ការរៀបចំដំណើរជីវិតដើម្បីជោគជ័យ

គ្មានអ្វីដែលសប្បាយ និងល្អប្រសើរជាជាងការសិក្សានោះទេ

By : Mr. POTH HON

  • Home ទំព័រដើម
  • My Informantion ពត៌មានថ្មីៗ
  • For Studies ការស្វែងយល់
  • សុខភាព និងការអប់រំ
  • Good Success ភាពជោគជ័យ
  • Jobs ទំព័រការងារ

Friday, July 27, 2012

ការត្រៀមខ្លួនប្រលង

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ្យ​​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះអ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។

(១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ

វីធី​ល្អ​បំផុត​សម្រាប់​ត្រៀម​ប្រលង​គឺ​រៀប​ ចំ​ឯកសារ​ដែល​បាន​រៀន​រួច​ទាំងអស់​ឲ​មាន​សណ្តាប់​ធ្នាប់​ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។

ការរៀបចំពេលវេលា

ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោង
បរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោង
សម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។ នៅសប្តាហ៍
ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមាន ម៉ោងប្រលង 
ម៉ោងបរិភោគ និងពេលសំរាក។​ អ្នកត្រូវដឹងថាអ្នកត្រូវ​មាន​​​​សុខភាពល្អ និងប្រាជ្ញាឆ្លាតវៃក្នុងពេល
ប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក​ មករៀនបន្ថែមទេ។ សប្តាហ៍នៃការ
ប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែល
បានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ្យបាន​ច្រើន​ដូច​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​ គម្រូ​សម្រាប់​ត្រៀម​ប្រលង​។ពេល​ទន្ទេញ​មេរៀន
​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ ស្តែង។គិត​ក្នុង​ផ្លូវ​វិជ្ជមានៈ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។កុំ​ព្យាយាម​ធ្វើ​ឲអារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង

ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។​ ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។ ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។

ការឆ្លើយ​សំណួរ

មុន​នឹង​ឆ្លើយ​សំណួរ​នីមួយៗ​ ចូរ​អានវា​ឲ​បាន​ច្បាស់​សិន​​។ ដើម្បី​សន្សំ​ពេលវេលា​ អ្នក​គួរ​តែ​អាន​សំណួរ​ទាំង​អស់​ឲចប់​សិន​ ដើម្បើ​ឲ​ច្បាស់​ថា​លំបាក​ឬ​ស្រួល​ប៉ុណ្ណា។ បន្ទាប់​មក​ចូរ​ប៉ាន់​ស្មាន​ ពេលវេលា​ដែល​នឹង​ចំណាយ​សម្រាប់​សំណួរ​នីមួយៗ​។ ជា​ចុង​ក្រោយ​ ចូរ​ចាប់​ផ្តើម​ឆ្លើយ​នឹង​សំណួរ​ដោយ​យក​ចិត្តទុក​ដាក់​ (បើ​មាន​សំណួរ​បែប​បក​ស្រាយ​ ចូរ​ធ្វើ​វា​មុន​)។ មធ្យោបាយ​ដែល​ល្អ​បំផុត​គឺ​ ឆ្លើយ​សំណួរ​ណា​ដែល​ចេះ​ធ្វើ​មុន ហើយ​សល់​ពេល​សិម​ឆ្លើយ​សំណួរ​ដែល​មិន​ចេះ ឬ​រំលង​ និង​មើល​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ក្រែង​មាន​ភ្លេច​ភ្លាំង​ ឬ​ភ័ន្ត​ច្រឡំ​កន្លែង​ណាមួយ។

(៣) បន្ទាប់​ពី​ពេល​ប្រលង

ពេល​ប្រលង​ចប់​ភ្លាមៗ​ ការចង​ចាំ​របស់​អ្នក​នៅ​ច្បាស់​លាស់​អ្នក​នៅ​ឡើយ​ នេះ​ជា​ពេល​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក ​អំពី​ការ​ប្រលង​ដែល​ទើប​នឹង​បញ្ចប់ នោះ​អ្នក​នឹង​ដឹង​អំពីៈ របៀប​ឆ្លើយ​របស់​ពួកគេ កន្លែង​ណា​ដែល​អ្នក​ធ្វើ​ខុស​ ហេតុ​អ្វី​ ហើយ​កន្លែង​ណា​ដែល​អ្នក​ធ្វើ​ត្រូវ​។ អ្នក​ត្រូវ​ដឹង​ថា​ការ​ប្រលង​មិន​មែន​ដើម្បី​តែ​ពិន្ទុ​ទេ​ គឺ​ដើម្បី​ស្ទង់​សមត្ថភាព​និង​បង្កើន​ចំណេះ​ដឹង​។
Posted by Mr. POTH HON at 5:02 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Style

_______________________________________________ _______________________ $$$$$ ____________________$$$$$$$$$$$ __________________$$$$$$$$$$$$$$ _________$$$$$$$$$$$$$$$$$$$$$$$$ _____$$$$$$$$$$$$$$$$$$$$$$$$$$$$ ____$$$$$$$$$$$$$$$$$$$$$$$$$$$$$ ___$$$_$$_$$$$$$$$$$$$$$$$_$$$$$ __$$$$$_$$$$$$$$$$$$$$$$$$$$$$ __$$$_$$_$$$$$$$$$$$$$$$$$_$$$ __$$$_$$_$$$$$$$$___________$$$ _$$$$$_$$$$$$$$$$$___________$$$ _$$$_$$_$$$$$$$$$$ _$$$_$$_$$$$$$$$$$ _$$$_$$_$$$$$$$$$$$ $_$$$$$$__$$$$$$$$$ _$$$$$$$$$__$$$$$$$ $_$$$$$$$$___$$$$$$ $$_$$$$$$$$___$$$$$ $$$_$$$$$$$$__$$$$$$ _$$$_$$$$$$$$$_$$$$$ $$$$$ __$$$$$$$$_$$$$ $$$$$$$ __$$$$$$$$$__$ $_$_$$$$$__$$$$$$$$$_$$$$ $$$__$$$$$__$$_$$$$$$$_$$$$ $$$$$$_$$__$$$$$$$$$$$$$$$ _$$$$$$$__$$$$$$$$$$$$$$$$ __$$$$$__$$$$$$$$$$$$$$$$$$ $__$$$__$$$$$$$$$$$$$$$$$$$$ $____$$$$$$$$$$$$$$$$$$$$$$$$$ $____$$$$$$$$$$$$$$$$$$$$$$$$$$ $__________$$$$$$$$$$$$$$$$$$$$$$ $____________$$$$$$$$$$$$$$$$$$$$$ $______________$$$$$$$$$$$$$$$$$$$$ $_______________$$$$$$$$$$$$$$$$$$ $_______________$$$$$$$$$$$$$$$$$$ $____________$$$$$$$$$$$$$$$$$$$ __________$$$$$$$$$$$$$$$$$$$$ _$$$$$$$$$$$$$$$$$$$$$$$$$$$$$ $_$$$$$$$$$$$$$$$$$$$$$$$$$$$$ $__$$$$$$$$$$$$$$$$$$$$$$$$$$$ $$$__$$$$$$$$$$$____$$$$$$$$$$ $$$$__$$_$$________$$$$$$$$$$$ $$$$_$$_____________$$$$$$$$$$ $$$_$$______________$$$$$$$$$$ $___$$________________$$$$$$$$ $$$$$________________$$$$$$$$$ $_$$$_________________$$$$$$$$ $_____________________$$$$$$$$ $____________________$$$$$$$$$ $____________________$$$$$$$$$ $____________________$$$$$$$$$__$ $___________________$$$$$$$$$$$$$$$$$ $____________________$$$$$__$$$$$$$$$ ►▬♥▬▬♥▬▬►''» i love you «''◄▬▬♥▬♥▬◄ ████┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘ ┘┘┘┘┘ █┘┘█┘┘┘┘┘┘██████┘┘████████┘┘██ ████┘ █┘┘█┘┘┘┘┘██┘┘┘┘██┘█┘┘██┘┘█┘██┘ ┘┘┘██ █┘┘█┘┘┘┘┘█┘┘██┘┘█┘█┘┘██┘┘█┘█┘┘ ██┘┘█ █┘┘█┘┘┘┘┘█┘┘██┘┘█┘█┘┘██┘┘█┘█┘┘ ┘┘┘┘█ █┘┘█████┘█┘┘██┘┘█┘██┘┘┘┘██┘█┘┘ █████ █┘┘┘┘┘┘█┘██┘┘┘┘██┘┘██┘┘██┘┘██┘ ┘┘┘█┘ ████████┘┘██████┘┘┘┘████┘┘┘┘██ ████ ►▬♥▬▬♥▬▬►''» i love you NARY«''◄▬▬♥▬♥▬◄
Posted by Mr. POTH HON at 2:37 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Style

