Friday, August 3, 2012

ការពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​នៅ​មធ្យម​សិក្សា​


១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បី​បង្កើន​អត្រា​គង់​វង្ស​ពី​ថ្នាក់​ទី​ ៧ ដល់​ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។ វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌​នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និង​តំបន់​ដាច់​ស្រយាល​ ដែល​​​ជា​​​ប្រភព​​​ធនធាន​​​មនុស្ស​​​សម្រាប់​​​ចូលរៀន​​​នៅ​​​មធ្យម​​​ សិក្សា​​​បច្ចេកទេស​​វិជ្ជាជីវៈ​​ និង​ឧត្តម​សិក្សា​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។
សកម្មភាពគោលនយោបាយ ៖
  • សេចក្តីណែនាំអំពី​ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យម​សិក្សា​រៀបចំ​បាន​នៅ​ឆ្នាំ​​២០១១​។
* បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះ​សាលារៀន​បឋមសិក្សា​មិន​គ្រប់​កម្រិត​ថ្នាក់​។​​
សកម្មភាពគោលនយោបាយ ៖
  • លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ ៖
  • លិខិត​បទដ្ឋាន​​ការ​ប្រើប្រាស់​គ្រូ​ចូល​និវត្តន៍​ឱ្យ​មក​បម្រើ​ការ​ជា​របប​ប្រាក់​ម៉ោង​បន្ថែម​រៀបចំ​បាន​​ឆ្នាំ​២០១០
  • សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ២០១០
  • បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ២០១០
  • លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ២០១៣
* អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិដោយផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​ម៉ោង​បង្រៀន​។​
សកម្មភាពគោលនយោបាយ ៖
  • សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដា ​របស់​សិស្សថ្នាក់​ទី៣ ទី៦ និង​ទី៩ ទៅ​អ្នក​ពាក់ព័ន្ធ​​​រៀប​​ចំ​​​​បាន​​​នៅ​ឆ្នាំ​​​​២០១២​​។

៣. សូចនាករ និងចំណុចដៅ

  • អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១%  នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០​ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី​៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
  • វិទ្យាល័យធនធានមានចំនួន​​ ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. កម្មវិធី និងសកម្មភាពចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយ​ផ្អែក​លើ​ការ​សម្រប​សម្រួល​កញ្ចប់​​ថវិកា​​ប្រចាំ​​ឆ្នាំ និង​រូបមន្ត​បែង​ចែក​ថវិកា​ឡើង​វិញ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​បាន​ឯកភាព ​ ។
  • ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
  • ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សា​ ការរៀន និងបង្រៀន ការងារ​គ្រប់គ្រង ការ​កសាង​ផែនកា​រការងារ​ប្រឡង​លទ្ធផល​​សិក្សា​របស់​សិស្ស​។​
  • ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការ​គ្រប់គ្រង​បណ្ណាល័យ ​ការបង្រៀន​ ការ​គ្រប់គ្រង​ និង​ការប្រឡង​ ។
  • ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ​អក្សរសាស្ត្រ​ និង​រូបវិទ្យា។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
  • ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់​ក្រោម​ជាតិ ដូច​ជា​ឧបករណ៍​អេឡិចត្រូនិច  ឧបករណ៍ និង​សម្ភារ​ពិសោធន៍​។
  • ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់​ក្រសួង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។
  • ផ្តល់​ថវិកា​ប្រតិបត្តិ​សម្រាប់​សាលា​កុមារ​មេត្រី​។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
  • រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាន និងសាលា​មធ្យម​សិក្សា​បណ្តាញ​
  • សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
  • ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅ​ទូទាំង​ប្រទេស​រៀងរាល់​ឆ្នាំ​តាម​ខួប​នៃ​កម្រិត​ថ្នាក់​ និង​តាម​វិធី​ជ្រើស​រើស​សំណាក​គំរូ​។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការ​ពង្រឹង​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ និងវា​យតម្លៃ​ ការ​ប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយ​ទាំង​បច្ចេកទេស​ និង​ការ​គ្រប់​គ្រង​ដល់ ​ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។​ មន្ទីរអប់រំ ​យុវជន​ និង​កីឡារាជធានី-​ខេត្ត​ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ ប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀន​ទាំង​ផ្នែក​បច្ចេកទេស​ រដ្ឋបាល និង​គ្រប់គ្រង ​រួម​ទាំង​កិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង​ ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យម​សិក្សា​នីមួយៗ​ទទួល​ខុស​ត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញ​ពីសហគមន៍ និង​ស្រប​តាម​គ្រប់​ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ​ពង្រឹង​អភិបាល​កិច្ច និង​ការ​គ្រប់គ្រង​ សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗ​ដែល​អាច​មាន​កា ​រប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ពី​សំណាក់​អង្គការ ​មហាជន​នានា​។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព 2009 2009 2009 2009 2009
១- កម្មវិធីចរន្ត 23,900.0 26,660.0 36,139.0 40,247.0 45,076.0
- មធ្យមសិក្សាបឋមភូមិ 15,700.0 16,960.0 22,147.0 24,822.0 27,959.0
ថវិកាដំណើរការសាលារៀន 12,700.0 13,200.0 14,053.0 15,911.0 17,793.0
ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង 2,500.0 3,010.0 4,047.0 4,456.0 4,901.0
ការពិនិត្យតាមដាន 500.0 750.0 1,094.0 1,204.0 1,325.0
- មធ្យមសិក្សាទុតិយភូមិ 8,200.0 9,700.0 13,992.0 15,425.0 17,117.0
ថវិកាដំណើរការសាលារៀន 7,100.0 8,500.0 9,618.0 10,609.0 11,820.0
រង្វាន់សិស្សពូកែ 650.0 700.0 1,249.0 1,375.0 1,512.0
ការពិនិត្យតាមដាន 450.0 500.0 3,126.0 3,441.0 3,785.0
ធនធានសរុប 23,900.0 26,660.0 36,139.0 40,247.0 45,076.0

No comments:

Post a Comment