដែលពាក់ព័ន្ធ
តិចតួចទៅនឹងទីផ្សារតែមានប្រយោជន៍ច្រើនចំពោះសង្គមជាពិសេសផ្នែក
អប់រំសុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ
និងគណិតសាស្ត្រ ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
- បង្កើនកាលានុវត្តភាពនៃការចូលរៀនប្រកបដោយសមធម៌នៅឧត្តមសិក្សា តាមរយៈការបង្កើនចំនួន អាហារូបករណ៍សម្រាប់សិស្សអាទិភាព (សិស្សពូកែ សិស្សក្រីក្រ សិស្សមកពីតំបន់ដាច់ស្រយាល និងសិស្សនារី) និងការជំរុញឲ្យមានភាពជាដៃគូរវាងសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍ។
សកម្មភាពគោលនយោបាយ ៖
- កសាងរបាយការណ៍ចំណាយប្រចាំឆ្នាំអំពីចំនួននិស្សិតអាហារូបករណ៍ ចុះឈ្មោះចូលរៀននៅ តាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចាប់ពីឆ្នាំ២០១០ តទៅ ។
- សាងផែនការសម្រាប់ពង្រីកគ្រឹះស្ថានឧត្តមសិក្សាជាជំហានៗ និង សម្រាប់កម្មវិធីជំនាញ អាទិភាព ដូចជាផ្នែកអប់រំ សិល្បៈ មនុស្សសាស្ត្រ សុខាភិបាល កសិកម្ម វិស្វកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង គណិតសាស្ត្រ នៅឆ្នាំ ២០១១ ។
- រៀបចំគោលការណ៍រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រីកកម្មវិធីអាហារូបករណ៍នៅឧត្តមសិក្សាចាប់ពី ១៥% ឡើងទៅនៃចំនួនសិស្ស ប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១១។ គោលការណ៍នេះ នឹងបញ្ចូលនូវ ប្រាក់អាហារូបករណ៍ សម្រាប់គាំទ្រជីវភាពសិក្សារបស់និស្សិតអាហារូបករណ៍ ។
- កសាងគោលនយោបាយអភិវឌ្ឍមូលដ្ឋានសម្ភាររូបវ័ន្តនៅឧត្តមសិក្សា រួមបញ្ចូលទាំង ហេដ្ឋា រចនាសម្ព័ន្ធ និងអន្តេវាសិកដ្ឋាន ចាប់ពីឆ្នាំ ២០១២។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅឧត្តមសិក្សា តាមរយៈការអនុវត្ត វិធីសាស្ត្របង្រៀនបច្ចុប្បន្នភាព ការអភិវឌ្ឍកម្មវិធីសិក្សា និងការបំពាក់មូលដ្ឋានសម្ភាររូបវ័ន្ត ។
សកម្មភាពគោលនយោបាយ ៖
- កសាងក្របខណ្ឌអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ឧត្តមសិក្សា ដោយពិចារណាលើសមត្ថភាពនៃ គ្រូបង្រៀននៅឧត្តមសិក្សា ទីផ្សារការងារ និង តម្រូវការរបស់ជាតិ នៅឆ្នាំ២០១២។
- អភិវឌ្ឍក្របខណ្ឌគុណវុឌ្ឍិសម្រាប់ឧត្តមសិក្សា នៅឆ្នាំ ២០១២។
គោលនយោបាយទី៣៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
- អភិវឌ្ឍសមត្ថភាពមន្ត្រី និង កែលម្អការគ្រប់គ្រងស្ថាប័នឧត្តមសិក្សា តាមរយៈការបណ្តុះបណ្តាល ការលើកទឹកចិត្ត ការកែទម្រង់ស្ថាប័ន និងការគ្រប់គ្រងហិរញ្ញវត្ថុដែលផ្តល់ស្វ័យភាពប្រតិបត្តិ កាន់ តែច្រើនដល់គ្រឹះស្ថានឧត្តមសិក្សា។
សកម្មភាពគោលនយោបាយ ៖
- កសាងគោលនយោបាយនិងចក្ខុវិស័យអភិវឌ្ឍឧត្តមសិក្សាក្នុងឆ្នាំ២០២០ បញ្ចប់នៅឆ្នាំ ២០១០។
- កសាងគោលការណ៍ ឧបករណ៍ និងយន្តការពិនិត្យតាមដាននិងវាយតម្លៃសមិទ្ធកម្មនៃការ បំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា នៅឆ្នាំ២០១០។