_______________________________________________ _______________________ $$$$$ ____________________$$$$$$$$$$$ __________________$$$$$$$$$$$$$$ _________$$$$$$$$$$$$$$$$$$$$$$$$ _____$$$$$$$$$$$$$$$$$$$$$$$$$$$$ ____$$$$$$$$$$$$$$$$$$$$$$$$$$$$$ ___$$$_$$_$$$$$$$$$$$$$$$$_$$$$$ __$$$$$_$$$$$$$$$$$$$$$$$$$$$$ __$$$_$$_$$$$$$$$$$$$$$$$$_$$$ __$$$_$$_$$$$$$$$___________$$$ _$$$$$_$$$$$$$$$$$___________$$$ _$$$_$$_$$$$$$$$$$ _$$$_$$_$$$$$$$$$$ _$$$_$$_$$$$$$$$$$$ $_$$$$$$__$$$$$$$$$ _$$$$$$$$$__$$$$$$$ $_$$$$$$$$___$$$$$$ $$_$$$$$$$$___$$$$$ $$$_$$$$$$$$__$$$$$$ _$$$_$$$$$$$$$_$$$$$ $$$$$ __$$$$$$$$_$$$$ $$$$$$$ __$$$$$$$$$__$ $_$_$$$$$__$$$$$$$$$_$$$$ $$$__$$$$$__$$_$$$$$$$_$$$$ $$$$$$_$$__$$$$$$$$$$$$$$$ _$$$$$$$__$$$$$$$$$$$$$$$$ __$$$$$__$$$$$$$$$$$$$$$$$$ $__$$$__$$$$$$$$$$$$$$$$$$$$ $____$$$$$$$$$$$$$$$$$$$$$$$$$ $____$$$$$$$$$$$$$$$$$$$$$$$$$$ $__________$$$$$$$$$$$$$$$$$$$$$$ $____________$$$$$$$$$$$$$$$$$$$$$ $______________$$$$$$$$$$$$$$$$$$$$ $_______________$$$$$$$$$$$$$$$$$$ $_______________$$$$$$$$$$$$$$$$$$ $____________$$$$$$$$$$$$$$$$$$$ __________$$$$$$$$$$$$$$$$$$$$ _$$$$$$$$$$$$$$$$$$$$$$$$$$$$$ $_$$$$$$$$$$$$$$$$$$$$$$$$$$$$ $__$$$$$$$$$$$$$$$$$$$$$$$$$$$ $$$__$$$$$$$$$$$____$$$$$$$$$$ $$$$__$$_$$________$$$$$$$$$$$ $$$$_$$_____________$$$$$$$$$$ $$$_$$______________$$$$$$$$$$ $___$$________________$$$$$$$$ $$$$$________________$$$$$$$$$ $_$$$_________________$$$$$$$$ $_____________________$$$$$$$$ $____________________$$$$$$$$$ $____________________$$$$$$$$$ $____________________$$$$$$$$$__$ $___________________$$$$$$$$$$$$$$$$$ $____________________$$$$$__$$$$$$$$$ ►▬♥▬▬♥▬▬►''» i love you «''◄▬▬♥▬♥▬◄ ████┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘┘ ┘┘┘┘┘ █┘┘█┘┘┘┘┘┘██████┘┘████████┘┘██ ████┘ █┘┘█┘┘┘┘┘██┘┘┘┘██┘█┘┘██┘┘█┘██┘ ┘┘┘██ █┘┘█┘┘┘┘┘█┘┘██┘┘█┘█┘┘██┘┘█┘█┘┘ ██┘┘█ █┘┘█┘┘┘┘┘█┘┘██┘┘█┘█┘┘██┘┘█┘█┘┘ ┘┘┘┘█ █┘┘█████┘█┘┘██┘┘█┘██┘┘┘┘██┘█┘┘ █████ █┘┘┘┘┘┘█┘██┘┘┘┘██┘┘██┘┘██┘┘██┘ ┘┘┘█┘ ████████┘┘██████┘┘┘┘████┘┘┘┘██ ████ ►▬♥▬▬♥▬▬►''» i love you NARY«''◄▬▬♥▬♥▬◄
Posted by Mr. POTH HON at 2:37 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Thursday, July 26, 2012

របៀបបម្លែង Power Point 2010 ទៅជាឯកសារវីដេអូ


ការ​ធ្វើ​បទ​បង្ហាញ​ភាគ​ច្រើន​គេ​ប្រើប្រាស់​កម្មវិធី Microsoft Power Pointដែល​មាន​ឯក​សារ​ *.ppt* ឬ *.pptx ។ ប៉ុន្តែ​តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ប្រសិន​បើ​​ម៉ាស៊ីន​របស់​អ្នក​តម្លើង​Ms.Office 2010 ដោយ​ភ្ជាប់​ជាមួយ​​Power Point ដែរ​នោះ ទិន្នន័យ​ប្រភេទ​.ppt ឬ​pptx របស់​អ្នក​អាច​បម្លែង​ជា​ឯកសារ​វីដេអូ​បាន? តើ​នរណា​ខ្លះ​មាន​Power Point 2010​ប្រើ? មិន​មែន​សម្រាប់​ទាល់​តែ​File .pptx ទេ សូម្បី​តែ​File .ppt ក៏​អាច​បម្លែង​បាន​ដែរ ឲ្យ​តែ​យក​មក​បើក​​(Open with) ជាមួយ​Power Point ជំនាន់​ថ្មី​នេះ។ដើម្បី​ឲ្យ​អស់​ចម្ងល់​ សូម​ស្វែង​យល់​ និង​អនុវត្តន៍​ជាមួយ​Sabay ​ទាំង​អស់​គ្នា៖ជំហ៊ានទី១៖ សូម​បើក ឯកសារ​Power Point រួច​ចុច​លើ “Backstage View” ដោយ​ចូល​ទៅ​កាន់ File drop down menu។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/Step1.jpg
ជំហ៊ានទី២៖ បន្ទាប់​ពី​បាន​បើក "Backstage View” សូមចុច "Save and Send”។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step2.jpg
ជំហ៊ានទី៣៖ បន្ទាប់​មក​សូម​ចុច “Create a Video”។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step3.jpg
ជំហ៊ានទី៤៖ អ្នក​ត្រូវ​រើស​យកOption ដទៃ​ទៀត​ដូច​ជា​កំណត់​ទំហំ​វីដេអូ, និង​កំណត់​ចំនួន​វិនាទី​ដើម្បី​បង្ហាញ​តាម​​ការកំណត់​ល្បឿន​ផ្លាស់​ប្ដូរ​​​ ពី slideមួយ​ទៅslideមួយទៀត។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Create a Video។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step4.jpg
ជំហ៊ានទី៥៖ បន្ទាប់​ពី​បាន​ចុច​លើ​ប៊ូតុង "Create Video" រួច​វា​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​ដើម្បី​ជ្រើស​រើស​ទីតាំង​សម្រាប់​រក្សា​ទុក​ ឯកសារ​វីដេអូ​ដែល​មាន​ប្រភេទ​ជា “.wmv” រួច​ចុច​ប៊ូតុង"Save" ម្ដង​ទៀត។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step5.jpg
ជំហ៊ានទី៦៖ បន្ទាប់​មក​វា​នឹង​ចាប់​ផ្ដើម​បម្លែង សូម​រង់ចាំ​រហូត​ដល់ Progress bar ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​របស់ Microsoft Power Point ២០១០ បញ្ចប់។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step6.jpg
ជំហ៊ានទី៧៖ បន្ទាប់ ​ពី​បាន​ធ្វើ​តាម​ដំណាក់កាល​ខាង​លើ​រួចមក​ សូម​បើក​File Power point ​តាមរយៈ​កម្មវិធី​ចាក់​វីដេអូ​ប្រភេទ​ណាមួយ ដែល​Support file «wmv»ជាការស្រេច។
Description: http://cdn.sabay.com.kh/news.sabay.com.kh/wp-content/uploads/2012/05/step7.jpg

Posted by Mr. POTH HON at 10:29 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Wednesday, July 25, 2012

