Contents
១. វត្ថុបំណង
វត្ថុ
បំណងនៃអនុកម្មវិធីនេះគឺ ១)
ប្រមូលកុមារដល់និងក្នុងវ័យសិក្សាបានចូលរៀនទាំងអស់គ្នា។ ២)
ផ្តល់ការអប់រំបឋមសិក្សាប្រកបដោយគុណភាព។ ៣)
រក្សាកុមារឲ្យរៀនចប់ភូមិសិក្សានិងបានបន្តការសិក្សាទៅភូមិ
សិក្សាបន្ទាប់ទៀត។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា រួមបញ្ចូលទាំងក្រុមបាត់បង់ឱកាសដូចជា កុមារពិការ កុមារជនជាតិភាគតិច ពលករកុមារ ជាដើម។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំស្តីពី ការអនុវត្តការពន្លឿនការសិក្សាសម្រាប់ក្រុមគោលដៅពិសេស រៀបចំបាន នៅឆ្នាំ ២០១០។
- សេចក្តីណែនាំស្តីពី ការអនុវត្តការអប់រំពីរភាសាសម្រាប់កុមារជនជាតិភាគតិច រៀបចំបាននៅ ឆ្នាំ ២០១០។
- សេចក្តីណែនាំស្តីពី ការធ្វើជំរឿនកុមារតាមភូមិចំណុះឱ្យសាលារៀននិងកសាងផែនទីខ្នងផ្ទះរៀបចំបាននៅឆ្នាំ២០១១។
- សេចក្តីណែនាំស្តីពី ការកសាងបរិស្ថានសិក្សាឆ្លើយតបទៅនឹងការការពារកុមារ សុខភាពសិក្សានិង យេនឌ័រ រៀបចំបាននៅឆ្នាំ ២០១២។
* កាត់បន្ថយបន្ទុកចំណាយរបស់មាតាបិតាសិស្សគ្រប់ទិដ្ឋភាពដូចជាចំណាយក្រៅផ្លូវការជាដើម។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំស្តីពី ការគ្រប់គ្រងនិងប្រើប្រាស់ថវិកាដំណើរការសាលារៀន និងប្រាក់វិភាគទាន ដែលបានមកពីសប្បុរសជន មាតាបិតាសិស្សប្រកបដោយតម្លាភាព រៀបចំបាននៅឆ្នាំ ២០១០។
- ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំនិងផែនការសកម្មភាពសម្រាប់ការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍវិស័យអប់រំរៀបចំបាននៅក្នុងឆ្នាំ ២០១១។
- ការអនុវត្តអនុក្រឹត្យនិងសារាចរ ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនគ្រឹះស្ថានបឋមសិក្សាឯកជនបានពិនិត្យឡើងវិញនិងពង្រឹង នៅឆ្នាំ ២០១២។
* បន្តសាងសង់សាលារៀនថ្មីនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់។
សកម្មភាពគោលនយោបាយៈ
* បង្កើនចំនួនអាហារូបករណ៍ (ថវិកាឬស្បៀង) ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសសិស្សស្រី ដើម្បីធានាបានការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សា។ ធានាកំណត់ឲ្យបាន លើមុខសញ្ញាសិស្សបឋមសិក្សាក្រីក្រ ឫសុវត្ថិភាពស្បៀងសម្រាប់កម្មវិធីផ្តល់អាហារូបត្ថម្ភ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី ៤-៦ ។
- សេចក្តីណែនាំស្តីពីការបង្កើតនិងប្រើប្រាស់សាលារៀន ជាពិសេសសាលារៀនមិនគ្រប់កម្រិត ថ្នាក់ឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព រៀបចំបាននៅឆ្នាំ ២០១២ ។
- តម្រូវការសាលារៀនថ្មីនៅតាមភូមិ ដែលពុំទាន់មានសាលារៀននិងតំបន់ដែលមានសាលារៀន នៅឆ្ងាយពីផ្ទះប្រជាជន បានសិក្សានៅឆ្នាំ ២០១២។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំនិងផែនការសកម្មភាពផ្តល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ និងក្រុមងាយរងគ្រោះ នៅបឋមសិក្សា រៀបចំបាននៅឆ្នាំ ២០១២។
- តម្រូវការសេវានានានៅតំបន់ព្រំដែនជាក់លាក់ក្នុងខេត្តចំនួន១៥ បានសិក្សានៅឆ្នាំ២០១២។
- គោលនយោបាយអាហារូបករណ៍ជាតិ ជាពិសេសសម្រាប់សិស្សក្រីក្រនិងក្រុមងាយរងគ្រោះនៅបឋមសិក្សា កសាងបាននៅឆ្នាំ២០១៣ ។
