Thursday, October 11, 2012

របៀប ចង​ក្រង​ឯកសារ​រូបភាព​ច្រើន ​បញ្ចូល​ជា file pdf តែ​មួយ

តើ​ប្រិយមិត្ត​ធ្លាប់​មាន​បំណង​ចង់​បញ្ចូល​ឯកសារ​រូបភាព​ច្រើន​សន្លឹក ទៅ​ជា file pdf តែ​មួយ​ដែរ​ឬទេ? តាម​ធម្មតា ប្រសិន​អ្នក​ចង់​បម្លែង​ឯកសារ​រូបភាព​មួយ​ឲ្យ​ទៅ​ជា file pdf មួយ​ទៀត មាន​លក្ខណៈ​ងាយស្រួល​គ្រាន់​តែ insert រូបភាព​នោះ​ចូល​ទៅ​ក្នុង MS-Word 2010 ក្រោយ​ពេល​អ្នក Save As វា​នឹង​បង្ហាញ​ផ្ទាំង​ឲ្យ​រើស​នូវ​ប្រភេទ​ឯកសារ​ដែល​មាន​ប្រភេទ file pdf ស្រាប់។ ប្រិយមិត្ត​ក៏​អាច​ប្រើ​វិធី​ផ្សេង​ងាយ​ជាង​នេះ គឺ​បើ​ឯកសារ​រូប​ភាព​ដែល​ចង់​បម្លែង​ជា​មួយ​នឹង​កម្មវិធី Adobe Photoshop CS រួច Save As ដោយ​រើស​យក​ប្រភេទ file “pdf” បាន​ដូច​គ្នា។ ចុះ​បើ​ឯកសារ​រូបភាព​ច្រើន​វិញ តើ​ប្រិយមិត្ត​មាន​វិធី​ណា​ខ្លះ​ អាច​បម្លែង​ឲ្យ​នៅ​បន្ត​ជាប់​គ្នាជា​ file pdf តែ​មួយបាន?
ទំព័រ​នេះ Sabay សូម​លើក​យក​ពី​របៀប​បម្លែង​ឯកសារ​រូបភាព​ច្រើន​ចូល​គ្នា ឲ្យ​ទៅ​ជា​ប្រភេទ file pdf ដោយ​ប្រើប្រាស់​កម្មវិធី JPG2PDF Convertor ។ ក្រៅ​ពី​ឯកសារ​ប្រភេទ JPG  កម្មវិធី​នេះក៏អាច​បម្លែង​​ឯកសារ​រូបភាព​ផ្សេង​ទៀត​ដែរ​ដូច​ជាៈ GIF, BMP, TIF, PNG, TGA, PBM និង ឯកសារ PSD (photoshop document format) ឲ្យ​ទៅ​ជា file PDF។ សូម​ដំឡើង​កម្មវិធី​នេះ ចូល​ទៅ​ម៉ាស៊ីន​ជា​មុន​សិន ប្រសិន​ពុំ​ទាន់​មាន​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក JPG2PDF Convertor
1. បន្ទាប់​ពី​ទាញ​យក​រួច សូម​ដំឡើង​វា ដោយ​ចុច​ពីរ​ដង រួច​ហើយ​ចុច Next → Next → Next → Next → Install → finish
2. បន្ទាប់ ​ពី​ដំឡើង​រួច ផ្ទាំង​កម្មវិធី JPG To PDF នឹង​បើក​ឡើង តែ​បើ​ពុំ​ឃើញ​ទេ អ្នក​អាច​ចូល​ទៅ​បើក​វា​នៅ​លើ Desktop កុំព្យូទ័រ បាន។ បន្ទាប់​មក active កម្មវិធី​ដោយ ចូល​ទៅ​ម៉ឺនុយ About → Register  ឬ ចុច​ត្រង់​ប៊ូតុង Buy Now បាន​ដូច​គ្នា រួច​ចម្លង​លេខ​Serial នេះ 4867JWVI3C3F5D9 ចូល​ទៅ​ប្រអប់ Register ដូច​រូប។
3. ឥឡូវ អ្នក​អាច​ធ្វើការ​បម្លែង​ឯកសារ​រូបភាព​ជា​ច្រើន​ប្រភេទ​ដូច​បាន​រៀបរាប់​ខាង ​លើ ទៅ​ជា file PDF តែ​មួយ​បាន​ហើយ ដោយ​ចុច​លើ​ប៊ូតុង Add ម្ដង​មួយ ឬ​អាច​ចុច​លើ​ប៊ូតុង Add Folder ដើម្បី Add ម្ដង​មួយ​ថត​ឯកសារ​ក៏​បាន។
4. បន្ទាប់​ពី Add រូបភាព​ចូល​ទៅ​ក្នុង​តារាង​រួច សូម​ធ្វើ​ការ​កំណត់​នៅ​ត្រង់:
a.Document Title៖ ដាក់​ឈ្មោះ​ឲ្យ​ឯកសារ
b.Output Path៖ កំណត់​ទីតាំង​របស់​ឯកសារ​នៅ​ពេល​បម្លែង​រួច
រួច​ចុច​លើ​ប៊ូតុង Convert To PDF ជា​ការ​ស្រេច។

សាក ​ល្បង​អនុវត្ត​ម្ដង​មើល៍ តើ​បាន​ផល​អត់? ក្រៅ​កម្មវិធី​ JPG2PDF convertor នេះ តើ​នៅ​មាន​កម្មវិធី​ណា​ទៀត​ដែល​​មានមុខងារ​ដូច​គ្នា​ ប្រសិន​ប្រិយមិត្ត​បាន​ស្គាល់​សូម​ចូល​រួម​ចែក​រំលែក​ដោយ​បញ្ចេញ​មតិ​នៅ​ ប្រអប់ comment ខាង​ក្រោមបាន​ណា៎…
ចុចត្រង់ គន្លឹះខ្លីៗ ដើម្បីបន្ថអាន​អត្ថបទ​ដទៃទៀត…

No comments:

Post a Comment