​ការសិក្សា​និង​ទីផ្សារការងារ​

ដើម្បី​មានជីវិត​រស់នៅ​បាន​ក្នុងសង្គម មនុស្ស​យើង​ត្រូវ​រៀនសូត្រ​ឲ្យ​ចេះអក្សរ​ រហូត​បញ្ចប់​ការសិក្សា​លើ​ផ្នែក​មុខវិជ្ជា​អ្វីមួយ បើសិន​អ្នក​នោះឯង​មានលទ្ធភាព​បង់ថ្លៃ​សាលា​, ត្រង់នេះ​វា​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​ភាគច្រើន ព្រោះ​បើ​មានចំណេះ​វា​ងាយ​ឲ្យ​គេ​រក​ការងារ​ធ្វើ ថែមទាំង​អាច​រកប្រាក់​បាន​ច្រើនជាង​អ្នក​ដែលធ្វើ​ការពឹង​ដោយ​កម្លាំង​ពលកម្ម ព្រោះ​មិនបាន​រៀនសូត្រ​យកចំណេះ​អ្វីមួយ​ជា​គោល ឬ មិនមាន​លទ្ធភាព​សោះតែ​ម្តង តែ​ជួនកាល​គឺ​បណ្តាលមកពី​កត្តា​បុគ្គល​ខ្លួនឯង​ផងក៏មាន​។ ត្រូវគិតថា ការទៅរៀនគឺដើម្បីយកចំណេះមករកការងារ ឬ រកប្រាក់ចិញ្ចឹមជីវិត មិនមែនរៀនដើម្បីធ្វើធំ ធ្វើថីនោះទេ ការគិតបែបនេះគឺវាមាននៅក្នុងយុគសម័យមួយដែលបានកន្លងផុតទៅហើយ។
សព្វថ្ងៃនេះយើងទាំងអស់គ្នាកំពុងរស់ក្នុងសង្គមមួយដែលមានការប្រកួតប្រជែងច្រើន មិនដូចកាលពីសម័យសង្គមរាស្រ្តនិយមប្រឡងជាប់ជាគ្រូបង្រៀនម្នាក់ មានគេត្រៀមកូនក្រមុំទុកឲ្យនោះទេ ហើយក៏មិនដូចសម័យសាធារណរដ្ឋមានលីសង់កំប្លេ គេលើកកូនឲ្យនោះក៏ទេដែរ។
បញ្ហារកការងារមិនបានធ្វើនេះគឺមាននៅគ្រប់ប្រទេស សូម្បីក្នុងប្រទេសមួយមានការអភិវឌ្ឍន៍រួចហើយក្តីក៏នៅមានបញ្ហានេះដែរ។
​ ​​សព្វថ្ងៃនេះ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មួយចំនួន ​នៅ​មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ​ទេ ទោះបី​បាន​រៀន​ចប់​មានចំណេះ​ក្នុង​ខ្លួន​ហើយក៏​ដោយ​ក្តី​, បញ្ហា​នេះ​វា​មិនមែនជា​រឿង​មួយ​ពិបាកពេក​នោះទេ តែ​អាច​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​សាមីខ្លួន​នោះ​ច្រើនជាង​។​
​ ​ដើម្បី​ឲ្យ​ងាយ​យល់បាន​គេ​គួរ​ពិចារណា​ទៅលើ​ហេតុផល​ខ្លះៗ​ដែលជា​កត្តា​ចម្បង​គេ​ក្នុង​បញ្ហា​នេះ :
​ ​-​យើងទាំងអស់គ្នា​កំពុងស្ថិត​នៅក្នុង​ប្រទេស​មួយ​ដែល​កំពុងអភិវឌ្ឍន៍ ​ដូច្នេះ​មូលដ្ឋាន​នៃ​ការងារ​មិនទាន់មាន​គ្រប់គ្រាន់​សម្រាប់​ទាំងអស់គ្នា​ នៅឡើយ​ទេ​។ យើង​នៅ​មិនទាន់មាន​សហគ្រាស​ធំៗ យើង​នៅ​មិនទាន់មាន​រោងចក្រ​បែប​ឧស្សាហកម្ម យើង​នៅ​មិនទាន់មាន​សហគ្រាស​បែប​ការិយាល័យ ដូច្នេះ​កង្វះ​មូលដ្ឋាន​នៃ​ការងារ​ដែល​អាច​បឺត​ស្រូបយក​អ្នកមាន​ចំណេះ អ្នក​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មិនទាន់មាន​ទេ ត្រង់​នេះហើយ​អាច​យល់បាន ​និង​ បានឃើញ​ផ្ទាល់​ភ្នែក​ស្រាប់​ហើយ​។ ការងារ​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្តី នៅតាម​ទី​រួម​ខេត្ត​ក្តី អាច​ផ្តល់​ការងារ​ឲ្យ​អ្នកត្រូវការ​ការងារ​ធ្វើបាន​ត្រឹម​មួយចំនួន​តូច​ ប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​សម្រាប់​បំពេញការងារ​ក្នុង​ ក្រុមហ៊ុន​គេ​នោះ​គឺ​គ្រាន់តែ​ជា​ក្រុមហ៊ុន​មួយ​តូចៗ​ឬ​ត្រឹម​ខ្នាត​មធ្យម​ ប៉ុណ្ណោះ ដូច្នេះ​ចំនួន​បុគ្គលិក​ដែល​គេ​ត្រូវការ​ក៏​តិច​តាម​នោះដែរ​។​
​ ​-​អ្នក​ដែល​បាន​រៀន​ចប់​មួយចំនួន​បាន​រើសអើង​ចំពោះ​ការងារ ព្រោះ​យល់ថា គេ​បាន​រៀន​ចប់​រហូត​មាន​បរិញ្ញាប​ត្រ ឬ អនុបណ្ឌិត​ឲ្យ​ទៅធ្វើ​ការ​បែប​សាមញ្ញៗ​យ៉ាងម៉េច​កើត ម្ល៉េះ​ហើយ​អ្នក​នោះឯង​ចេះតែ​បន្ត​រង់ចាំ​និង​រង់ចាំ​....​និង​រង់ចាំ​រហូត​តទៅ​ព្រោះ​ការងារ​ដែល​គេ​ចង់បាន​គ្មាន​អ្នកណា​គេ​រើស​សោះ នេះ​គឺជា​កំហុសឆ្គង​មួយ​យ៉ាង​ធំ សម្រាប់​អ្នក​ដែល​បានគិត​បែបនេះ​។​
​ ​-​ការរៀន​យកចំណេះ​តែមួយ​មុខ ចេះតែ​មួយ​មុខ ឱកាស​រក​ការងារ​បានធ្វើ​ក៏​តិច​ដែរ តែបើ​យើង​ឆ្លៀត​រៀន​ឲ្យ​បាន​ច្រើន​មុខ ច្រើនយ៉ាង​នោះ​យើង​អាចមាន​សំណាង​ច្រើន​ដើម្បី​បានការ​ងារ​ធ្វី ឬ អាចបង្កើត​ការងារ​សម្រាប់ធ្វើ​ខ្លួនឯង​ផង​ក៏មាន បើ​អាច​ចេះ​ប៉ាន់ស្មាន​ពី​សេចក្តីត្រូវការ​ក្នុងសង្គម ថា​អ្វីដែល​គេ​ត្រូវការ​ច្រើន និង អ្វីដែល​គេ​ត្រូវការ​ជា​ចាំបាច់​បំផុត​ក្នុងសង្គម​។ លាត​ក្រដាស​ស​មួយ​នៅ​ពីមុខ​ជាមួយ​បរិយាកាស​មួយ​ល្អ ខ្មៅ​ដៃ​មួយ​ដើម​រួច​អង្គុយ​, កត់​ចុះ​ថា​អ្វី​ទៅ​ដែល​គួរ​រៀន និង​ការងារ​ប្រភេទ​ណា គេ​ត្រូវការ​ច្រើន​។​
​ ​-​ភាសា​អង់គ្លេស​គឺជា​របស់​ចាំបាច់​បំផុត​សម្រាប់​សម័យ Digital នេះ, ទាំង​ការរៀនសូត្រ​ទាំង​ក្នុង​ការងារ ទាំង​សង្គម​ខាងក្រៅ​គឺ​តែងតែ​ឲ្យ​អត្ថិភាពដល់​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស​ច្រើនជាង​អ្នក​មិនចេះ ដូច្នេះ​ត្រូវ​ប្រឹង​បន្តិច​ឡើង និង​ឆ្លៀត​ទៅ​រៀន​យក​ភាសា​អង់គ្លេស​ជាមួយ​សាលា​ដែលមាន​គ្រូបង្ហាត់​ល្អ មានឈ្មោះ​ល្បី មាន​គេ​និយម​ទៅ​រៀន​ច្រើន​។ រៀន​ឲ្យ​ចេះ រៀន​ឲ្យ​អាច​និយាយ​កើត រៀន​ឲ្យ​អាច​សរសេរ​បាន​ត្រឹមត្រូវ​តាមក្បួន​វេយ្យាករណ៍ និង​រៀន​និយាយ​ជាមួយ​ជនបរទេស​ដើម្បី​ស្តាប់​សូរ​នៃ​ការបញ្ចេញ​សម្លេង​របស់គេ ហាត់​ស្តាប់​ប៉ុស្តិ​វិទ្យុ និង​ ទូរទស្សន៍ និយាយ​ភាសា​​អង់គ្លេស ហាត់​បញ្ចេញ​សម្លេង​តាម​ជនបរទេស និង​ហាត់សរសេរ​ជា​ឃ្លា​ជា​ប្រយោគ​។ អាន​កាសែត ទស្សនា​វ​ដ្តី​ភាសា​អង់គ្លេស រៀន​អាន​អត្ថបទ​នៅ​​លើ Website ដោយ​ការបញ្ចេញ​សម្លេង​ឲ្យ​ឮៗ ដើម្បី​ពត់​អណ្តាត​និង​ក្រអូមមាត់​យើង​ឲ្យ​ត្រូវ​តាម​ការបញ្ចេញ​សូរ​របស់​ពាក្យ​អង់គ្លេស តែ​មិនមែន​អង្គុយ​អាន​តែ​ក្នុង​ពោះ ឬ ខ្សឹបៗ​នោះទេ​។​
​ ​-​ត្រឹមតែ​ចេះ​ភាសា​អង់គ្លេស​មួយ​យ៉ាង​ស្ទាត់ជំនាញ​ទាំង​និយាយ​និង​សរសេរ យើង​មានឱកាស​រក​ការងារ​បានធ្វើ​រួចជាស្រេច​ទៅហើយ បូក​ជាមួយ​ចំណេះដឹង​ដែល​យើង​មាន​ស្រាប់ វា​នឹង​ក្លាយទៅជា​ដាវ​មួយ​យ៉ាង​មុត​សម្រាប់​កាប់បំផ្លាញ​ជញ្ជាំង​ដែល​បាន​រាំង​យើង​ពី​ការងារ​។ កុំ​រួញរា​ជាមួយ​ការងារ​ប្រាក់ខែ​ទាប យើង​អាច​មានឱកាស​ច្រើន​ទៀត​នៅ​ទីនោះ បើ​យើង​ខិតខំ​ធ្វើការ​បាន​ហ្មត់ចត់ មាន​អាកប្បកិរិយា​ល្អ មិនមាន​ឫកពារ​ឈ្លើយ រាប់​អានគ្រប់គ្នា​ជា​មិត្ត​នៅក្នុង​កន្លែងធ្វើការ ហើយចាត់ទុកថា​ការងារ​ដែល​យើង​កំពុង​ធ្វើ​គឺជា​របស់​យើង​ដែរ បើ​ធ្វើដូច្នេះបាន "​ឱកាសល្អ​មួយ​" អាច​រង់ចាំ​យើង​នៅពេល​ខាងមុខ​មិន​លែង​ឡើយ​។​