- សេចក្តីណែនាំស្តីពីការផ្តល់អាហារូបករណ៍ដល់សិស្សនៅថ្នាក់ទី៤ដល់ទី៦ នៅតាមតំបន់ព្រំដែនក្នុងខេត្តចំនួន១៥រៀបចំបាននៅឆ្នាំ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំ ដើម្បីជំរុញការអនុវត្តប្រកាសស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈត្រង់ប្រការទី១៦ ស្តីពីការធ្វើតែសទ្បើងថ្នាក់នៅដើមឆ្នាំនិងចុងឆ្នាំសិក្សា រៀបចំបាន នៅឆ្នាំ២០១០។
- សេចក្តីណែនាំស្តីពីការពង្រឹងនិងធានាឲ្យបានការអនុវត្តម៉ោងបង្រៀនពី ៨៥០ ម៉ោង ទៅ ១០០០ ម៉ោង រៀបចំបាននៅឆ្នាំ២០១១។
* កែលម្អគុណភាពបង្រៀន និង រៀននៅគ្រប់កម្រិតទូទាំងប្រទេស ។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំអនុវត្តគោលការណ៍ស្តីពីការកំណត់សាលាកុមារមេត្រីតាមកម្រិត រៀបចំបាន នៅឆ្នាំ២០១០។
- ផែនការមេនៃកម្រងសាលារៀន បានពិនិត្យឡើងវិញនៅឆ្នាំ ២០១០។
- សេចក្តីណែនាំ និងផ្សព្វផ្សាយការអនុវត្តក្រមសីលធម៌គ្រូបង្រៀន រៀបចំបាននៅឆ្នាំ២០១១។
- គោលការណ៍ណែនាំពង្រឹងការអនុវត្តកម្មវិធីសាលាកុមារមេត្រី កម្មវិធីពន្លឿនការសិក្សា និង កម្មវិធីអប់រំពីរភាសា រៀបចំបាននៅឆ្នាំ ២០១១។
- ផែនការមេសាលាកុមារមេត្រីដោយបញ្ចូលខ្លឹមសារស្តីពីការអប់រំកុមារពិការ បានពិនិត្យឡើង វិញនៅឆ្នាំ ២០១២។
*
បង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និង
ការទទួលខុសត្រូវរបស់គ្រឹះស្ថានសិក្សា ក្នុងការ ប្រើប្រាស់ថវិកា
និងការសម្រេចចិត្តលើកម្មវិធីនានា ។
សកម្មភាពគោលនយោបាយ៖
- សេចក្តីណែនាំស្តីពីការអនុវត្ត កម្មវិធីអប់រំថ្នាក់ពីរភាសា អប់រំបញ្ចូលគ្នា ពន្លឿនការសិក្សា ការប្រើ ប្រាស់គ្រូសហគមន៍ និងការប្រើប្រាស់បញ្ជីពិនិត្យតាមដាននៅតាមសាលារៀនឬគ្រឹះស្ថាន សិក្សា រៀបចំបាននៅឆ្នាំ ២០១១។
* បង្កើនតម្លាភាព និង កែលម្អការពិនិត្យតាមដានការបំពេញការងារ និងការទទួលខុសត្រូវរបស់គ្រូ បង្រៀន និងសាលារៀន។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំស្តីពី ការផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សសំដៅជំរុញការសិក្សា និងស្វ័យសិក្សារបស់សិស្ស រៀបចំបាននៅឆ្នាំ២០១២។
- លទ្ធផលនៃការបំពេញការងាររបស់ក្រុមបំប៉ននិងពិនិត្យតាមថ្នាក់ក្រុង ស្រុក ខណ្ឌ បានសិក្សា នៅឆ្នាំ ២០១២។
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និង កសាងសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
* ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និង ផលប៉ះពាល់ ។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌលើការបំពេញការងារអប់រំបឋមសិក្សារៀបចំបាននៅឆ្នាំ ២០១២ ។
៣. សូចនាករ និងចំណុចដៅ
- អត្រាពិតចូលរៀនថ្មីកើនពី ៩១.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនពី ៩៤.៤% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ៩៨.០% នៅឆ្នាំ ២០១៣-២០១៤ ។
- អត្រាបញ្ចប់ការសិក្សាកើនពី ៨៥.៥% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាត្រួតថ្នាក់ថយចុះពី ៨.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អត្រាបោះបង់ការសិក្សាថយចុះពី ៨.៣% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម ៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
