Contents
១. វត្ថុបំណង
វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បីបង្កើនអត្រាគង់វង្សពីថ្នាក់ទី ៧ ដល់ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។
វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលដែលជា ប្រភពធនធានមនុស្សសម្រាប់ចូលរៀននៅមធ្យមសិក្សាបច្ចេកទេសវិជ្ជាជីវៈ និងឧត្តមសិក្សា។
២.ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។
សកម្មភាពគោលនយោបាយ ៖
- សេចក្តីណែនាំអំពី ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា រៀបចំ បាននៅឆ្នាំ ២០១១។
- បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះ សាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់។
- សកម្មភាពគោលនយោបាយ ៖
- លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
- លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
- ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។
- គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
- សកម្មភាពគោលនយោបាយ ៖
- លិខិតបទដ្ឋានក្នុងការប្រើប្រាស់គ្រូចូលនិវត្តន៍ឱ្យមកបម្រើការជារបបប្រាក់ម៉ោងបន្ថែម រៀបចំ បាននៅឆ្នាំ២០១០។
- សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ ២០១០។
- បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ ២០១០។
- លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ ២០១៣។
- អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដោយផ្តោត ការយកចិត្តទុកដាក់លើម៉ោងបង្រៀន។
- សកម្មភាពគោលនយោបាយ ៖
- សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដារបស់សិស្សថ្នាក់ទី ៣ ទី ៦ និង ទី៩ ទៅអ្នកពាក់ព័ន្ធ រៀបចំបាននៅឆ្នាំ ២០១២។
៣. សូចនាករ និងចំណុចដៅ
- អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
- វិទ្យាល័យធនធានមានចំនួន ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
៤. កម្មវិធី និងសកម្មភាពចម្បងៗ
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការសម្របសម្រួលកញ្ចប់ ថវិកាប្រចាំឆ្នាំ និង រូបមន្តបែងចែកថវិកាឡើងវិញតាមស្ថានភាពជាក់ស្តែងដែលបានឯកភាព ។
- ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
- ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សាការរៀននិងបង្រៀន ការងារគ្រប់គ្រង ការកសាង ផែនការ ការងារប្រឡង លទ្ធផលសិក្សារបស់សិស្ស។
- ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការគ្រប់គ្រងបណ្ណាល័យ ការបង្រៀន ការគ្រប់គ្រង និងការប្រឡង ។
- ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា អក្សរសាស្ត្រ និងរូបវិទ្យា។
៤.២ កម្មវិធីមូលធន
ការវិនិយោគ ៖
ការវិនិយោគ ៖
- ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដូចជាឧបករណ៍អេឡិចត្រូនិច ឧបករណ៍ និង សម្ភារពិសោធន៍។
- ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់ក្រសួងនៅឆ្នាំបន្តបន្ទាប់។
- ផ្តល់ថវិកាប្រតិបត្តិសម្រាប់សាលាកុមារមេត្រី។
- កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាននិង សាលាមធ្យមសិក្សាបណ្តាញ។
- សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
- ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅទូទាំង ប្រទេសរៀងរាល់ឆ្នាំតាមខួបនៃកម្រិតថ្នាក់ និងតាមវិធីជ្រើសរើសសំណាកគំរូ។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ការប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយទាំងបច្ចេកទេស និងការគ្រប់គ្រងដល់ ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទទួលខុសត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀនទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងគ្រប់គ្រង រួមទាំងកិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យមសិក្សានីមួយៗទទួលខុសត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញពីសហគមន៍ និងស្របតាមគ្រប់ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រង សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗដែលអាចមានការប៉ះពាល់ ដល់ការសិក្សារបស់សិស្ស ពីសំណាក់អង្គការ មហាជននានា។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព ២០០៩ ២០១០ ២០១១ ២០១២ ២០១៣
១- កម្មវិធីចរន្ត 23900 26660 36139 40247 45076
- មធ្យមសិក្សាបឋមភូមិ 15700 16960 22147 24822 27959
ថវិកាដំណើរការសាលារៀន 12700 13200 14053 15911 17793
ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង 2500 3010 4047 4456 4901
ការពិនិត្យតាមដាន 500 750 1094 1204 1325
- មធ្យមសិក្សាទុតិយភូមិ 8200 9700 13992 15425 17117
ថវិកាដំណើរការសាលារៀន 7100 8500 9618 10609 11820
រង្វាន់សិស្សពូកែ 650 700 1249 1375 1512
ការពិនិត្យតាមដាន 450 500 3126 3441 3785
ធនធានសរុប 23900 26660 36139 40247 45076
No comments:
Post a Comment