​ ​-​រៀន​មិនទាន់​ចប់​ឬ​រៀន​ចប់​ហើយ​តែ​បែរជាយក​ពេលវេលា​ទៅទាក់ទង​ស្រីៗ សម្រាប់​ធ្វើជា​សង្សារ ឬ​សម្រាប់​ការសប្បាយ​និង​បន្ត​បង្ហូរ​ធនធាន​របស់​ឪពុកម្តាយ​ឲ្យ​ខ្សោះ​ខាន​បាន​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ឬ ផ្តល់ឱកាស​ឲ្យ​ប្អូនៗ​បាន​រៀន​ទៅ​ថ្នាក់ខ្ពស់​។ រឿង​បែបនេះ​តែង​កើតមាន​ជារឿយៗ បន្ទាប់ពី​រៀន​ចប់​គួរ​គិត​រក​ការងារ​ធ្វើ​សិន​, សង្សារ​និង​ស្រី​ស្អាត​អាច​កើត​ក្រោយពេល​មានការ​ងារ ឬ មាន​លុយ​ហើយ​។​
​ ​សូម​ទុក​រឿងនេះ​មួយអន្លើ​សិន បើ​គ្មាន​ការងារ​ធ្វើ​នៅឡើយ​ទេ កុំ​ទាន់​អាល​ទៅ​សន្យា​សង្សារ ឬ​ ស្រី​ម្នាក់​ដែល​យើង​ប៉ងប្រាថ្នា​ថា "​នឹង​រក​ការងារ​ធ្វើ ពេល​បាន​គ្នា​ជា​គូស្រករ​រួចហើយ​"​។ ការនិយាយ​បែបនេះ​គឺ​យើង​កុហក​ខ្លួនឯង​និង​កុហក​មនុស្ស​ម្នាក់ទៀត​ឲ្យ​ផ្ញើ​សេចក្តីសង្ឃឹម​ចំពោះ​យើង ធ្វើ​ឥ​ចឹ​ង​វា​បាប​បើ​គិត​តាម​ធម៌​ព្រះ "​មិនត្រូវ​ពោល​ពាក្យ​មុសា​ចំពោះ​អ្នកដទៃ​"
​ ​ការងារ​ឲ្យ​យើង​រកប្រាក់​បាន​សម្រាប់​ចាយ ​និង ​សង្សារ​ដែល​យើង​ត្រូវ​ចំណាយ​សម្រាប់​បំពេញចិត្ត​គេ តើ​មួយណា​ដែល​យើង​ត្រូវ​ជ្រើសរើស​?
​ ​-​ចាប់ផ្តើម​រក​ការងារ​ពីអ្វី​ដែល​យើង​អាចធ្វើ​បាន​ឬ​រកបាន​សិន​ទោះជា​អ្វី​ក៏ដោយ ជួនកាល​ការងារ​នោះ​ជា​អ្វីដែល​ផ្តល់​ឲ្យ​យើង​នូវ​អនាគត​នៅ​ជីវិត​ផង​ក៏មាន​។ ចូរ​កុំ​មើលស្រាល​ចំពោះ​ការងារ​សាមញ្ញៗ​នោះ​ឲ្យ​សោះ​។ ការរៀន​ជួសជុល​ម៉ូតូ ជួសជុល​រថយន្ត ម៉ាស៊ីន ត​ភ្លើង រៀន​ផ្សា រៀន​បាញ់ថ្នាំ ធ្វើ​ឲ្យ​គេ​រកប្រាក់​បាន​រហូត​ជិត 1000​ដុល្លារ​ក្នុង 1​ខែ​ក៏មាន​បើ​ធ្វើ​ដោយ​ខ្លួនឯង តែបើ​ធ្វើការ​ឲ្យ​គេ​យ៉ាងច្រើន​បាន​ត្រឹម 100 ទៅ 200​ប៉ុណ្ណោះ​ក្នុង​មួយខែ ជួនកាល​មិនបាន​ផង​។ មិនត្រូវ​ខ្លាច​ប្រឡាក់ មិនត្រូវ​គិតថា "​ថោកទាប​" មិនត្រូវ​គិត​ខ្លាច​ខ្មាសគេ​ទេ ឲ្យ​តែ​យើង​អាចរ​កវា​បាន​ក្នុង​ផ្លូវ​សុចរិត​។​ ​ ​មាន​មនុស្ស​ច្រើន​គ​គោក​កសាង​ជីវិត​ពី​កន្លែង​លាង​ម៉ូតូ​ឈានទៅ​បើក​កន្លែង​លាង​ម៉ូតូ​ដោយ​ខ្លួនឯង ស៊ីឈ្នួល​ជួសជុល​ម៉ូតូ​ឲ្យ​គេ រួច​ឈានទៅ​បើក​កន្លែង​ជួសជុល​ម៉ូតូ​ដោយ​ខ្លួនឯង​។​
​ ​"​បើ​ខ្ញុំ​មានកូន​ស្រី ខ្ញុំ​អត់​លើក​ឲ្យ​និស្សិត​ដែល​រៀន​ចប់​នោះទេ ខ្ញុំ​លើក​ឲ្យ​អ្នក​ដែលមាន​ការងារ​ធ្វើ ព្រោះ​មាន​ចំណូល​សម្រាប់​ចិញ្ចឹម​កូនស្រី​ខ្ញុំ បើ​មិន​ឥ​ចឹ​ង​ទេ ខ្ញុំ​ត្រូវ​ចំណាយលុយ​ចិញ្ចឹម​ពួកគេ​រក​ទីបំផុត​គ្មាន​ឡើយ​"​។​ ​ ​ចូរ​គិត​ត្រង់នេះ​ឲ្យ​បាន​ច្រើន​ទើប​យល់ថា​ការងារវាសំខាន់​យ៉ាងណា ហើយ​យើង​ត្រូវ​រក​ច្រក​សម្រាប់​រស់​ដោយ​វិធី​ណា​។​
​ ​-​ការរង់ចាំ​ដើម្បី​បានការ​ងារ​ល្អ​ធ្វើ វា​ជា​រឿង​ម្យ៉ាង តែបើ​សុខចិត្ត​ធ្វើការ​ងារ​ណា​ដែល​យើង​អាច​ធ្វើបាន​សិន ទោះ​លំបាក​បន្តិច​ក្តី ក៏​គង់​គ្រាន់បើ​ជាង​ការរង់ចាំ​រហូត​បានកា​រងារ​ល្អ​ធ្វើ បើ​យើង​ដាក់ចិត្ត​ដាក់​កាយ​អាចធ្វើ​អ្វី​ក៏បាន ការងារ​ប្រហែលជា​មិន​ខ្វះ​ទេ ទោះបី​ប្រទេស​របស់​យើង​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ន៍​នៅឡើយក៏ដោយ​។​
​ ​នៅ​ប្រទេស​រីកចម្រើន គេ​មាន​ក្រុមហ៊ុន​ច្រើន​ចូលទៅ​បណ្តាក់ទុន​រកស៊ី​រួចទៅហើយ ដូច្នេះ​ប្រភព​នៃ​ការងារ​គឺមាន​រួចជាស្រេច អ្នក​ដែល​រៀន​ចប់​មិនសូវ​ជា​ភ័យព្រួយ​ច្រើន​ខ្លាច​អត់​ការងារ​ធ្វើ​ទេ ឯ​ប្រាក់ខែ​ក៏មាន​ចំនួន​ច្រើន​គួរសម​ព្រោះ​គេ​គិត​ប្រាក់​ឲ្យ​ទៅតាម​ស្ថានភាព​របស់​សង្គម​និង​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​។​
​ ​សូមកុំ​រង់ចាំ​និង​កុំ​ខ្លាច​នឿយ បើ​ចង់បាន​ប្រាក់​, រៀន​ឲ្យ​ច្រើន ចេះ​ឲ្យ​បាន​ច្រើន នោះ​យើង​អាច​នឹងជម្នះ​បាន​ភាព​គ្មាន​ការងារ​ធ្វើ​ជាមិនខាន​។​
​ ​ដើរ​ដាក់​ពាក្យសុំ​ធ្វើការ​ដោយ​មិនបាន​ពិចារណា​គឺជា​ការខាតបង់​ពេលវេលាឥតអំពើ​! មាន​និស្សិត​ជាច្រើន​ធ្លាប់បាន​និយាយថា​បាន​ដើរ​ដាក់ CV ច្រើន​កន្លែង​ណាស់ ប៉ុន្តែ​មិនឃើញ​មាន​គេ​ហៅ​សោះ តើ​មកពី​ហេតុអ្វី​?
​ ​សំនួរ​នេះ​គឺ​ងាយ​ទេ​, ការយក CV ទៅ​ដាក់​ដើម្បី​សុំ​ការងារ​ធ្វើ​គឺ​អាស្រ័យទៅលើ​ការចង់បាន​របស់​ក្រុមហ៊ុន​។ បើ​ការងារ​ដែល​គេ​រើស​នោះ​មិន​ត្រូវចំ​ជំនាញ​ដែល​យើង​ចេះ​ទេនោះ​សូមកុំ​ដាក់ បើ​គេ​ឲ្យ​អទិភាពចំពោះ​ស្ត្រី​ ឯ​យើង​ជា​បុរស​ក៏​កុំ​ដាក់ ព្រោះ CV របស់​យើង​មិនត្រូវ​បាន​គេ​ពិចារណា​ទេ "​គេ​មិន​មើល​" តើ​មាន​អ្វីដែល​គេ​ត្រូវ​ហៅ​យើង​! និស្សិត​ខ្លះ​និយាយថា កន្លែង​ដែល​ខ្ញុំ​ដាក់​ត្រូវការ​មុខវិជ្ជា​ដែល​រៀន​នោះ​ហើយ ចុះ​ហេតុអ្វី​ក៏​គេ​មិន​ហៅ​ដែរ​? ត្រូវ​ដឹងថា​នៅ​ខណៈពេលដែល​គេ​បានដាក់​ប្រកាស​រើស​បុគ្គលិក អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នោះ​ស្រាប់ គាត់​រក​មធ្យោបាយ​នាំយក​មិត្តភក្តិ ឬ បងប្អូនរបស់គេ​មក​ឲ្យ​ដាក់ចូល​ដែរ មិនតែប៉ុណ្ណោះ​គេ​នៅបាន​សុំ​ប្រធាន​នៅក្នុង​ក្រុមហ៊ុន​នោះ​ឲ្យ​ជួយ "​សម្រួល​" ឲ្យ​ថែម​ទៀតផង​។​
​ដូច្នេះ​អ្នក​ដែលជា​មនុស្ស​ពី​ខាងក្រៅ គ្មាន​រនុកក្នុង​សម្រាប់​ជួយ​សម្រួល​មានឱកាស​តិច​ណាស់​ដើម្បី​ដណ្តើមយក​ការងារ​នោះមក​ធ្វើ​ ទោះបីជា ​យើង​មាន​ទាំង​បទពិសោធន៍ និង​មាន​អ្វីៗ​ល្អ​ជាងគេ​ក៏ដោយ​។ ឱកាស​ដែល​យើង​អាច​ទទួលបាន​ការងារ ​គឺ​ច្រើនតែ​ជាមួយ​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ប៉ុណ្ណោះ ព្រោះ​មិនទាន់មាន​អ្នក "​សម្រួល​" នៅ​ពី​ក្រោយខ្នង​នៅឡើយ​។​
​ ​-​រក​ការងារ​តាមរយៈ​អ្នក​ស្គាល់គ្នា អាច​ផ្តល់ឱកាស​ឲ្យ​យើង​ច្រើនជាង​។ ក្រៅពីនេះ​គួរ​គិតដល់​ការរកស៊ី​ដោយ​ខ្លួនឯង​និង​ព្យាយាម​បង្កើត​របរ​មួយ​តូច​ដែល​ថ្ងៃក្រោយ​អាច​ពង្រីក​បាន ប្រើ​ដើមទុន​តិច អាចធ្វើ​នៅផ្ទះ​ខ្លួនឯងបាន ប្រើ​ពលកម្ម​តិច រួមផ្សំ​ជាមួយ​អ្វីដែល​យើង​មាន​ស្រាប់​នៅក្នុង​ដៃ​។​
​ ​ដូច​អ្វីដែល​បាន​រៀបរាប់​មកពី​ខាងដើម សូម​ពិចារណា​ទៅលើ​កត្តា​សង្គម សេចក្តីត្រូវការ ធនធាន​របស់​យើង សមត្ថភាព​ដែល​យើង​មាន និង​មាន​ផ្លូវ​ពីរ​សម្រាប់​ជ្រើស​រី​ស :
​ ​1- ធ្វើការ​ឲ្យ​គេ ដោយ​មិន​ចង់​រកស៊ី​ដោយ​ខ្លួនឯង​
​ ​2- បង្កើត​របរ​រកស៊ី​ដោយ​ខ្លួនឯង បើ​រក​ការងារ​មិនបាន​ធ្វើ​
​ ​មុន​ជ្រើស​យកមុខ​វិជ្ជា​មក​រៀន​ត្រូវ​គិតដល់​សេចក្តីត្រូវការ​របស់​ធ​ន​ធាន​មនុស្ស​នាពេលនេះ​និង​ពេលអនាគត​។ រៀន​ជំនាញ​ងាយ​រក​ការងារ​ធ្វើ​ជាង​រៀន​នៅក្នុង​សកល​វិ​ទ្យ​ល័យ រៀន​នៅក្នុង​សកល​វិទ្យាល័យ​រកបាន​ការងារ​ល្អ​ជាង បើ​យើង​មានសំណាង​ល្អ សូម​គិត​មើលចុះ​៕
Posted by Mr. POTH HON at 11:15 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