- យ៉ាងហោចណាស់ ៧៥% នៃសាលាបឋមសិក្សាទាំងអស់នឹងជាសាលាកុមារមេត្រីនៅឆ្នាំសិក្សា២០១៣-២០១៤។
៤. សកម្មភាព និងកម្មវិធីចម្បងៗ
៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការព្រមព្រៀងបង្កើនកញ្ចប់ថវិកានិងរូបមន្តបែងចែកថវិកា សម្រាប់សិស្សម្នាក់ៗជារៀងរាល់ឆ្នាំ ពិសេសសម្រាប់សាលារៀន ជួបការលំបាក ។
- ពង្រឹង និង ពង្រីក កម្មវិធីសាលាកុមារមេត្រីដែលមានសកម្មភាពបំប៉នសមត្ថភាពដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ និងកម្មវិធីបណ្ណាល័យ ។
- លើកទឹកចិត្តគ្រូបង្រៀនល្អនិងសាលារៀនល្អ។។
- ពិនិត្យតាមដានដំណើរការសាលារៀន។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
- សាងសង់បង្គន់អនាម័យ អណ្តូងទឹក បន្ទប់ធនធាន បណ្ណាល័យនៅតាមសាលាបឋមសិក្សា ពិសេស នៅតំបន់ដាច់ស្រយាល។
- សាងសង់កន្លែងស្នាក់នៅឲ្យគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល។
- ផ្តល់បន្ទប់រៀនបន្ថែមដល់សាលាមិនគ្រប់កម្រិត សាលាដែលមានសិស្សច្រើន និងសាលាដែល រៀន ៣ វេន។
- ការផ្តល់ឧបករណ៍ជំនួយសម្រាប់កុមារពិការ ឱ្យសមស្របឆ្លើយតបទៅនឹងតម្រូវការការសិក្សា ដូចជា វ៉ែនតា រទេះរុញ កាសស្តាប់ ជាប់ត្រចៀក ចាប់ពីឆ្នាំ២០០៩។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់កណ្តាល
ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់កម្រងសាលាដើម្បីលើក កម្ពស់ការងារផែនការ
ការគ្រប់គ្រង និងការពិនិត្យតាមដាននៃសកម្មភាព និងចំណាយ ប្រតិបត្តិការ
ដើម្បីជំរុញការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
គាំទ្រដល់ការបង្កើត និងពង្រឹងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលនឹង ទទួលខុសត្រូវជួយកម្រងសាលារៀន នៅក្នុងការអនុវត្តការពិនិត្យតាមដានតាមបែបវិមជ្ឈការ លើការបំពេញការងាររបស់សាលារៀន។
ពង្រឹងនិងពង្រីកកម្មវិធីសាលាកុមារមេត្រី ដែលមានសកម្មភាពប្រសិទ្ធភាពការរៀននិងបង្រៀន ការសិក្សាចិត្តសង្គម ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្រៀនថ្នាក់គួប ការអប់រំពីរភាសា ស្តង់ដាកម្មវិធីសិក្សាអប្បរមា កុមារក្រៅសាលា អាន-សរសេរថ្នាក់ទី១ កម្មវិធីបណ្ណាល័យ ជំនាញបំណិនជីវិតតាមតំបន់ ការការពារមេរោគអេដស៍/ជំងឺអេដស៍ បញ្ហាសុខភាពដ៏ទៃទៀត អាហារូបករណ៍ អាហារូបត្ថម្ភ និងកញ្ចប់ថវិកាសម្រាប់កែលម្អសាលារៀន ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ត្រីកោណ។
លើកកម្ពស់ និងផ្សព្វផ្សាយជារៀងរាល់ឆ្នាំពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីធានាការអភិវឌ្ឍដែលមានការចូលរួមនៅថ្នាក់តំបន់ជាមួយនឹងចីរភាព និងភាពជាម្ចាស់។
គាំទ្រដល់ការបង្កើត និងពង្រឹងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលនឹង ទទួលខុសត្រូវជួយកម្រងសាលារៀន នៅក្នុងការអនុវត្តការពិនិត្យតាមដានតាមបែបវិមជ្ឈការ លើការបំពេញការងាររបស់សាលារៀន។
ពង្រឹងនិងពង្រីកកម្មវិធីសាលាកុមារមេត្រី ដែលមានសកម្មភាពប្រសិទ្ធភាពការរៀននិងបង្រៀន ការសិក្សាចិត្តសង្គម ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្រៀនថ្នាក់គួប ការអប់រំពីរភាសា ស្តង់ដាកម្មវិធីសិក្សាអប្បរមា កុមារក្រៅសាលា អាន-សរសេរថ្នាក់ទី១ កម្មវិធីបណ្ណាល័យ ជំនាញបំណិនជីវិតតាមតំបន់ ការការពារមេរោគអេដស៍/ជំងឺអេដស៍ បញ្ហាសុខភាពដ៏ទៃទៀត អាហារូបករណ៍ អាហារូបត្ថម្ភ និងកញ្ចប់ថវិកាសម្រាប់កែលម្អសាលារៀន ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ត្រីកោណ។