- កសាងបទដ្ឋានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិនិត្យឡើងវិញលើរចនាសម្ព័ន្ធការ គ្រប់គ្រងបច្ចុប្បន្ននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឲ្យស្របតាមច្បាប់ស្តីពីការអប់រំ នៅឆ្នាំ ២០១១។
- កសាងផែនការអភិវឌ្ឍសមត្ថភាពបុគ្គលិករដ្ឋបាល និងគ្រូបង្រៀននៅឧត្តមសិក្សា ឆ្នាំ ២០១១។
- កសាងគោលការណ៍ណែនាំ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍគ្រឹះស្ថានឧត្តម សិក្សាដោយផ្សារភ្ជាប់នឹងប្រព័ន្ធ HEMIS នៅឆ្នាំ២០១១។
- កសាងគោលការណ៍សម្រាប់អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុនៃគ្រឹះស្ថានឧត្តមសិក្សានៅឆ្នាំ២០១២។
- រៀបចំឲ្យមានសាកលវិទ្យាល័យពេញលេញចំនួន ២ នៅឆ្នាំ២០១៣ ។
៣. សូចនាករ និងចំណុចដៅ
- ចំនួននិស្សិតចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សាកើនពី ១៣៧០០០ នាក់ នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅដល់ ១៩៥៦១៧ នាក់ ក្នុងនោះ ៤០% ជានិស្សិតស្រី នៅឆ្នាំ ២០១៣-២០១៤ ។
- ចំនួននិស្សិតចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ កើនពី ៤៦៣៩៥ នាក់ នៅឆ្នាំ សិក្សា ២០០៨-២០០៩ ទៅដល់ ៨៤០៣៥ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។
- ចំនួននិស្សិតចូលរៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យានៅគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ២៥% ចាប់ពីឆ្នាំសិក្សា ២០០៨-២០០៩ ដល់ឆ្នំាសិក្សា ២០១៣-២០១៤។ ។
- ស្ថានភាពនៃបុគ្គលិកគ្រឹះស្ថាន ឧត្តមសិក្សាត្រូវបានកែលម្អរៀងរាល់ឆ្នាំ ដោយការបន្ថែមបុគ្គលិកដែលត្រឡប់មកពីការសិក្សានៅបរទេស ។ ធ្វើរបាយការណ៍ពីចំនួនអ្នកមានសញ្ញាបត្រ បរិញ្ញាជាន់ខ្ពស់ និងបណ្ឌិតដែលមានគុណភាពពិតប្រាកដ ។
- ប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សានឹងចាប់ដំណើរការពីឆ្នាំសិក្សា ២០១១-២០១២ ។
- សាកលវិទ្យាល័យពេញលេញចំនួន ០២ ចាប់ដំណើរការនៅឆ្នាំសិក្សា ២០១៣-២០១៤។
៤. កម្មវិធី និងសកម្មភាពចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាសម្រាប់ដំណើរការ និងសកម្មភាពស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សាក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ថវិកាទាំងនេះត្រូវផ្អែកលើចំនួននិស្សិតអាហារូបករណ៍ និងតម្លៃសិក្សានៃនិស្សិតម្នាក់តាមកម្មវិធីនីមួយៗ។
- ពិនិត្យតាមដាននិងវាយតម្លៃលើការគ្រប់គ្រងការងារបណ្តុះបណ្តាល និងពង្រឹងគុណភាពនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
- ផ្តល់ថវិកាពង្រឹងប្រព័ន្ធចុះឈ្មោះចូលរៀន ប្រព័ន្ធព័ត៌មានគ្រប់គ្រង និងការស្រាវជ្រាវ។
- បន្តប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលកំពុងដំណើរការឲ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
