Friday, August 3, 2012

វិធី​ចងចិត្ត​បុរស​តាម​ថ្ងៃកំណើត​

**​បុរស​កើត​ថ្ងៃអាទិត្យ​
     ជា​បុរស​ដែល​តួឯក​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នកមួយ​ដែរ​ព្រោះ​គេ​មាន​ភាពជា​ អ្នកដឹកនាំ​និង​មាន​មហិច្ឆតា​ខ្ពស់​ម្ល៉ោះហើយ បុរស​កើត​នៅថ្ងៃនេះ​តែង​លេចធ្លោ​ក្នុង​ក្រុមមនុស្ស​ជានិច្ច​។​បុរស​កើត​ នៅថ្ងៃនេះ​គួរឱ្យ​ស្រឡាញ់​នៅត្រង់​ចូលចិត្ត​យក​​ចិត្ត​ទុកដាក់​និង​ចេះ​ ការពារ​ថែទាំ​ង​ស្ត្រី​ជាទី​ស្រឡាញ់​របស់គេ​។​ពិសេស​ជា​បុរស​ពូកែ​ខាង​ យកចិត្ត​លេខ​មួយ​តែម្តង​។​
-​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
  បុរស​កើត​ថ្ងៃនេះ​ស្រឡាញ់​សេរី​ភាពមិន​ចូលចិត្ត​យក​ខ្លួន​ទៅ​ចង់ភ្ជាប់​ ជាមួយ​នរណា​ងាយ​ទេ​។​ប៉ុន្តែ​បើ​គេ​កើតក្តី​ស្រឡាញ់​នរណាម្នាក់​ហើយ​តែងមាន​ ចិត្ត​មួយ​ថ្លើម​មួយ​មិន​ងាយ​ងាករេ​ឡើយ​។​ព្រោះតែ​មូលហេតុ​នេះ​សម្រាប់​ ស្ត្រី​ដែល​ប៉ិន​​ប្រច័ណ្ឌ​និង​ង៉ក់​ច្រើន​ទើប​មិន​ស្ថិតនៅក្នុង​ក្រសែភ្នែក ​របស់គេ​។​បើ​ស្ត្រី​ចង់​ក្តោប​ក្តាប់​បេះដូង​គេ​ត្រូវតែមាន​ភាព​នឹងធឹង​និង ​មិន​ប្រចែប្រច័ណ្ឌ​នោះ​ទើប​មានដំណើរ​ជីវិត​ល្អជា​មួយ​គេ​ទៅរួច ។​
**​បុរស​កើត​ថ្ងៃ​ច័ន្ទ​
   បុ​រ​កើត​ថ្ងៃ​ច័ន្ទ​នេះ​មាន​លក្ខណៈពិសេស​ត្រង់​ទាំង​ផ្អែមល្ហែម​គួរឱ្យ​ ស្រឡាញ់​ហើយ​នៅ​ចូលចិត្ត​ផ្ទះ​ស​ប្បែង​ជាង​បុរស​កើត​ថ្ងៃ​ឯទៀត​។​ក្រៅពីនេះ​ របៀបការ​រស់នៅ​ថែមទាំង​មាន​របៀបរៀបរយ​ល្អ សុភាព​និង​ស្រឡាញ់​សន្តោស​ប្រណី​ថែ​ម​ទៀត​។​គេ​ចូលចិត្ត​តុបតែង​ផ្ទះសម្បែង ស្រឡាញ់​ដើមឈើ​និង​អាន​សៀវភៅ​។​
-​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
