Thursday, October 11, 2012

EOS 650 D សម្រាប់​អ្នក​ចាប់ផ្ដើម​រៀន​ថត​រូប

តើ​អ្នក​ចូលចិត្ត​និង​ទើប​តែ​ចាប់ផ្ដើម​រៀន​ថត​រូប​មែន​ទេ? ជាមួយ​ការ​ប្រើប្រាស់​កាមេរ៉ា EOS 650 D ដ៏​ទំនើប​របស់ Canon ពិតជា​ធ្វើ​ឲ្យ​អ្នក​រីករាយ​ក្នុង​ការ​ផ្តិត​យក​រូបភាព​ផ្សេងៗ ដូច​អ្នក​ថត​រូប​អាជីព​អីចឹង​ដែរ។
លក់​ក្នុង​តម្លៃ​ប្រហែល ៩៨០ ដុល្លារ​ជាមួយ​ Lens 18.55 ម.ម)
EOS 650 D ជា​ប្រភេទ Touchscreen កាមេរ៉ា​ដែល​ទើប​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា។ កាមេរ៉ា​ស៊េរី​ថ្មី​នេះ ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​សម្រាប់​ចាប់​រូបភាព​ទំហំ ១៨ មេហ្គាភិចសែល និង​បំពាក់​នូវ​អង្គ​ប្រតិបត្តិការណ៍ Digic 5 CMOS sensor ជា​អង្គ​ប្រតិបត្តិការណ៍​ថ្មី​មួយ​ មាន​លក្ខណៈ​ទំនើប​និង​ផ្ដល់​ល្បឿន​លឿន។
EOS 650 Dប្រើប្រាស់​ប្រព័ន្ធ Auto Focus ដែល​មាន​កម្រិត​ពន្លឺ​ចាប់​ពី ១០០ ទៅ ១២,៨០០ និង​អាច​ពង្រីក​ដល់ ២៦,៦០០។ វា​មាន​មុខងារ Image Stabilization (IS) សម្រាប់​ធ្វើ​ឲ្យ​រូបភាព​មាន​លំនឹង និង​អាច​ថត​វីដេអូ​កម្រិត Full HD បាន​ច្បាស់​ល្អ​ថែម​ទៀត​ផង។ យល់​យ៉ាង​ម៉េច​ដែរ ពី​លក្ខណៈ​និង​រូបរាង​របស់​កាមេរ៉ា​ស៊េរី​ថ្មី​នេះ?

No comments:

Post a Comment