​កំហុស ១០​យ៉ាង ពេល​ចូល​សម្ភាសន៍​សុំ​ការងារ​

១- ការមកដល់​យឺត​
​ ​ពេល​ត្រូវ​ទៅ​សម្ភាសន៍​វា​មិន​ដូចគ្នា​នឹង​ការ​ទៅ​ជប់លៀង​នោះឡើយ ព្រោះ​បើ​ទៅ​យឺត​ក៏​គ្មាន​អ្នកណា​គេ​ថា​អី​ដែរ តែ​ពេលវេលា​ទៅ​សម្ភាសន៍​វា​ជា​រឿង​មួយ​ដោយឡែក​ខុសពី​ការ​ទៅ​ជប់លៀង និង​ព្យាយាម​ទៅ​ឲ្យ​បាន​មុន​ប្រហែលជា ១០​ទៅ ១៥​នាទី មុនពេល​ម៉ោង​កំណត់ ពេលមកដល់​ភ្លាម​ត្រូវ​ចូលទៅ​ប្រាប់​អ្នកទទួល​ភ្ញៀវ (Receptionist) ភ្លាម​។​
​ ​ការមកដល់​បាន​មុន​បន្តិច​អាច​ឲ្យ​យើង​បាន​ស្វែងយល់​ពី​កន្លែង​ដែល​ត្រូវ​មក​សម្ភាសន៍ ព្រោះ​វា​ជាទី​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់ ម្យ៉ាងទៀត​នោះ វា​អាច​ឲ្យ​យើង​រៀបចំខ្លួន ដើម្បី​សម្រប​តាម​បរិស្ថាន​នៅ​ទីនោះ និង​បាន​ត្រៀមខ្លួន​សម្រាប់​សម្ភា​សន៍​បាន​ខ្លះ​។​
​ ​បើ​សំណាងល្អ​នៅក្នុង​បន្ទប់​រង់ចាំ អាចមាន​ទស្សនា​វ​ដ្តី ឬ​កាសែត​ទុក​សម្រាប់​ឲ្យ​យើង​អាន ដើម្បី​សម្រួល​អារម្មណ៍​ភ័យព្រួយ​របស់​យើង​ឲ្យ​ថមថយ និង​មានឱកាស​បាន​រៀបរយ​ឥរិយាបថ​ស្រម​តាម​ទីកន្លែង​របស់គេ​។​

២- ឥរិយាបថ​រម្យទម​
​ ​ការធ្វើ​ឫកពារ​រម្យទម សុភាពរាបសារ នោះ​គឺជា​រឿង​មួយ​ល្អ​ហើយ តែ​ជួនកាល​វា​មិនបាន​ជួយ​យើង​ឲ្យ​បានការ​ងារ​ធ្វើ​នោះទេ ការសម្ភាសន៍​ឯណោះ​ទើប​ជា​រឿង​សំខាន់​។ ការរៀប​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ធ្វើ​ឫកពារ​មាំមួន និង​រៀប​ឫកពា​យើង​ឲ្យ​ត្រូវ​តាម​ការងារ​ដែល​យើង​បានដាក់​ពាក្យសុំ​។​
​ ​ជួនកាល​អ្នកធ្វើ​សម្ភាសន៍​អាច​ផ្តោត​សំនួរ​របស់គេ​ទៅ​រឿង​អ្វី​ផ្សេង​ផង​ក៏មាន ជាងនេះទៅទៀត​គេ​អាច​យល់ថា យើង​សមរម្យ​ល្មម​សម្រាប់​ការងារ​ទាំងនោះ​រួចជាស្រេច​ផង​ក៏​ថា​បាន តែ​មិនត្រូវ​បង្ហាញ​ឥរិយាបថ​មួយ​ទន់ភ្លន់​ពេក​នោះឡើយ ទាំង​ការនិយាយ និង​ឫកពា គឺ​ត្រូវតែ​រឹងប៉ឹង មាំមួន ច្បាស់លាស់ និង​និយាយ​ច្បាស់ៗ​។​

៣- រន្ថើន​ក្នុង​ចិត្ត ចង់​ឲ្យ​ការសម្ភាសន៍​ចប់​ឆាប់​
​ ​ត្រូវ​ដឹងថា មានតែ​មួយចំនួន​តូច​នៃ​អ្នកដាក់ពាក្យ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ជ្រើស​ឲ្យ​ចូលមក​សម្ភាសន៍ ដូច្នេះ​យើង​គឺជា​ម្នាក់​នៅក្នុង​នោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​មក​សម្ភាសន៍ ដូចនេះ​មិនត្រូវ​ធ្វើ​អាកប្បកិរិយា​អន្ទះសារ​ពេល​កំពុង​សម្ភាសន៍​នោះឡើយ​។ ព្រោះ​ការសម្ភាសន៍​អាច​ប្រើពេល​រហូតដល់​មួយ​ម៉ោង​ក៏មាន ព្យាយាម​កុំ​មើល​ម៉ោង ឬ​សួរថា ការសម្ភាសន៍​នឹង​ចប់​នៅពេលណា ធ្វើ​ចិត្ត​ឲ្យ​នឹង ផ្តោតអារម្មណ៍​ទៅលើ​សំនួរ និង​ព្យាយាម​ឆ្លើយ​ចំពោះ​អ្វីដែល​គេ​សួរ​មិន​ឲ្យ​លើស តែ​ក៏​មិន​ឲ្យ​ខ្វះ​។​
​ ​បើ​យើង​ធ្វើ​អាកប្បកិរិយា​ដូចជា​ចង់​ឲ្យ​ការសម្ភាសន៍​នោះ​ចប់​ឆាប់ សំ​ណា​របស់​យើង​សម្រាប់​ការងារ​នោះ អាច​រលាយ​រលត់​ទៅបាន​ដែរ ព្រោះ​អ្នក​សម្ភាសន៍​អាច​យល់បាន​ពី​អារម្មណ៍​របស់​យើង​នាពេលនោះ​។​

៤- មិនត្រូវ​សួរ​ពី​ការ​ឧបត្ថម​នានា​ពេល​សម្ភាស​ន៍​
​ ​ដូចគ្នា​ពេល​យើង​ជួប​ជាមួយ​ស្រី​ម្នាក់​មិនត្រូវ​សួរ​ពី​អាយុ​របស់គេ​ទេ វា​ជាការ​ពុំគួរ​គប្បី​ឡើយ​។ វា​នឹង​ជា​រឿង​មួយ​អាក្រក់​បំផុត បើ​យើង​ហាមាត់​សួរ​ពី​ប្រាក់ខែ ឬ​ការ​ឧបត្ថម​នានា​ពី​ក្រុមហ៊ុន សំនួរ​ទាំងនេះ​គួរ​ត្រូវបាន​ទុក​សិន រហូត​គេ​ប្រាប់​យើង​ថា យើង​បានទទួល​ការងារ​នោះ​ហើយ ទើប​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សួរ​សំនួរ​នេះ​។​
​ ​កា​លើកយក​សំន​យរ​ពី​ចំនួន​ប្រាក់ខែ និង​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន ចូលមក​ក្នុងពេល​សម្ភា​សន៍ ធ្វើ​ឲ្យ​អ្នក​សួរ​យើង (​អ្នក​សម្ភាសន៍​) គាត់​យល់បាន​ថា យើង​ចាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​តិចតួច​ប៉ុណ្ណោះ តែ​មើលឃើញ​ពី​ប្រយោជន៍​របស់ខ្លួន​ធំ​ជាង​ការគិត​ដល់​ការងារ​របស់​ក្រុមហ៊ុន​។​

៥- ស្វែងយល់​ពី​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​
​ ​មុនពេល​ដាក់ពាក្យ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​ណាមួយ យើង​គួរស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន នេះ​គឺ​បូករួម​ទាំង​ម្ចាស់​របស់​ក្រុមហ៊ុន​នោះ​ផងដែរ​។ ព្រោះ​ក្រុមហ៊ុន​ខ្លះ​អាច​មិនសូវ​ល្អ ល្អ​ឈ្មោះ​ខាងក្រៅ តែ​មិនល្អ​ចំពោះ​បរិស្ថាន​ការងារ អាចមាន​អត្រា​នៃ​អ្នក​ចាក​ចេញពី​ការងារ​ច្រើន ឬ​បុគ្គលិក​ទីនោះ​ធ្វើ​ការមិន​បានយូរ ដោយសារ​ហេតុផល​ណាមួយ​។ វា​ជា​រឿង​មួយ​ដែល​គួរតែ​ដឹង ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​