   បុរស​កើត​ថ្ងៃ​ច័ន្ទ​តែង​ស្អប់​ខ្លាំង​ចំពោះ​ស្ត្រី​ផិតក្បត់​ស្ថិតនៅ​ លំដាប់​ទីមួយ​ក្នុង​ចិត្ត​គេ​ហើយ​។​ព្រោះតែ​មូលហេតុ​នេះ​គេ​ទើប ចូលចិត្ត​ប្រចែ​ប្រ​ច័​ណ្ធ​មិន​ចាញ់​នរណា​ទេ ដូចនេះ​ស្ត្រី​ដែល​គេ​ស្រឡាញ់​ពេញចិត្ត​ចាំបាច់​ត្រូវជា​មនុស្ស​នឹង​ធឺ​ង​ និង​អត់ធ្មត់​បានល្អ មិន​ឆេវឆាវ និង​ពិសេស​ត្រូវ​ចុះសម្រុង​រឿង​កិច្ចការ​ផ្ទះសម្បែង​ជាមួយ​គេ​ផង​។​
**​បុរស​កើត​ថ្ងៃ​អង្គារ​
   ជា​បុរស​មាន​ភាព​កាច​បន្តិច គេ​ចូលចិត្ត​ការសប្បាយ​ក្អាកក្អាយ​និង​ផឹក​ផង​។​ការចូល​រាំ​កម្សាន្ត​ឬ​ ពិធីបុណ្យ​ជប់លៀង​ជា​របស់គេ​ចូលចិត្ត​បំផុត​ហើយ​។​ក្រៅពីនេះ​គេ​នៅមាន​ និស្ស័យ​ចូលចិត្ត​ផ្សងព្រេង​និង​ក្តីរំភើប​ភ្ញាក់ផ្អើល​។​ការ​រស់​នៅ​គេ​ ចូលចិត្ត​ហាត់ប្រាណ​ដើម្បីឱ្យ​មើលទៅ​ស្រស់​សង្ហា​ឬ មាន​មន្ត​ស្នេហ៍​ទាក់ទាញ​នោះឯង​។​
 -​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
   គេ​ជា​មនុស្ស​រឹងប៉ឹង​ចូលចិត្ត​គ្រប់គ្រង​ស្ត្រី​ដែល​គេ​ស្រឡាញ់​និង​ ក្នុងខណៈពេល​ជាមួយគ្នា​គេ​ក៏ត្រូវ​ការឱ្យ​ស្ត្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​ យកចិត្តយកថ្លើម​ដល់​រូបគេ​ដែរ​។​បើ​ស្ត្រី​ស្រឡាញ់​បុរស​កើត​ថ្ងៃនេះ​ត្រូវ​ ចេះ​សម្រប​ខ្លួន​ឱ្យគេ​គ្រប់គ្រង​និង​ហាត់​ធ្វើជា​ស្ត្រី​ចិត្ត​ទូលាយ មិន​រអ៊ូរទាំ ហើយ​ត្រូវ​ចាំ​យកចិត្ត​ដល់​គេ​គ្រប់ពេល​បើ​ធ្វើបាន​បែបនេះ
​នឹង​មិនកើត​ជម្លោះ​វិវាទ​ហើយ​នៅពេល​បានជា​គូគ្រង​អាច​នៅជាប់​គង់​យូរអង្វែង​មិនមាន​ពាក្យ​ថា​លែងលះ​ឡើយ​។​
  **​បុរស​កើត​ថ្ងៃ​ពុធ​
   ជា​ប្រភេទ​បុរស​អារម្មណ៍ល្អ ស្រឡាញ់​ដើមឈើ ចាប់អារម្មណ៍​ទៅលើ​គ្រឿង​បច្ចេកវិទ្យា ស្រឡាញ់​ការចរចា ទំនាក់ទំនង​ពត៌មាន ផ្លាស់ប្តូរ​គំនិត​និង​ពិសេស​ថែមទាំង​ជា​បុរស​មាន​ភាព​ស្ថិតស្ថេរ​ផ្នែក​ ចិត្តគំនិត​ពីព្រោះ​គេ​ត្រូវការ​ភាពច្បាស់​លាស់​នូវ​រឿង​រាវ​នានា​។​ចំណែក​ សេចក្តីស្នេហា​វិញ គេ​ត្រូវការ​ច្បាស់លាស់​និង​ស្នេហ៍​មួយ​ចិត្ត​មួយ​។​