លើកកម្ពស់ និងផ្សព្វផ្សាយជារៀងរាល់ឆ្នាំពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីធានាការអភិវឌ្ឍដែលមានការចូលរួមនៅថ្នាក់តំបន់ជាមួយនឹងចីរភាព និងភាពជាម្ចាស់។
៥. ការគ្រប់គ្រងកម្មវិធីនិងពិនិត្យតាមដាន
នាយកដ្ឋាន
បឋមសិក្សាគ្រប់គ្រងនិងពិនិត្យតាមដានផលសម្រេចរបស់កម្មវិធីនេះ។ ការពិនិត្យ
តាមដានវឌ្ឍនភាពរបស់កម្មវិធីជាការទទួលខុសត្រូវរបស់
ក្រុមគ្រូឧទ្ទេសបង្គោលថ្នាក់ជាតិ និងក្រុម
បំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌស្របតាមផែនការការងារ
និងផែនការអភិវឌ្ឍសាលារៀន ដែលបានឯកភាព។ ការិយាល័យអប់រំ យុវជន
និងកីឡាក្រុង ស្រុក ខណ្ឌ ជាអ្នកគ្រប់គ្រងថវិការបស់ កម្មវិធីនេះ និង
បើកផ្តល់សាច់ប្រាក់ទៅឱ្យសាលារៀន។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង
ស្រុក ខណ្ឌនីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំខែជូនដល់មន្ទីរអប់រំ
យុវជន និងកីឡារាជធានី ខេត្ត ស្តីពី សកម្មភាពបច្ចេកទេស
និងស្ថានភាពហិរញ្ញវត្ថុរបស់កម្មវិធី។
មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទទួលខុសត្រូវក្នុងការពិនិត្យតាមដាន លទ្ធផលនិងការរីកចម្រើនទូទៅនៃសកម្មភាពផ្នែកបច្ចេកទេស និងការផ្តល់ហិរញ្ញប្បទានរបស់កម្មវិធីកែលម្អកំហុស ឆ្គងពេលចាំបាច់ និងធានាការបញ្ជូនរបាយការណ៍ប្រចាំខែទាន់ពេលវេលា។ មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសជូននាយកដ្ឋានបឋមសិក្សា ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ។
មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទទួលខុសត្រូវក្នុងការពិនិត្យតាមដាន លទ្ធផលនិងការរីកចម្រើនទូទៅនៃសកម្មភាពផ្នែកបច្ចេកទេស និងការផ្តល់ហិរញ្ញប្បទានរបស់កម្មវិធីកែលម្អកំហុស ឆ្គងពេលចាំបាច់ និងធានាការបញ្ជូនរបាយការណ៍ប្រចាំខែទាន់ពេលវេលា។ មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសជូននាយកដ្ឋានបឋមសិក្សា ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព | 2009 | 2010 | 2011 | 2012 | 2013 |
១. កម្មវិធីចរន្ត | 45,038.1 | 43,775.4 | 44,330.9 | 54,269.5 | 60,456.2 |
- ថវិកាដំណើរការសាលារៀន | 22,641.1 | 23,139.3 | 23,259.6 | 24,499.7 | 24,499.7 |
- ការពង្រឹងសកម្មភាពរៀន និងបង្រៀន | 18,128.2 | 17,666.2 | 16,944.7 | 18,411.4 | 18,411.4 |
- ការពង្រឹងការពិនិត្យតាមដានកម្មវិធី ការកសាងសមត្ថភាពនិងលើកទឹកចិត្ត | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
២. កម្មវិធីមូលធន | 4,268.8 | 2,969.9 | 4,126.6 | 11,358.4 | 17,545.1 |
ការវិនិយោគ | 11.8 | 12.0 | 12.0 | 16.0 | 18.0 |
កិច្ចសហប្រតិបត្តិការបច្ចេកទេស | 4,257.0 | 2,957.9 | 4,114.6 | 11,342.4 | 17,527.1 |
សរុបរួម | 49,306.9 | 46,745.3 | 48,457.5 | 65,627.9 | 78,001.3 |
No comments:
Post a Comment