៦- កុំ​និយាយ​ច្រើនពេក​
​ ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការសម្ភាសន៍​ចូលធ្វើការ គឺ​មិនមែន​ស្តីពី​យើង​នោះទេ តែ​គឺជា​បញ្ហា​របស់​ក្រុមហ៊ុន ដែល​ត្រូវការ​មនុស្ស​សម្រាប់​បំពេញ​កន្លែង​ដែល​ត្រូវការ ដោយ​ការចាកចេញ​របស់​បុគ្គ​លិ​ក​មុន ឬ​ជាការ​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​ថ្មី យើង​មក​សម្ភាសន៍ គឺ​មក​ក្នុង​គោលបំណង​មួ​យមក​ដើម្បី​សុំ​ធ្វើការ ដូច្នេះ​លក្ខណៈសម្បត្តិ​របស់​យើង​អាចមាន​ខ្លះ​រួចទៅហើយ ទើប​គេ​ឲ្យ​យើង​មក​សម្ភាសន៍​។​
​ ​ព្យាយាម​បិទមាត់​នៅ​ស្ងៀម​រហូត​ដល់ពេល​គេ​សួរ ចៀសវៀង​ឆ្លើយ​កាត់​ពេល​គេ​កំពុង​សួរ​ត្រូវ​រង់ចាំ​រហូត​គេ​បញ្ចប់​សំនួរ​សម្រាប់​សួរ​យើង​សិន បើ​ពុំ​នោះទេ យើង​ច្បាស់​ជា​ប្រទាក់​សំដី​ជាមួយ​អ្នក​សួរ​មិន​ខាន​។ មិនត្រូវ​ឆ្លើយ​មុន​សំនួរ​ត្រូវ​បានបញ្ចប់​ជាដាច់ខាត នៅ​ស្ងៀម​រង់ចាំ​បន្តិច​សិន យ៉ាងហោចណាស់​ក៏​ពីរ បី​ដង្ហើម​ដែរ មុនពេល​ឆ្លើយ​ត្រឡប់​ចំពោះ​សំនួរ​ដែល​គេ​សួរ​។​
​ ​ផ្ទៀង​ស្តាប់​សំនួរ​ឲ្យ​បាន​ច្បាស់​មុនពេល​ឆ្លើយ មិនត្រូវ​យក​រឿង​ផ្ទាល់ខ្លួន​មក​បូក​ជាមួយ​ចម្លើយ ឬ​បូក​បន្ថែម​ចម្លើយ​ដែល​ចាក​ពី​សំនួរ តែ​គួរ​ក្សា​ភាពច្បាស់លាស់​សំរាប់​ចម្លើយ​ដែល​ឆ្លើយតប​វិញ​។​

៧- កុំ​ធ្វើខ្លួន​ថា ជា​មនុស្ស​គ្រាន់បើ​ពេក​
​ ​គ្រប់គ្នា​ទាំងអស់​រមែង​ចង់បង្ហាញ​ឲ្យ​អ្នក​សម្ភាសន៍​យល់ថា ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើការ​នោះបាន ឬ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍ តែ​វា​គួរ​ត្រូវបានធ្វើ​ដោយ​សមល្មម​កុំ​ឲ្យ​ហួរ​សហេតុ​ពេក​។​
​ ​ត្រូវ​បង្ហាញ​ការគោរព​ចំពោះ​អ្នក​សម្ភាសន៍​ជានិច្ច ព្រោះ​អ្នក​សម្ភាសន៍​អាចជា​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកតំណាង នឹង​យ៉ាងហោចណាស់​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ​។​
​ ​ការ​សើច​ក្អាកក្អាយ គួរតែ​ចៀស​វៀ តែ​ការ​ផ្ទៀង​ស្តាប់​និង​ចង់ដឹង​ពី​ការងារ​របស់​ក្រុមហ៊ុន អាចជា​ចំណុច​ល្អ​។ ព្យាយាម​បង្ហាញ​ពី​ចំណូល​ចំណង់​ចិត្ត​ចំពោះ​ការងារ​នោះ​ជាជាង​រៀបរាប់​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន �​អំនួត​� សូម​ចៀសវៀង​ឲ្យ​បាន​ចំណុច​នេះ​។​

៨- សូមកុំ​និយាយ​អាក្រក់​ពី​ចៅហ្វាយនាយ​មុន​
​ ​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានបំណង​ជួល​មនុស្ស​មាត់ដាច​មក​ធ្វើការ​នោះឡើយ​។ ហេតុនេះ​ចូរ​គិត​មុន​ឲ្យ​ហើយ​សិន​ថា អ្វី​ទៅ​ដែល​យើង​ត្រូវ​ឆ្លើយ បើសិនជា​ត្រូវ​សួរថា តើ​ចៅហ្វាយនាយ​របស់​យើង​មុន​ជា​មនុស្ស​របៀប​ណា និង​មូល​ហេតុដែល​យើង​ចាក​ចេញពី​ក្រុមហ៊ុន​នោះ​។​
​ ​ការនិយាយ​អាក្រក់​ពី​ក្រុមហ៊ុន​មុន ឬ​ពី​ចៅហ្វាយនាយ​មុន​មក​ប្រាប់​ក្រុមហ៊ុន​នេះ ឬ​ចៅហ្វាយ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​យល់បាន​ថា យើង​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ ដូច្នេះ​អ្នក​រួម​ការងារ​ជាមួយ​យើង​ក៏​ពិបាក​រួមការ​ងារ​ជាមួយ​យើង​ដែរ​។ អាច​ថា ការចាកចេញ​របស់​យើង​ពី​ក្រុមហ៊ុន​មុន បណ្តាលមកពី​យើង​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ឬ​យើង​តែង​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​ផង​ក៏​ថា​បាន​។​
​ ​ឯ​ករណី​មួយទៀត​នោះ អាច​ថា យើង​នេះ​ជា​បុគ្គលិក​ត្រូវ​ក្រុមហ៊ុន​មុន​បញ្ឈប់​ពី​ការងារ ឬ​យើង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​មុន ទើបបានជា​យើង​ចាកចេញ​។ ការនិយាយ​អាក្រក់​ពី​ចៅហ្វាយ​មុន ឬ​ក្រុមហ៊ុន​មុន យើង​នឹង​ត្រូវគេ​ដកចេញ​ពី​ការចង់បាន​របស់​ក្រុមហ៊ុន​ថ្មី​រួចស្រេច​ទៅហើយ​។ ទោះបី​យើង​មាន​ប្រវត្តិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មុន​យ៉ាងណា​ក៏ដោយចុះ តែ​ត្រូវយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ជំនួស​វិញ ឬ​ហេតុផល​ណាមួយ​ដែល​មិន​ប៉ះពាល់ តែ​មិនមែន​ដោយសារ​ឈឺ ឬ​លែងលះគ្នា ឬ​ចាក​ចេញពី​ឪពុកម្តាយ​នោះឡើយ​។​

៩- និយាយ​កុហក​
​ ​នៅក្នុង​សម័យ Digital នាពេល​សព្វថ្ងៃ វា​ជា​រឿង​មួយ​លំបាក​ណាស់ សំរាប់​ការនិយាយ​កុហក​ទាំង​ក្នុង Resume និង​ការឆ្លើយ​ដោយផ្ទាល់​មាត់​។ ព្យាយាម​និយាយ​ដោយ​ត្រង់ៗ​ប្រសើរ​ជាង​ការនិយាយ​ភូតកុហក ព្រោះ​គេ​អាច​យល់បាន​ចំពោះ​ចម្លើយ​ដែល​យើង​ឆ្លើយ ឬ​ការ​កុហក​សរសេរ​ដាក់​នៅក្នុង Resume​។​
​ ​សូម​ចាំ​ថា ការនិយាយ​កុហក​ពេល​សម្ភាសន៍ គឺជា​ការ​ល្មើស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ និង​ត្រូវបាន​គេ​សន្ម​ត់​ថា ជា​មនុស្ស​មិន​ត្រង់​។​

១០- សម្លៀកបំពាក់​នាពេល​ស​ម្ភា​សន៍​
​ ​សម្លៀកបំពាក់​ពេល​ទៅ​សម្ភាសន៍ គឺជា​រឿង​មួយ​សំខាន់​ណាស់ដែរ ទោះបីជា​វា​មិនមាន​ពិន្ទុ​ខ្ពស់​ក៏ដោយ តែ​វា​បានបង្ហាញ​ពីអ្វី​ដែលជា​យើង បង្ហាញ​នូវ​សម្លៀកបំពាក់​មួយ​ដែលមាន​ភាពថ្លៃថ្នូរ ទោះបី​វា​មិនមែនជា​ស្ទីល​ពិត​របស់​យើង​ក៏ដោយ​។​
​ ​ជួនកាល​សម្លៀកបំពាក់​ដែល​យើង​បាន​ស្លៀក​ទៅ​សម្ភាសន៍​នោះ ត្រូវបាន​គេ​ចាត់ទុកថា យើង​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​មួយ​ល្អ អាច​ឲ្យ​គេ​ទទួលយកបាន​ផង​ក៏មាន​។​
​ ​ដូច្នេះ ចូរ​កុំ​មើលស្រាល​ចំពោះ​រឿងនេះ​ឲ្យ​សោះ ហើយ​ត្រូវ​គិតថា សម្លៀកបំពាក់​គឺជា​ស្រោម​ខាងក្រៅ​របស់​យើង ល្អ​ឬ​អាក្រក់​ក៏​គង់​អាស្រ័យទៅលើ​ស្រោម​ខាងក្រៅ​នេះ​ខ្លះ​ដែរ​៕​
Posted by Mr. POTH HON at 9:33 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Tuesday, July 24, 2012

សំនួរ-ចម្លើយ ទាក់ទងទៅនឹងមូលបត្រ

សំនួរ-ចម្លើយ ពាក់ព័ន្ធ គ.ម.ក.