-​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
   គេ​ចូលចិត្ត​ស្ត្រី​ដែល​ឆ្លាត ប៉ុន្តែ​ស្អាត​មិន​ស្អាត​មិន​សំខាន់​ទេ​ឱ្យតែ​គេ​ស្ម័គ្រ​ធ្វើជា​គូគាប់ ហើយ​តែង​ផ្តល់​កម្លាំង​ទឹកចិត្ត​គ្រប់ពេលវេលា​។​បុរស​កើត​ថ្ងៃ​ពុធ​តែងតែ​ ចាប់ផ្តើម​សេចក្តីស្នេហា​ដោយ​ពីដំបូង​ធ្វើជា​មិត្តភក្តិ​ជាមុន ។​គេ​ជា​បុរស​ដែល​ចាញ់​អំពើ​ល្អ​និង​ភាពស្មោះត្រង់​ដូចនេះ​បើ​ស្ត្រី​ណា​ អត់ទ្រាំ​រង់ចាំ​បាន​នោះ​នឹង​បាន​គេ​ជា​គូ​ជាក់​ជាពុំខាន​។​
**​បុរស​កើត​ថ្ងៃ​ព្រហស្បតិ៍​
   បើ​ស្ត្រី​ណា​ចង់​សម្លឹង​រក​បុរស​មាន​ភាព​រ៉ូ​ម៉ា​ទិ​ក​មិនគួរ​មើលរំលង​បុរស ​ដែល​កើត​ថ្ងៃ​ព្រហស្បតិ៍​ដាច់ខាត​។​ក្រៅពីនេះ​គេ​នៅ​ជា​បុរស​ដែលមាន​មន្ត​ ស្នេហ៍​ក្នុង​សេចក្តីស្នេហា​ទៀតផង​។​បុរស​កើត​ថ្ងៃនេះ​តែងមាន​អារម្មណ៍​ លេងសើច​ស​ប្បា​យ​ច្រើន​ជាមួយ​ដៃគូ​ស្នេហា​ក្នុងនោះ​ព្រមទាំង​បញ្ចេញ​សម្លេង​ សើច​អស់ពី​ពោះ​ផង​។​គេ​ស្រឡាញ់​ការធ្វើដំណើរ​ហើយ​ស្រឡាញ់​សិរី​ភាព​នៃ​ ពិភពលោក​ទូលាយ​។​
-​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
   ព្រោះតែ​ស្រឡាញ់​សេរីភាព​នេះហើយ​ទើប​គេ​មិន​យល់ព្រម​បញ្ចប់​ស្នេហា​មួយណា​ ឱ្យ​ជាក់លាក់​ឡើយ​។​ដូចនេះ​ឃើញថា​គេ​អាចរ​កមួយ​ហើយ​មួយទៀត​ទាល់តែ​ជួប​ មនុស្ស​ត្រូវចិត្ត​។​ប៉ុន្តែ​ទោះបីយ៉ាងណា​គេ​ជាម​នុស្ស​មិន​ងាយ​ស្រឡាញ់​តែ​ នៅពេល​ក្លាយជា​ដៃគូ​ស្នេហា​ហើយ​តែង​ចិត្ត​ស្មោះ​។​ស្ត្រី​ដែល​ស្រឡាញ់​បុរស​ នៅថ្ងៃនេះ​ត្រូវមាន​ចិត្ត​ទូលាយ ។​បើ​ចង់​ទំនាក់ទំនង​ជាមួយ​គេ​ត្រូវតែ​ធ្វើ ខ្លួន​ជា​ផ្នែក​មួយ​របស់គេ​បាន​ហើយ​ឬ​អាច​ធ្វើជា​មិត្តភក្តិ​ដែល​ដឹងចិត្ត​ និង​ដាច់ខាត​មិនត្រូវ​ឱ្យគេ​ដឹងថា​អ្នក​កំពុង​តាម​ស្នេហ៍​គេ​នោះដែរ​។​