- ផ្តល់មូលដ្ឋានសម្ភារៈសម្រាប់ការបង្រៀននិង ការរៀនសំដៅពង្រីកកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យានិងគណិតវិទ្យា នៅគ្រឹះស្ថានឧត្តមសិក្សា ។
- អភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងឧត្តមសិក្សា ដោយរួមបញ្ចូលទាំងកម្មវិធីកុំព្យូទ័រហិរញ្ញវត្ថុ។
- កសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតមកពីខេត្ត ពិសេសសម្រាប់និស្សិតនារី ។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- សិក្សាស្រាវជ្រាវអំពីការងារ នៃនិស្សិតបញ្ចប់ការសិក្សា។
- សិក្សានិងវាយតម្លៃអំពីលទ្ធភាពបង្កើតសាកលវិទ្យាល័យពេញលេញកម្រិតខ្ពស់ ឲ្យស្របតាមបរិបទឧត្តមសិក្សាកម្ពុជា តាមរយៈការរៀបចំឯកសារទស្សនទាន និងការសិក្សាអំពីសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិ ។
- អភិវឌ្ឍសមត្ថភាពបុគ្គលិក និងពង្រីកកម្មវិធីនានា ដើម្បីឈានទៅសាកល្បងអនុវត្តសាកល វិទ្យាល័យចំនួន ០២។
- សិក្សាលទ្ធភាពក្នុងការអនុវត្តប្រព័ន្ធឥណទានកម្ចី (credit loan scheme) ក្នុងសហប្រតិបត្តិការជាមួយភ្នាក់ងារឥណទានក្នុងស្រុក ។
- ផ្តល់កញ្ចប់ថវិកា (block grant) ទៅតាមចំនួននិស្សិតអាហារូបករណ៍រដ្ឋ ជាពិសេសនិសិ្សតអាទិភាព (និស្សិតស្រី និស្សិតក្រីក្រ និងនិស្សិតមកពីតំបន់ជួបការលំបាក) ដល់ គ្រឹះស្ថានឧត្តមសិក្សា ដោយផ្តោតលើកម្មវិធីសិក្សាមានប្រយោជន៍ ចំពោះសង្គមជាពិសេស ផ្នែកអប់រំសុខាភិបាល កសិកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងគណិតសាស្ត្រ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០១១។
- អភិវឌ្ឍសមត្ថភាពគ្រូបង្រៀននៅ ឧត្តមសិក្សា ដោយការផ្តល់អាហារូបករណ៍ទៅសិក្សា នៅក្នុងប្រទេស និងនៅបរទេសនិងសកម្មភាពស្រាវជ្រាវ ។
- ផ្តល់ជំនួយការបច្ចេកទេសសម្រាប់ការដំណើរការអភិវឌ្ឍវិស័យឧត្តមសិក្សា។
- បញ្ជូននិស្សិតទៅសិក្សានៅបរទេសស្ថិតក្រោមកម្មវិធីសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
ថវិកាសម្រាប់ការគាំទ្រ
និងដំណើរការគ្រឹះស្ថានសិក្សាត្រូវគ្រប់គ្រងផ្ទាល់ដោយគ្រឹះស្ថាន
ឧត្តមសិក្សា ។
នាយកដ្ឋានឧត្តមសិក្សានឹងទទួលខុសត្រូវលើការពង្រឹងគុណភាពអប់រំ
និងការពិនិត្យតាមដាន ។
នាយកដ្ឋានឧត្តមសិក្សានឹងទទួលខុសត្រូវលើការរៀបចំផែនការ
យុទ្ធសាស្ត្រផ្នែកឧត្តមសិក្សា
ក្របខណ្ឌនៃការធ្វើផែនការប្រចាំឆ្នាំដោយរាប់បញ្ចូលអាទិភាពចំណាយ
សម្រាប់អាហារូបករណ៍
និងការបែងចែកថវិកាទៅដល់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ។
គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំផែនការការងារប្រចាំឆ្នាំ
ដោយរាប់បញ្ចូលការកែលម្អចំណុចដៅផែនការសកម្មភាព និងគម្រោងថវិកា ។
នាយក ដ្ឋានឧត្តមសិក្សានឹងធ្វើការពិនិត្យតាមដានផលប៉ះពាល់វឌ្ឍនភាព ការងារលទ្ធផល សិក្សារបស់និស្សិត ប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា និងបញ្ហាផ្សេងទៀត ។ របាយការណ៍ពិនិត្យតាមដានត្រូវដាក់ជូនទៅថ្នាក់ដឹកនាំក្រសួងទទួល បន្ទុកឧត្តមសិក្សា ។ របាយការណ៍ប្រចាំឆ្នាំត្រូវរួមបញ្ចូលវិធានការសម្រាប់ការបំពេញ ការងារ ដែលត្រូវបានស្នើដោយគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ការកែលម្អនៅ ក្នុងផែនការការងាររបស់ខ្លួន ។
ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តគោលនយោបាយវិមជ្ឈការក្នុងការគ្រប់គ្រងផ្នែក ឧត្តមសិក្សាតាមរយៈការជំរុញគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងរបស់ខ្លួនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ លក្ខណៈពិសេសដែលរំពឹងទុក គឺការបង្កើតក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពការបោះផ្សាយឯកសារ ហិរញ្ញវត្ថុ លទ្ធផលសិក្សា និងការពណ៌នាភារកិច្ចសម្រាប់បុគ្គលិកម្នាក់ៗក្នុងការគ្រប់គ្រង ។
នាយក ដ្ឋានឧត្តមសិក្សានឹងធ្វើការពិនិត្យតាមដានផលប៉ះពាល់វឌ្ឍនភាព ការងារលទ្ធផល សិក្សារបស់និស្សិត ប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រឹះស្ថានឧត្តមសិក្សា និងបញ្ហាផ្សេងទៀត ។ របាយការណ៍ពិនិត្យតាមដានត្រូវដាក់ជូនទៅថ្នាក់ដឹកនាំក្រសួងទទួល បន្ទុកឧត្តមសិក្សា ។ របាយការណ៍ប្រចាំឆ្នាំត្រូវរួមបញ្ចូលវិធានការសម្រាប់ការបំពេញ ការងារ ដែលត្រូវបានស្នើដោយគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ការកែលម្អនៅ ក្នុងផែនការការងាររបស់ខ្លួន ។
ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តគោលនយោបាយវិមជ្ឈការក្នុងការគ្រប់គ្រងផ្នែក ឧត្តមសិក្សាតាមរយៈការជំរុញគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងរបស់ខ្លួនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ លក្ខណៈពិសេសដែលរំពឹងទុក គឺការបង្កើតក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពការបោះផ្សាយឯកសារ ហិរញ្ញវត្ថុ លទ្ធផលសិក្សា និងការពណ៌នាភារកិច្ចសម្រាប់បុគ្គលិកម្នាក់ៗក្នុងការគ្រប់គ្រង ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | ២០០៩ | ២០១០ | ២០១១ | ២០១២ | ២០១៣ |
១. កម្មវិធីថវិកាចរន្ត | 3249.0 | 3493.0 | 15121.9 | 27310.0 | 40568.0 |
កម្មវិធីអាហារូបករណ៍សម្រាប់គ្រឹះស្ថានឧត្តមសិក្សា | 2895.0 | 3163.0 | 13610.0 | 24579.0 | 36544.0 |
កម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់ការចុះឈ្មោះចូលរៀន | 88.5 | 75.9 | 347.7 | 628.1 | 933.8 |
ការបោះពុម្ពសៀវភៅ | 9.2 | 20.5 | 105.8 | 191.2 | 248.2 |
ការពិនិត្យតាមដាននិងវាយតម្លៃនិងពង្រឹងគុណភាព | 256.3 | 233.6 | 1058.4 | 1911.7 | 2842 |
២. កម្មវិធីមូលធន | 0 | 1207.8 | 6630.0 | 6332.5 | 6332.5 |
ការវិនិយោគ | 0 | 0 | 297.5 | 0 | 0 |
កិច្ចសហប្រតិបត្តិការបច្ចេកទេស | 0 | 1207.8 | 6332.5 | 6332.5 | 6332.5 |
ធនធានសរុប | 3249.0 | 4700.8 | 21751.9 | 33642.5 | 4690 |
No comments:
Post a Comment