៨ គណៈកម្មការមូលបត្រកម្ពុជា គឺជាអ្វី?
គណៈកម្មការមូលបត្រកម្ពុជា( គ.ម.ក.) ជាស្ថាប័នដែលមានមុខងារគ្រប់គ្រង ត្រួតពិនិត្យទីផ្សារមូលបត្រ គ្រប់គ្រងបណ្តាប្រតិបត្តិករមូលបត្រ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងសំដៅការពារអ្នកវិនិយោគមូលបត្រ ព្រមទាំងធានាឲ្យមានការជួញដូរមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវនៅក្នុងវិស័យមូលបត្រនៃព្រះរាជាណាចក្រ កម្ពុជា។
៧គណៈកម្មការមូលបត្រកើតឡើងនៅពេលណា?
គណៈកម្មការមូលបត្រកម្ពុជាត្រូវបានបង្កើតឡើងដោយច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០៧។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ម.ក. ត្រូវបានធ្វើឡើងដោយ អនុលោមតាមអនុក្រឹត្យសី្តពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០០៨។
៦តើអ្វីទៅជាគោលដៅ និងគោលបំណងទូទៅនៃ គ.ម.ក.?
គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)មានគោលដៅ និងគោលបំណងដូចខាងក្រោម៖
• គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ រួមទាំងទីផ្សារមូលបត្ររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
• កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបតិ្តករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។
• កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ
• លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធនានា
• បង្កើត និងរក្សាទំនុកចិត្តអ្នកវិនិយោគដោយការពារសិទិ្ធរបស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។
• ជម្រុញការអភិវឌ្ឍន៌ទីផ្សារមូលបត្រ
• ដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ
• បង្ការ និងដាក់ទណ្ឌកម្មចំពោះបទល្មើសនានាដែលផ្តល់ផលប៉ះពាល់ដល់ទីផ្សារមូលបត្រ និងអ្នកវិនិយោគ។
៥តើវិសាលភាពនិយតកម្មនៃ គ.ម.ក. មានទំហំយ៉ាងដូចម្តេច?
គណៈកម្មការមូលបត្រមានសមត្ថកិច្ច និងសិទិ្ធអំណាចពេញលេញក្នុងការរៀបចំនូវបទប្បញ្ញតិ្តនានា ដែលពាក់ព័ន្ធវិស័យមូលបត្រ។
៤តើច្បាប់ និងបទប្បញ្ញតិ្តអ្វីដែលបង្ហាញពីសមត្ថកិច្ចរបស់ គ.ម.ក.?
សមត្ថកិច្ចរបស់ គ.ម.ក. មានបញ្ញត្តនៅក្នុងច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ច្បាប់សី្តពីមូលបត្រ រដ្ឋ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់សី្តពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មការមូលបត្រកម្ពុជា និងបទប្បញ្ញតិ្តដទៃទៀតដែលបញ្ញត្តក្នុងប្រកាសនានាពាក់ព័ន្ធនឹងវិស័យមូលបត្រ។
៣តើនរណាជាប្រធាន និងសមាជិកនៃ គ.ម.ក.?
គណៈកម្មការមូលបត្រកម្ពុជាមានប្រធានមួយរូប និងសមាជិកចំនួន ៨រូប។ ប្រធាននៃ គ.ម.ក. ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គ.ម.ក. មានសមាជិក៨រូបដូចខាងក្រោម៖
១. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ០១រូប
២. តំណាងធនាគារជាតិកម្ពុជា ០១រូប
៣. តំណាងក្រសួងពាណិជ្ជកម្ម ០១រូប
៤. តំណាងក្រសួងយុត្តិធម៌ ០១រូប
៥. តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ០១រូប
៦. អគ្គនាយកនៃ គ.ម.ក. ០១រូប
៧. អ្នកជំនាញដែលមានបទពិសោធន៍វិស័យមូលបត្រ ០២រូប
២តើរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ គ.ម.ក. មានទម្រង់យ៉ាងដូចម្តេច?
គ.ម.ក. ដឹកនាំដោយអគ្គនាយក០១រូប ដែលមានឋានៈ និងបុព្វសិទិ្ធស្មើនឹងរដ្ឋលេខាធិការ និងមានអគ្គនាយករដ្ឋមួយចំនួនជាជំនួយការ។
គ.ម.ក.មាននាយកដ្ឋានចំណុះចំនួន០៦ដូចខាងក្រោម៖
១. នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
៣. នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
៤. នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ
៥. នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ
៦. នាយកដ្ឋានកិច្ចការគតិយុត្ត គ.ម.ក. មានអង្គភាពសវនកម្មផ្ទៃក្នុង ដែលស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃ គ.ម.ក.។
១តើ គ.ម.ក. មានទីតាំងនៅកន្លែងណា?
គណៈកម្មការមូលបត្រកម្ពុជាមានទីតាំងនៅផ្ទះលេខ៩៩ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថី្ម ខ័ណ្ឌសែនសុខ រាជធានីភំពេញ។

សំនួរ-ចម្លើយ បច្ចេកទេស

១១គុណសម្បត្តិ និង គុណវិបត្តិរបស់ទីផ្សារមូលបត្រដល់សេដ្ឋកិច្ចជាតិ
១០What are the settlement and payment cycles on the Cambodia exchange?
​Cycles settlement and payment is T+2 (business day)
៩What parties are involved in these transactions with regards to settlement and clearing houses?
​The parties are involved in these settlements and payment includes Cash settlement agent (Commercial bank accreditation from the SECC), clearing and settlement operator and Operator of Securities Depository.
៨What day in the Cambodian exchange closed and how does this impact the settlement cycle?
​The closing day of Cambodia Exchange is Public holiday. Trading days are from Monday to Friday (Except Public holiday), it does not impact settlement day, because settlement day is T+ 2 (business day). (For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3&no=23)
៧Are there any restricts regarding foreign investment on the exchange?
​No restriction for foreigner investor
៦What procedure is followed in case of failure to deliver share on the settlement day?
​Operating Rules of Securities Clearing and Settlement of the Cambodia Securities exchange according to Article 9.-Good Faith Deposit
       Before placing the client’s orders, the members shall ensure that their clients have in cash for buying securities and in concerned securities for selling in compliance with the requirements stipulated in the paragraph 2 of this article.
       The minimum rates of the good faith deposit for a bid order and ask order shall be as following:
       1. At least 100% of a mount cash for bid order;
       2. At least 100 % of securities for the equity for ask order.
       The members shall ensure that the amount of cash and the quantity securities required as the good faith deposit shall be kept or frozen for the settlement or until the order become invalid. In Cambodia bid and ask securities have no margin account, so the case failure to delivery share rarely happen. (For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3&no=23)
៥Are there any restrictions on short selling and borrowing?
Short selling and borrowing not yet.
៤What are the trading costs associated with the Cambodia Exchange?
Trading cost associate with the Cambodia exchange have two parts.
-For member pay to CSX
-For investor pay to Securities firm
-For member pay to According to our PRAKAS on the Implementation of the Operating Rules Of Securities Market Article 24.-Securities Transaction Fees
The members shall pay securities transaction fee in relation to services provided pursuant to these rules. Calculation method for transaction fee, payers and time of payment are as follows:
       1- Rate: The fee for the equity securities trading service shall be levied on the amount of value of trade settled (the amount of fee obtained shall be rounded up to the first decimal place) at the rate of 25/10,000 (twenty five-ten thousandths) or 0.25%.
       2- Payers: securities firms which are members of the CSX.
       3- Time of Payment: 8:30 am on the settlement day.
(For more detail information please visit the website http://www.secc.gov.kh/khmer/m23.php?pn=3)
-For investor pay to Securities firm under process (To be confirm)
៣- Is there any tax on securities transaction?
​In Cambodia no tax on securities transaction
២- Is there any tax on securities capital gain?
​In Cambodia have no tax on capital gain
Tax incentive on Profit Tax for Equity and/or Debt Securities Issuing Companies and on Withholding Tax for Securities Investors.
Article 4.Tax Incentives on Profit Tax for Equity and/or Debt Securities Issuing Companies Equity and/or Debt Securities issuing companies approved by the SECC and listed on the permitted Securities Market shall fulfill the form and submit to the General Department of Taxation through SECC in order to grant tax incentives by reducing 10% of total amount of tax on profit to be paid for three (03) years. The three (03) years of tax incentives above shall be calculated from:
       a. the beginning of the taxable year of securities issuance within the first six (6) months of the taxable year.
       b. the beginning of the taxable year after the taxable year by which securities are issued within the last six (6) months of the taxable year.
Article 5.– Tax Incentives on Withholding Tax for Securities Investors
Public investors shall gain fifty (50%) percent deduction of withholding tax on interest and/or dividend which derives from holding and/or buying-selling the government securities, equity securities and debt securities for the period of three (03) years counting from the opening of securities market. The person ,withholding agents, disbursing interest and/or dividend shall calculate the withholding tax as prescribed in the paragraph 1 prior to disbursement and submission of withholding tax declaration letter to tax administration with compliance to a particular form no later than day fifteenth (15th) of the following month after withholding.
១
Posted by Mr. POTH HON at 6:56 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Monday, July 23, 2012