**​បុរស​កើត​ថ្ងៃ​សុក្រ​
   បុរស​កើត​ថ្ងៃ​សុក្រ​តែង​ចូលចិត្ត​តុបតែង​សម្អិតសម្អាង ខ្លួន​ពីព្រោះ​គេ​ជា​មនុស្ស​ទាន់សម័យ​ហើយ​ចូលចិត្ត​ទៅកាន់​ហាង​សម្លៀកបំពាក់ ​ណា​ដែល​ល្អៗ​ជានិច្ច​។​ចំពោះ​ហាង​កាត់សក់​ឬ​កន្លែង​ណាត់ជួប​នរណាម្នាក់​តែង ​ជ្រើសរើស​កន្លែង​ស្អាត​ល្អ​។​ក្រៅពីនេះ​គេ​ជា​មនុស្ស​នៅ​ស្រឡាញ់​ការងារ​សិ ​ល្បះ​និង​តន្ត្រី​ផង​។​
 -​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
   ត្រូវធ្វើ​ចិត្ត​បន្តិច​បើ​លង់ ស្រឡាញ់​បុរស​កើត​ថ្ងៃនេះ​ពីព្រោះ​ស្នេហា​របស់គេ​មាន​ស្ត្រី​ចោមរោម​ ធ្វើឱ្យមាន​គូប្រជែង​ច្រើន​។​យក​ល្អ​ស្ត្រី​ដែល​ស្រឡាញ់​បុរស​ថ្ងៃនេះ​ត្រូវ ​បើក​ចិត្ត​ឱ្យគេ​ដឹង​ជាមុន​និង​មិនត្រូវ​លាក់​ច្រើន ឡើយ​។​ក្រៅពីនេះ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​និង​មាន​ជំនឿ​លើ​ខ្លួនឯង​ផង​។​
**​បុរស​កើត​ថ្ងៃ​សៅរ៍​
   ចូលចិត្ត​លាក់ខ្លួន ខ្មាស់អៀន​ច្រើន មិន​ហ៊ាន​ជជែក​ជាមួយ​ស្ត្រី គេ​ចូលចិត្ត​រស់នៅ​កន្លែង​មាន​របៀប​និង​ស្អាត​ល្អ​។​ការរស់នៅ​ចូលចិត្ត​លេង​ ហ្គេម​និង​ចូលចិត្ត​ការរៀនសូត្រ​ស្វែងយល់​។​ក្រៅពីនេះ​គេ​ជា​បុរស​ដែល​ ស្រឡាញ់​ភាពស្ងប់ស្ងាត់​។​
-​តើ​គេ​ចូលចិត្ត​ស្នេហា​របៀប​ដូចម្តេច​?
    ស្ត្រី​ដែល​ស្រឡាញ់​បុរស​ក្នុងថ្ងៃនេះ​បើ​ចង់​ឱ្យគេ​ជា​អ្នក​ចូលមក​មុន​នោះ​ ពិតជា​រង់ចាំ​ខក​ពុំខាន​ដូចនេះ​មធ្យោបាយ​ដ៏​ល្អ​ត្រូវ​វាយលុក​គេ​មុន​។​ ប៉ុន្តែ​យ៉ាងណា​ត្រូវធ្វើ​សមរម្យ​និង​មាន​ភាព​នឹងធឹង​ដោយ​អាច​សុំ​គេ​ជាទី​ ប្រឹក្សា​ឬ​ជា​មិត្តភក្តិ​ក៏​ប្រសើរ​ដែរ​
​ធ្វើ​ដូច្នេះ​ទើប​គេ​មិន​ចោទថា​អ្នកជា​ស្ត្រី​ដែល​ចិត្ត​ងាយ​ហើយ​បែរជា​ផ្តល់​គុណវិបត្តិ​មកវិញ​៕

No comments:

Post a Comment