Website

  • News
  • News
  • Photo News
  • Dap-news
  • Kohdaily
  • Everyday
  • Ksn-news
  • Sinchew-i
  • CEN
  • Phnompenhpost
  • More...
  • Friends
  • Friends
  • Facebook
  • Myspace
  • Hi5
  • AsiaEuro
  • samFriend
  • Loveawake
  • LiveFriends
  • Club.Khmer
  • More...
  • Chats
  • Chats
  • Meebo
  • ICQ
  • Chathour
  • Khmer
  • Khmerchat
  • Khmer.be
  • Wireclub
  • Chathour
  • More...
  • Jobs
  • Jobs
  • Camhr
  • Bongthom
  • Pelprek
  • Orkun2u
  • Mpmag
  • Khmerjobs
  • Camboworks
  • Hrinc
  • More...
  • Games
  • Games
  • Samkok Online
  • Audition
  • Samkok
  • Aivani
  • Miniclip
  • Addicting
  • Pogo
  • JX
  • More...
  • Video
  • Video
  • YouTube
  • Blinkx
  • OEDO
  • VideoSpin
  • TheXVid
  • Metacafe
  • Youku
  • Oudam
  • More...
  • Music
  • Music
  • Muchmusic
  • KhmerLord
  • KhmerMusic
  • Khmerplayer
  • Khmer2u
  • SFZOnline
  • PopMusic
  • MP3
  • More...
  • Movie
  • Movie
  • IMDB
  • Khmerfun
  • Watch-movie
  • HBO
  • Nyalines
  • Allmovia
  • Movies
  • Mcomet
  • More...
  • Blog
  • Blog
  • Blogger
  • Twitter
  • WordPress
  • Skyrock
  • Blog
  • Riikriey
  • Bloghub
  • Blogabond
  • More...
  • Sports
  • Sports
  • MySI
  • ESPN
  • Sportpress
  • A28i
  • 7m
  • SkySports
  • EASports
  • NBA
  • More...
  • Email
  • Email
  • Hotmail
  • Gmail
  • Yahoo
  • Gmial
  • OVI
  • Mail
  • Aim
  • Gmx
  • More...
  • Life
  • Life
  • Weather
  • Tourism
  • Pocketguide
  • TravBuddy
  • Asiatravel
  • Airasia
  • CATA
  • Khmeronline
  • More...
  • Gallery
  • Gallery
  • KhmerPhoto
  • Flickr
  • Photo
  • Photobucket
  • TinyPic
  • Wallcoo
  • KhmerGirl
  • Khmerimage
  • More...
  • Share
  • Share
  • Rapidshare
  • EasyShare
  • Mininova
  • MediaFire
  • Hotfile
  • 4shared
  • Isohunt
  • Rapidlibrary
  • More...
  • Cartoons
  • Cartoons
  • Cars
  • Carsales
  • Autotrader
  • Carwale
  • Drive
  • Edmunds
  • Carsguide
  • cambocar
  • More...
  • Fictions
  • Fictions
  • Yidio
  • Toonjet
  • Animated
  • Thevoice
  • GXZone
  • PDComedy
  • Cartoonnetwork
  • Cartoonwatcher
  • More...
  • Computer
  • Computer
  • Folklore
  • Aaron
  • Rickwalton
  • StoryArts
  • Spirotta
  • Storynory
  • Fictionfactor
  • Fanfiction
  • More...
  • Mobile
  • Mobile
  • Itcity
  • Ict-kh
  • PTC
  • MekongNet
  • CHC
  • AngkorNet
  • PSC
  • 3Tcom
  • More...
  • Autos
  • Autos
  • Mpmag
  • GsmArena
  • Hakse
  • NokiaKTH
  • Scarzee
  • Mobile9
  • Dialaphone
  • Directphone
  • More...
  • Shopping
  • Shopping
  • eBay
  • Amazon
  • Alibaba
  • Taobao
  • AOL
  • Myshopping
  • Isale
  • Samscor
  • More...
  • Community
  • Community
  • Khmercity
  • Today
  • AngkorOne
  • Vmn
  • Demonoid
  • Travian
  • Gfxgfx
  • Mynbc
  • More...
  • Bank
  • Bank
  • NBC
  • ABC
  • ACLEDA
  • ANZRoyal
  • VATTANAC
  • CanadiaBank
  • Public Bank
  • Ucb
  • More...
  • Finance
  • Finance
  • FT
  • Ftchinese
  • CNBC
  • Bloomberg
  • Cambodia EX
  • Eastmoney
  • Moneycnn
  • Mef
  • More...
  • TV
  • TV
  • CTN
  • TV9
  • TVK
  • TV3
  • PPCTV
  • Apsara
  • Khiptv
  • Khmerlive
  • More...
  • Radio
  • Radio
  • VOA
  • Asia
  • ABC
  • FM 105
  • CambodianVoices
  • Cambodianradio
  • More...
  • Download
  • Download
  • Brothersoft
  • Download3000
  • Downloadatoz
  • Download3k
  • CNET
  • SourceForge
  • Filehippo
  • Goloads
  • More...
Posted by Mr. POTH HON at 8:24 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

All website of Ministry in Cambodia


  1. Non-Profit, NGO Websites - Specialist website design service.

    www.internationalchild.org/
    For non-profits by a non-profit.

លទ្ធផលស្វែងរក

  1. Ministry of Economy and Finance of Cambodia

    www.mef.gov.kh/
    Ministry of Economy and Finance of Cambodia - Ensure Sustanable Growth and Development. only search www.mef.gov.kh. Ministry of Economy and Finance ...
  2. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ

    www.maff.gov.kh/
    Copper, 3.44, - 0.23%. Quotes delayed 15 min. » Add to your site. To get live gold, oil and commodity price, please enable Javascript. ព័ត៌មានចុងក្រោយ ...
  3. Ministry Of Planning > Home

    www.mop.gov.kh/
    Welcome to the website of the Cambodian Ministry of Planning (MoP). We hope you will find the ... You will find all of them easily through this website. The Royal ...
  4. All Ministries in Cambodia from CambodiaTips.com

    www.cambodiatips.com/useful_contact/ministries.asp - សហរដ្ឋអាមេរិក
    E-Mail: ocm@cambodia.gov.kh. Website: www.ocm.gov.kh. MINISTRY OF AGRICULTURE FORESTRY AND FISHERIES Address: #200, Norodom Blvd., Phnom ...
  5. KINGDOM OF CAMBODIA, Ministry of Commerce

    www.moc.gov.kh/
    វិបសាយពាក់ព័ន្ធ Related Website ... ក្រសួងពាណិជ្ជកម្ម សូមស្វាគមន៍ Welcome to the Ministry of Commerce ...
  6. List Ministry Cambodia «

    cambodiaairdefense.wordpress.com/2011/01/.../list-ministry-cambodi...
    21 មករា 2011 – Ministry Of Foreign Affair And International Cooperation ... Permanent Mission Of The Kingdom Of Cambodia To The United Nations ..... Causing Food Insecurity Near Xayaburi Dam Site - International Rivers (blog) July 12, ...
  7. ក្រសួងអប់រំ យុវជន និងកីឡា

    www.moeys.gov.kh/
    The MOEYS vision is to establish and develop human resources of the very highest quality and ethics in order to develop a knowledge-based society within ...
  8. Ministry of Interior of Cambodia

    www.interior.gov.kh/
    Ministry of Interior of Cambodia website. ... ស្ត្រី្ និងអនិតិជន. Copyright © 2012. All Rights Reserved.
  9. Ministry of Posts and Telecommunications

    www.mptc.gov.kh/
    Site map · ថ្នាក់ដឹកនាំក្រសួង ... Ministry of Posts and Telecommunications ... There are three infrastructure operators: Telecom Cambodia, Viettel (Cambodia) and Cambodia Fiber ... Ministry of Posts & Telecom, All rights reserved.
  10. Government Ministries - Kingdom of Cambodia - Ministry of Foreign ...

    www.mfaic.gov.kh/evisa/Cambodia-Government-Ministry.aspx
    Language: Government Ministries In Cambodia ... Website: www.ocm.gov.kh / www.pressocm.gov.kh/alpha/index.php. MINISTRY OF .... All rights reserved.

Ad related to All website of Ministry in Cambodia

  1. Sponsor A Cambodian Child

    www.cambodianchildrensfund.org/
    Education, Shelter & Meals For Cambodia's Children. Sponsor Today!
Posted by Mr. POTH HON at 8:20 PM 1 comment:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Website for Banking


http://www.informaworld.com/openurl?genre=article&issn=0129-
2986&volume=18&issue=4&spage=318
http://infodev.org/files/3014_file_infoDev.Report_m_Commerce_January.2006.pdf
http://www.anthro.uci.edu/faculty_bios/maurer/Maurer-
Electronic_payment_systems.pdf
http://www.finmarktrust.org.za/accessfrontier/Documents/transformational_mbanking.pd
f
http://www.kiwanja.net/database/article/article_cyber_currency.pdf
http://www.regulateonline.org/content/view/948/63/
http://www.hicss.hawaii.edu/HICSS36/HICSSpapers/DTMCC05.pdf
http://www.gsmworld.com/news/press_2007/press07_14.shtml
http://www.janchipchase.com/sharedphoneuse
www.cepr.org Centre for Economic Policy Research (CEPR)
http://www.princeton.edu/~markus/research/papers/CoVaR
http://www.international-macro.economics.uni-mainz.de/ls/ger/Dateien/Taxing_
Systemic_Risk_2202.pdf
http://ssrn.com/abstract=1340395
http://www.nytimes.com/2009/10/17/business/global/17kroes.html
www.bruegel.org/uploads/tx_btbbreugel/BruegelPolicyBrief_Europe_s_banking_problem_110609.pdf
http://www.bruegel.org/uploads/tx_btbbreugel/wp_banking_lessons_091209.pdf
www.rba.gov.au
http://www.federalreserve.gov/pubs/feds/2007/200735/200735abs.html
www.fi nancialstabilityboard.org
http://ec.europa.eu/internal_market/bank/crisis_management/index_en.htm
http://ec.europaeu/internal_market/bank/docs/crisis-management/091020_communication_
en.pdf).
http://ec.europa.eu/internal_market/fi nances/docs/de_larosiere_report_en.pdf
1.http://www.nationsencyclopedia.com/economies/Americas/Costa-Rica.html#ixzz1RIx627Wh
2. www.nationsencyclopedia.com

3.http://costaricamedicaltourismservices.com/component/content/article/65-cover-4.highlights/158-recovery-center.html#ixzz1RJ2m9Uer
4 .en.wikipedia.org/wiki/Economy_of_Costa_Rica
5. www.tourism.co.cr/costa-rica...culture/costa-rica-cultural.../costa-ric

Gold Financial Global
www.gfg88.com : Gold Financial Global
www.goldkh.com
www.kitco.comm
www.marketwatch.comm
www.bloomberg.comm’
www.cnbc.commm
www.reuters.comm
www.cambodiafx.com
www.easyforex.com : Live online trading rate & others
www.actionforex.com : Forecast all type of currencies
www.ibtime.com : Forecast all type of currencies & gold
www.forexnews.com : Forecast all type of currencies
www.fxstreet.com : Forecast all type of currencies
www.fx360.com : Forecast all currencies online
www.thestreet.com : Forecast all currencies online
www.cnnmoney.com : Forecast all currencies website
www.goldallert.com : Gold focus website
www.cmsforex.com : Forecast all type of currencies
sales168.blogspot.com : Forecast all type of currencies & gold
money.com : Forecast all type of currencies
Posted by Mr. POTH HON at 8:19 PM 3 comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)

Number of Visitor ចំនួនអ្នកទស្សនា

Facebook Badge ចូលទៅកាន់ហ៊្វេសប៊ុក

Hon Poth

Create Your Badge

About Me អំពីខ្ញុំ

Mr. POTH HON
Phnome Penh, Cambodia, Cambodia
am very happy when to meet my mother and all the friend. and working with poor people in the country side.
View my complete profile

My Picture

My Picture

Blog Archive ចំនួនការផ្សាយ

  • ►  2013 (7)
    • August (5)
    • January (2)
  • ▼  2012 (84)
    • December (2)
    • October (5)
    • September (6)
    • August (47)
    • July (24)
pothhon.blogspot.com. Awesome Inc. theme. Theme images by molotovcoketail. Powered by Blogger.